ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀ.ន​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង​០៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៧

ខេត្តបន្ទាយមានជ័យ ៖ នៅ​វេលា​ម៉ោង​០៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៧ កម្លាំង​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ចុះ​ល្បាត​ត្រង់​ចំណុច​បេនឡាន​ផ្សារ​អ​គ្គៈ ស្ថិត​ក្នុងភូមិ​បា​លិ​លេ​យ្យ​1 បាន​ជួប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់​ឈ្មោះ កែវ ថា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ទីលំនៅ​មិន​ពិតប្រាកដ  ពេល​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​រក​ឃើញ​ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​៣​ថង់​តូច ហើយ​បាន​នាំ​ទៅ​កាន់​អធិការដ្ឋាន​ដើម្បី​ធ្វើការ​សាកសួរ​បន្ត តាម​ចំលើយ​សារភាព​របស់ កែវ ថា បាន​ប្រាប់​សមត្ថកិច្ច​ថា​ថ្នាំ​ញៀន​នេះ​ជា​របស់​ឈ្មោះ ស៊ិ​ន សា​រិ​ន ហៅ​គោ ។

ក្រោយ​ពី​ទទួល​បាន​ច​ម្លើ​សារភាព​កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ ស៊ិ​ន សា​រិ​ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ដែល​ជា​មុខសញ្ញា​ជួញដូរ ហើយ​យើង​បាន​ត្រួតពិនិត្យ​ក្នុងផ្ទះ​រក​ឃើញ​វត្ថុ​តាង​រួម​មាន ម្សៅ​ក្រាម​ស​ថ្លា​១​កូន​ថង់ ជញ្ជីង​សំរាប់​ថ្លឹង​ថ្នាំ​១ ទូរស័ព្ទ​ដៃ​២​គ្រឿង ដែកកេះ​៦ ថង់​សំរាប់​ច្រកថ្នាំ​ញៀន​មួយ​ចំនួន ។ បច្ចុប្បន្ន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមាន​ជ័យ​ដើម្បី​ចាត់ការ​បន្ត ៕