ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពានឈើ​មួយ​កន្លែង​ទ្រុឌ​ទ្រោម​ខ្លាំង​ ​បង្ក​​ក្តី​ព្រួយបារម្ភ​​ដល់​ការ​​ដឹក​ជញ្ជូន​កសិផល​ ​និង​​សិស្ស​ឆ្លងកាត់​​ទៅ​​រៀន​សូត្រ

1 ឆ្នាំ មុន
  • ឧត្តរមានជ័យ

​ខេត្ត​ឧត្តរមានជ័យ ​៖ ប្រជាពលរដ្ឋ​៣​ភូមិ ​និងសិស្សសាលា​ដែល​តម្រូវការ​ឆ្លងកាត់​ស្ពាន​ឈើ​មួយ​

​ខេត្ត​ឧត្តរមានជ័យ ​៖ ប្រជាពលរដ្ឋ​៣​ភូមិ ​និងសិស្សសាលា​ដែល​តម្រូវការ​ឆ្លងកាត់​ស្ពាន​ឈើ​មួយ​កន្លែង​នេះ​ជា​ប្រចាំ ខណៈ​នេៈដោយ​មានការ​ព្រួយបារម្ភ​អាច​និង​កើតមាន​គ្រោះថ្នាក់​ដោយ​យថា​ហេតុ​ណារមួយ​នា​ពេល​ខាង​មុខ​ ។ ​ស្ពានឈើ​មួយកន្លែង​នេះ​មាន​ទទឹង​៤​ម៉ែត្រ​បណ្តោយ៣០​ម៉ែត្រ​ដែល​ស្ថិត​នៅ​ក្នុងភូមិ​អូរ​តាមេ​ង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ ។

ប្រជាពលរដ្ឋ​អ្នក​ភូមិ​ជា​ច្រើន​គ្រួ​សារបានរៀបរាប់​ឲ្យ​អ្នក​យក​ព័ត​មាន​កោះ​សន្តិ​ភាព​ដឹង​ថា ស្ពានឈើ​នេះ​ជា​តម្រូវការ​របស់ប្រជាពលរដ្ឋ​តែងតែ​ឆ្លងកាត់​ទៅ​ធ្វើស្រែចំការ​និង​ដឹក​ជញ្ជូន​កសិផល​ផ្នែក​ក​សិ
កម្ម​ជា​ពិសេស​កូន​ៗ​ជា​សិស្ស​ឆ្លងកាត់ទៅ​សាលារៀន​សូត្រ​ដោយ​ធ្វើ​ដំណើរ​នៅ​លើ​ស្ពាន​ដែល​មាន​សភាព​ទ្រុត​ទ្រោម​នេះ​ផ​ហ​ដែរ ដោយសារ​តែ​បង្ក​ឡើង​ជំន​ន់​ទឹកភ្លៀង​ហូ​បុក​ខ្លាំង​កាលពី​ឆ្នាំទៅ
ហើយ​ក្នុងឆ្នាំនេះ ​ប្រជាពលរដ្ឋ​ក្តី​ព្រួយបារម្ភ​ និង​អាច​កើត​មាន​ហានិភ័យ​គ្រោះថ្នាក់​និង​កើត​មាន​ឡើង​ជាក់​ជា​មិន​ខាន។

ទាក់ទិន​ស្ពាន​ដែល​មាន​សភាព​ទ្រុឌ​ទ្រោម​ និង​ក្តី​ព្រួយបារម្ភ​របស់​ប្រជា​ពលរដ្ឋ​នេះ ​កោះសន្តិភាព​បាន​ទូរស័ព្ទ​ជួប​លោក​ងួ​ន ទ្ធី​រិ​ទ្ធ​ អភិបាលស្រុក​អន្លង់​វែង​នា​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​កុ​ម្ភៈ ឆ្នាំ​២០២៣​នេះ លោក​បាន​ឲ្យ​ដឹង​ថា ស្ពានឈើ​មួ​យក​ន្លែង​ខាងលើ​ដែល​មាន​សភាព​ទ្រុឌ​ទ្រោម​ខ្លាំង​ ដោយសារ​តែ​ជំនន់​ទឹកភ្លៀង​ជន់​លិច​ហូរ​បុក​ក្នុង​រដូវវស្សា​កាលពី​ឆ្នាំ​ក​ន្លង​ទៅ​ បណ្តាល​ឲ្យ​ស្ពានឈើ​នេះ​ខូចខាត​មួយ​ផ្នែក​ផង​ដែរ​។

លោក​អភិបាលស្រុក​បាន​បន្ត ខណៈ​នេះដើម្បី​ឆ្លើយ​តប​តម្រូវការ​ប្រជាពលរដ្ឋចំនួន​៣​ភូមិ គឺ​ភូមិ​រំចេក​ខាងកើត ភូមិរំចេក​ខាងលិច និង​ភូមិ​អូរ​តា​មេ​ង​ នៅព្រឹក​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៣​លោ
កបាន​ដឹកនាំ​មន្ត្រីរាជការ​ ក្រោម​ឱ​វាទ​រួម​កំលាំង​ប្រជាពលរដ្ឋ​អ្នក​ភូមិ​ចុះ​រុះរើស្ពាន​ដែល​ទ្រុឌ​​ទ្រោម​នេះ​ចេញ​ ហើយស្ថាបនា​សាងសង់​ថ្មី​ដោយ​ចាក់​សរសរថ្ម​បេ​តុង ធ្នឹម​បេតុង ក្រាល​ឈើ ក្នុង​ការក៍សាង​ស្ពាន​នេះ​មក​ទល់​និង​ថ្ងៃ​ទី​១៩ ខែ​កុ​ម្ភះ ឆ្នាំ​២៩២៣​ដោយ​បាន​៨០ភាគរយ​ហើយ ​បាន​ចំណាយ​ថវិកា​របស់​ស្រុក​និង​មាន​ថវិកា​សប្បុរសជន​ក្នុង​ស្រុក​ចូលរួម​ផង​ដែរ ការ​ក៍សាង​ស្ពាន​នេះ​ប្រើប្រាស​អស់​ចំនួន​ទឹកប្រាក់​២៣ ៧៥០ ០០០៛(​ម្ភៃ​បី​លាន ប្រាំពីរ​យ​ហាសិប​ពាន់​រៀល​) ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ