ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តបន្ទាយមានជ័យ​រយៈ​ពេល​​៥​ឆ្នាំ ច្រកចេញ​-​ចូល​​ទទួល​បាន​ចំណូល​ជិត១៨​០០លាន​រៀល​​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យ​ក្នុង​រយៈពេល​៥​ឆ្នាំ អង្គភាព​ច្រកចេញ​-​ចូល​ទទួល​បាន​ចំណូល​ជិត១៨​០០លាន គឺ​ស្មើ​ប្រហែល​ជាង​៤​លាន​ដុល្លារ ។ នេះ​បើ​យោង​តាម​របាយ​ការណ៍​បូក​សរុប​លទ្ធផល​ក្នុង​សិក្ខាសាលា​នៅ​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​សាល​ប្រជុំ​សាលា​ខេត្ត​បន្ទាយ​មានជ័យ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​មាន​ប្រសាសន៍​ថា សិក្ខាសាលា​បូក​សរុប​លទ្ធផល​និង​ពិគ្រោះ​យោបល់​អំពី​រការ​ផ្តល់​សេវា​រដ្ឋបាល និង​ការ​សម្រុះសម្រួល​ដោះស្រាយ​បណ្តឹង​នៅ​រដ្ឋ បាល​ថ្នាក់​ក្រោម​ជាតិ​ឆ្នាំ​២០១៨​ដល់​ឆ្នាំ​២០២២ មាន​សិក្ខាកាម​ចំនួន​៦០០​នាក់ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​១៧ ខែកុម្ភៈ ឆ្នាំ​២០២៣ ក្នុង​គោលបំណង​ពង្រឹង​ដល់​មន្ត្រី​រដ្ឋបាល​ថ្នាក់​ខេត្ត និង​ស្រុក​/​ក្រុង​ឱ្យ​មានការ​យល់​ដឹង​ការ​សម្រុះសម្រួល​ពាក្យបណ្តឹង​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ។

ឯកឧត្តម​បាន​បញ្ជាក់​ថា អង្គភាព​ច្រកចេញ​-​ចូល​តែ​មួយ​ខេត្តបន្ទាយមានជ័យ​មាន​ចំនួន​១៤​វិស័យ មាន​រដ្ឋបាល​ចំនួន​២​វិស័យ និង​ស្ថាប័ន​ក្រសួង​ចំនួន​១២​វិស័យ នៅ​ក្នុង​ឆ្នាំ​២០១៨​ដល់​ឆ្នាំ​២០២២​នេះ អង្គភាព​ច្រកចេញ​-​ចូល​តែ​មួយ​ បាន​ផ្តល់​សេវា​រដ្ឋបាល​តាម​រយៈ​អង្គភាព​ច្រកចេញ​-​ចូល​តែ​មួយ​មាន​ចំនួន​២១៤.៤៧០​សេវា ដែល​ទទួល​បាន​ចំណូល​​​ជិត១៨​០០លាន​ ប្រហែលជា​៤.៣៧២.២០៧​ដុល្លារ​​(​បួន​លាន​បី​រយ​ចិតសិប​ពីរ​ពាន់​ពីរ​រយ​ប្រាំពីរ​ដុល្លា​រ) ។

ឯកឧត្តម ងី ច័​ន្ទ្រ​ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​មាន​ប្រសាសន៍​ណែនាំ​ដល់​មន្ត្រី​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​និង​ច្រកចេញ​.​ចូល​តែ​មួយ​ត្រូវ​ផ្តល់​សេ​វ៉ា​កម្ម​អោយ​បាន​ទាន់​ពេលវេលា​និង​ការ​សម្រុះសម្រួល​ដោះស្រាយ​បណ្តឹង​អោយ​បាន​ទាន់​ពេលវេលា​ជូន​ប្រជាពលរដ្ឋ​ស្រប​តាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដេ​ល​មាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រៈ​រាជាណាចក្រ​កម្ពុជា ដែល​ដឹកនាំ​ប្រទេស​មាន​សុខ​សន្តិភាព​មានការ​អភិវឌ្ឍន៍​និង​រីក​ចម្រើន​គ្រប់​វិស័យ​នៅ​កម្ពុជា​ ៕