ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​កក់ខែ លាយឡំ​នឹង​ខ្ស​ល់​កន្ត្រាក់ ធ្វើ​ឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១១​ខ្នង ក្នុង​ឃុំ​២ រង​ការ​ខូច​ខាត

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ភ្លៀង​កក់ខែ​ថ្ងៃ​ដំបូង លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ បាន​បោ​.​កបក់​ប៉ះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​១១​ខ្នង លើ​ឃុំ​ចំនួន​២ គឺ​ឃុំ​

ខេត្តបន្ទាយមានជ័យ ៖ ភ្លៀង​កក់ខែ​ថ្ងៃ​ដំបូង លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ បាន​បោ​.​កបក់​ប៉ះ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​១១​ខ្នង លើ​ឃុំ​ចំនួន​២ គឺ​ឃុំ​ទ្រាស និង​ឃុំ​ស្ល​ក្រាម ស្ថិត​នៅ​ក្នុងស្រុក​ស្វាយចេក បណ្តាល​ឱ្យ​រង​ការ​ខូចខាត បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​០៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៣​។

អធិការ​នគរបាល​ស្រុក​ស្វាយចេក លោក​វរសេនីយ៍ឯក ជា ស្លូញ បានឱ្យ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​១៤ ខែកុម្ភៈ មាន​ភ្លៀង​មួយ​មេ​លាយឡំ​ជាមួយនឹង​ខ្យល់​កន្ត្រាក់ បាន​ធ្វើ​ឱ្យរ​ប៉ើ​ក​ដំបូលផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​០២​ឃុំ លើ​០៤​ភូមិ ស្ថិត​នៅ​ស្រុក​ស្វាយចេក ក្នុង​នោះ​ឃុំ​ទ្រាស ប៉ះពាល់​០១​ខ្នង ខូចខាត​ស័ង្កសី​ចំនួន​១៣​សន្លឹក ស្ថិត​ក្នុងភូមិ​ប្រិ​យ៍​។ ឃុំ​ស្ល​ក្រាម ប៉ះពាល់​ផ្ទះ​ចំនួន​១០​ខ្នង ខូចខាត​ស័ង្កសី​ចំនួន​៤៩៥​សន្លឹក លើ​ភូមិ​ចំនួន​០៣ (​ភូមិ​កកោះ ចំនួន​០៤​ខ្នង ខូចខាត​ស័ង្កសី​៤២២​សន្លឹក​, ភូមិ​កំណប់ ចំនួន​០៣​ខ្នង ខូចខាត​ស័ង្កសី​ចំនួន​២៣​សន្លឹក និង​ភូមិ​ខ្លែង​ពណ៌​ជើង ចំនួន​០៣​ខ្នង ខូចខាត​ស័ង្កសី​ចំនួន​៥០​សន្លឹក​)​។

លោក​អធិការ​ស្រុក​បាន​បញ្ជាក់​ថា ផ្ទះ​ដែល​រង​គ្រោះ​សរុប​គឺ​មាន​ចំនួន​០៤​ភូមិ ស្ថិត​ក្នុង​ឃុំ​ចំនួន បានរ​ប៉ើ​ក​ដំបូលផ្ទះ​ចំនួន​១១​ខ្នង ខូចខាត​ស័ង្កសី​ចំនួន​៥០៨​សន្លឹក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ