ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! ព្រោះ​ស្រឡាញ់​ការ​សិក្សា ក្មេង​ប្រុស​កម្សត់​ដើរ​គ្មាន​ស្បែកជើង​ទៅ​រៀន​ចម្ងាយ​ដី​៨​គីឡូ​(​វី​ដេ​អូ)

1 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ក្មេង​ប្រុស​ដ៏​កម្សត់​ម្នាក់ ក្នុង​ចំណោម​សិស្សានុសិស្ស​ប្រុស​ស្រី​ជា​ច្រើន​នាក់ នៅ​ក្នុង​សាលា​បឋម​សិក្សា​សាម្គី ថ្នាក់​ទី​«៥​គ​» ខណៈ​ពេល​ទៅ​សិក្សា​រៀនសូត្រ​ម្តង​ៗ ក្មេង​ប្រុស​ដ៏​កម្សត់​រូប​នេះ​ដើរ​ដោយ​ថ្មើ​ជើង ដែល​មាន​ចម្ងាយ​ដី​៨​គីឡូម៉ែត្រ ដោយ​គ្មាន​ស្បែកជើង ហើយ​សម្លៀក​បំពាក់​ចាស់​ៗ​ទៀត គួ​ឲ្យ​អាណិតអាសូ​រ

ខេត្តឧត្តរមានជ័យ ៖ ក្មេង​ប្រុស​ដ៏​កម្សត់​ម្នាក់ ក្នុង​ចំណោម​សិស្សានុសិស្ស​ប្រុស​ស្រី​ជា​ច្រើន​នាក់ នៅ​ក្នុង​សាលា​បឋម​សិក្សា​សាម្គី ថ្នាក់​ទី​«៥​គ​» ខណៈ​ពេល​ទៅ​សិក្សា​រៀនសូត្រ​ម្តង​ៗ ក្មេង​ប្រុស​ដ៏​កម្សត់​រូប​នេះ​ដើរ​ដោយ​ថ្មើ​ជើង ដែល​មាន​ចម្ងាយ​ដី​៨​គីឡូម៉ែត្រ ដោយ​គ្មាន​ស្បែកជើង ហើយ​សម្លៀក​បំពាក់​ចាស់​ៗ​ទៀត គួ​ឲ្យ​អាណិតអាសូ​រ។ សាលា​បឋម​សិក្សា​សាម្គី​នេះ គឺ​ស្ថិត​នៅ​ភូមិ​សាម្គី ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

បើ​តាម​ស្ត្រី​ម្នាក់​ដែល​មានឈ្មោះ សឿ​ន វេ​ត អាយុ​២៩​ឆ្នាំ ជា​ស្ត្រី​មេ​មា​យ មានកូន​៤​នាក់ ក្នុង​នោះ​ស្រី​២​នាក់ នឹង​មានស្រុក​កំណើត​ឯ​ខេត្តកំពង់ចាម ហើយ​បច្ចុប្បន្ន​នេះ មក​រស់នៅ​លើ​ដីចម្ការ​ស្វាយ​ច​ន្ចី​គេ ដែល​មាន​រយៈពេល​២​ឆ្នាំ​មក​ហើយ ស្ថិត​នៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ​។

ស្ត្រី​ខាងលើ​រូប​នេះ បាន​រៀបរាប់​បញ្ជាក់​ថា កូន​ខ្លួន​ទាំង​៤​នាក់​នោះ ទុក​ឲ្យ​នៅ​ជាមួយ​ជីដូន​២​នាក់ (​ស្រី​) ខណៈ​រូប​ខ្លួន​មាន​ជីវភាព​ក្រីក្រ​ពេក ចំណែក​កូនប្រុស​ឈ្មោះ ហាប វី​ន ភេទ​ប្រុស អាយុ​១២​ឆ្នាំ បាន​រៀន​នៅ​សាលា​បឋម​សិក្សា​សាម្គី ថ្នាក់​ទី​«៥​គ​»​។ ហើយដោយ​ស្រឡាញ់​ការ​សិក្សា​របស់​ខ្លួន ទោះជា​គ្មាន​សម្លៀក​បំពាក់​ល្អ​ៗ ដើរ​ដោយ​ថ្មើ​ជើង​ដែល​ចម្ងាយ​ដី​៦​គីឡូម៉ែត្រ និង​គ្មាន​ស្បែកជើង​ពាក់​ដូច​កូន​អ្នក​ដែល​ធូរធា​នោះ​ទេ ព្រោះតែ​ស្រឡាញ់​ការ​សិក្សា​។

ចំណែក​អ្នកគ្រូ ស៊ឹ​ម ស៊ី​ណាត ជា​គ្រូ​ថ្នាក់​បង្ហាត់បង្រៀន​សិស្ស​នៅ​ថ្នាក់​ទី​«៥​គ​» បាន​ឲ្យ​ដឹង​ថា អ្នកគ្រូ​តែងតែបាន​សង្កេត​មើល​ក្នុង​ចំណោម​សិស្ស​នៅ​សាលា​បឋម​សិក្សា​សាម្គី ដោយឡែក​ក្មេង​ប្រុស​ម្នាក់ ឈ្មោះ ហាប វី​ន អាយុ​១២​ឆ្នាំ​នេះ គឺជា​កូន​ក្រីក្រ ខ្វះខាត ហើយ​ម្តាយ​ជា​ស្ត្រី​មេម៉ាយ ខណៈ​អ្នកគ្រូ​បាន​ផ្តល់​ព័ត៌មាន​នេះ​ទៅ​អាជ្ញាធរ​ផង​ដែរ​។

ទាក់ទិន​នឹង​ព័ត​មាន​ខាងលើ​នេះ នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៣ លោក​ងួ​ន ទ្ធី​រិ​ទ្ធ​អភិបាលស្រុក​អន្លង់​វែង បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​នៅ​ព័ត៌មាន​រាយការណ៍ លោក​ក៏​បាន​ដឹកនាំ​ក្រុមការងារ​ស្រុក នាំ​យក​អំណោយ​ទៅ​ជួយ​ឧបត្ថម្ភ រួម​មាន ៖ កង់​មួយ​គ្រឿង​, អង្ករ​ចំនួន​៥០​គីឡូ​ក្រោម​, ទឹកត្រី​មួយ​យួរ​, ទឹកស៊ីអ៊ីវ​មួយ​យួរ​, មី​មួយ​កេស​, ខោអាវ​សិស្ស​២​កំ​ផ្លេ និង​ស្បែកជើង​២​គូរ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ