ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មាន​តែ​ភ្លើង​ឆេះ​ផ្ទះ តាម​ពិត​ចាក់​សាំង​ដុត​ខ្លួនឯង​សោះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ត្រូវ​រង​របួស​រលាក​រោលរាល​ពាសពេញ​ដងខ្លួន បន្ទាប់​ពី​រូបគេ​យក​សាំង​ចំនួន​២​លី​ត្រ មក​ដុត​សម្ភារ​ក្នុង​បន្ទប់​ផ្ទះ​ជួល រួច​ចាក់​សាំង​ដុត​ខ្លួនឯង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពលរដ្ឋ​ក្បែរ​ខាង ស្មានជា​ករណី​អគ្គិភ័យ​ឆេះ​បន្ទប់ ។

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ ត្រូវ​រង​របួស​រលាក​រោលរាល​ពាសពេញ​ដងខ្លួន បន្ទាប់​ពី​រូបគេ​យក​សាំង​ចំនួន​២​លី​ត្រ មក​ដុត​សម្ភារ​ក្នុង​បន្ទប់​ផ្ទះ​ជួល រួច​ចាក់​សាំង​ដុត​ខ្លួនឯង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពលរដ្ឋ​ក្បែរ​ខាង ស្មានជា​ករណី​អគ្គិភ័យ​ឆេះ​បន្ទប់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៧​ព្រឹក ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល​គ្មាន​លេខ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ទ្រា​៤ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ជន​រង​គ្រោះ ពុំ​ត្រូវ​ស្គាល់​អត្តសញ្ញាណ ព្រោះ​ក្រោយ​កើតហេតុ ត្រូវ​កម្លាំង​នគរបាល​ប​ញ្ចូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ហៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី ភ្លាម​ៗ ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ៖ នៅ​វេលា​ខាងលើ​ជន​រង​គ្រោះ​បាន​ទិញ​សាំង​ចំនួន​២​លី​ត្រ ដើរ​សំដៅ​ចូល​ទៅ​ក្នុង​បន្ទប់ លុះ​មួយសន្ទុះ ស្រាប់តែ​មាន​ហុយផ្សែង​ចេញពី​ក្នុង​បន្ទប់ ហើយ​បុរស​រង​គ្រោះ ក៏​រត់​ចេញ​មក​ខាងក្រៅ​ទាំង​សភាព​រង​របួស​រលាក​ពាសពេញ​ដងខ្លួន ជា​ហេតុ​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​ទីនោះ ស្មានថា​ជា​ករណី​អគ្គិភ័យ ក៏​រាយការណ៍​ជូន​នគរបាល​មូលដ្ឋាន ឲ្យ​ចុះ​អន្តរាគមន៍​ភ្លាម​ៗ ។ ប៉ុន្តែ​ក្រោយ​ការ​ចុះ​អន្តរាគមន៍ និង​សាកសួរ​នាំ​ព័ត៌មាន​យ៉ាង​លំអិត​រួច​មក សមត្ថកិច្ច​បញ្ជាក់​ថា ពុំ​មាន​ជា​ករណី​អគ្គិភ័យ​ឆេះ​បន្ទប់​ឡើយ គឺជា​ករណី​ដុត​បំផ្លាញ​សម្ភារៈ និង​ដុត​ខ្លួនឯង​តែ​ម្តង ។

នាយ​ប៉ុស្តិ៍​នគរបាល​លោក ម៉ៅ សា​វឿ​ន បញ្ជាក់​ថា ក្នុង​ការ​អន្តរាគមន៍​ជាក់ស្តែង ជន​រង​គ្រោះ​ហាក់ជា​មនុស្ស​មិន​គ្រប់​សតិ ព្រោះ​និយាយ​មិនសូវ​ដឹង​ក្បាល​កន្ទុយ ។ ដោយឡែក​ប្រភព​ពលរដ្ឋ​ក្បែរ​ខាង​អះអាង​ថា ជន​រង​គ្រោះជា​មនុស្ស​ញៀន​ថ្នាំ ៕