ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​មួយ​គ្រឿង​ធ្លាក់​ចូល​ប្រឡាយ​ក្រឡាប់​ជា​ច្រើន​ត្រឡប់ ក្រោយ​ជួបនឹង​សត្វ​គោ​ដើរ​ឆ្លងផ្លូវ

1 ឆ្នាំ មុន
  • ស្ទឹងត្រែង

រថយន្ត​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន ក៏​ស្រាប់តែ​ជួប​ជាមួយនឹង​សត្វ​គោ​ដើរ​ឆ្លងផ្លូវ ក៏​បាន​រ៉េ​ចង្កូត​ធ្លាក់​ចូល​ប្រឡាយ​ក្រឡាប់​ជា​ច្រើន​ត្រឡប់ ធ្វើ​ឱ្យ​អ្នក​រួម​ដំណើរ​ចំនួន​៤​នាក់

ខេត្តស្ទឹងត្រែង ៖ រថយន្ត​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន ក៏​ស្រាប់តែ​ជួប​ជាមួយនឹង​សត្វ​គោ​ដើរ​ឆ្លងផ្លូវ ក៏​បាន​រ៉េ​ចង្កូត​ធ្លាក់​ចូល​ប្រឡាយ​ក្រឡាប់​ជា​ច្រើន​ត្រឡប់ ធ្វើ​ឱ្យ​អ្នក​រួម​ដំណើរ​ចំនួន​៤​នាក់​រង​របួស​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ តែ​មិន​ប៉ះពាល់​ដល់​អាយុជីវិត​នោះ​ទេ​។

ហេតុការណ៍​រថយន្ត​ជួប​ជាមួយ​សត្វ​គោះ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៣ ត្រង់​ចម្ងាយ​២​គីឡូម៉ែត្រ​ពី​មណ្ឌល​សុខភាព​អូរ​គ្រៀង ស្ថិត​ក្នុង​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ​។ ហើយ​រថយន្ត​ខាងលើ ម៉ាក​ហ្វ​រ​ទី​ន័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2.AR8277 បើកបរ​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។

តាម​ការ​សាកសួរ អ្នកបើកបរ​រថយន្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា គ្រោះថ្នាក់​នេះ គឺ​បណ្តាល​មក​ពី​សត្វ​គោ​ដើរ​ឆ្លងកាត់​ផ្លូវ ហើយ​រថយន្ត​គាត់​ក៏​រ៉េ​ច​ង្កួ​ត រួច​ជ្រុល​ទៅ​បុក​បង្គោល​សុវត្ថិភាព​អស់​២​ដើម ដែល​ដាំ​នៅ​តាម​លើ​ចិញ្ចើម​ផ្លូវ​ម្ខាង ហើយ​រថយន្ត​ក៏​បន្ត​ក្រឡាប់​ចំនួន​៣​ត្រឡប់ បន្ទាប់​មក​ក៏​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ដែល​មិន​មានទឹក​នោះ​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា ហើយ​ក្នុង​ហេតុ​កាណ៍​នោះ​ដែរ បាន​បង្ក​ឱ្យ​មាន​មនុស្ស​ចំនួន​០៤​នាក់ ខ្លះ​រង​របួសស្រាល និង​ខ្លះ​ទៀត​រង​របួសធ្ងន់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​ពេទ្យ​បង្អែក​ខេត្តស្ទឹងត្រែង ដោយ​ក្នុង​នោះ​មាន​ស្រី​២​នាក់ និង​ប្រុស​២​នាក់​។

គួរ​បញ្ជាក់​ថា ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ខាងលើ​នេះ ពុំ​ទាន់​បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​អ្នក​រួម​ដំណើរ​រង​គ្រោះ​នៅឡើយ​ទេ​។ ចំណែកឯ​អ្នកបើកបរ​ពុំ​មាន​គ្រោះថ្នាក់​អ្វី​ទេ ហើយ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី​អ្នកបើកបរ​រថយន្ត​ថា អ្នក​រង​គ្រោះ​មាន​ជនជាតិ​ថៃ​រួម​ដំណើរ​រង​គ្រោះ​ម្នាក់​ផង​ដែរ ចំណែក​រថយន្ត​រង​ការ​ខូចខាត​ទាំងស្រុង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ