ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ត្រូវ​ចាប់ខ្លួន ក្រោយ​ចង.ការ​ប្រាក់​គេ​ជាង​២​ម៉ឺន​ដុល្លារ​យក​ទៅ​រកស៊ី តែ​ត្រូវ​បរាជ័យ

1 ឆ្នាំ មុន
  • ភ្នំពេញ

សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ អនុវត្ត​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ស្ថាប័ន​អយ្យការ កាលពី​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២៣ បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​វ័យ​ជំទង់​ម្នាក់ បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ជាប់​ពាក់​ពន្ធ​ពី​បទ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ អនុវត្ត​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ស្ថាប័ន​អយ្យការ កាលពី​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២៣ បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​វ័យ​ជំទង់​ម្នាក់ បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ជាប់​ពាក់​ពន្ធ​ពី​បទ​.​ឆ​បោ​.​ក និង​រំ​លោ​.​ភលើ​ទំនុកចិត្ត​។

សេចក្តីរាយការណ៍​បន្ត​ថា ស្ត្រី​ខាងលើ​រូប​នោះ​មានឈ្មោះ សុខ សោភា អាយុ​២៨​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​១១ E០ ផ្លូវ​លេខ​៣៥៦ ស្ថិត​ក្នុង​សង្កាត់​ទ​ទល​ស្វាយព្រៃ​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។

បើ​តាម​ប្រភព​ព័​ត៌​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ឈ្មោះ សុខ សោភា បាន​រង​នូវ​បណ្តឹង​ពី​អាជីវករ​ចំនួន​២​នាក់ ដែល​បាន​ប្តឹង​ចោទប្រកាន់​ថា បាន​ឆ​បោ​.​ក​ប្រាក់​គេ​ប្រមាណ​ជាង​២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ដែល​ជា​ប្រាក់​ចងការ ដើម្បី​យក​ទៅ​ប្រកប​មុខរបរ​រកស៊ី កាលពី​អំឡុង​ខែកញ្ញា ប៉ុន្តែ​ដោយសារ​ការ​បរាជ័យ​ក្នុង​មុខរបរ​រកស៊ី​នោះ ហើយ​គ្មាន​ប្រាក់​សង​ដើមបណ្តឹង​វិញ ទើបត្រូវ​គេ​ប្តឹង​ឲ្យ​សមត្ថកិច្ច​ឲ្យ​ចាត់ការ​តាម​ផ្លូវច្បាប់​តែ​ម្តង​។

សំណុំរឿង​ខាងលើ​នេះ បាន​ស្ថិត​នៅ​ក្នុង​ដៃ​លោក វង្ស សាវ៉ា​ត ព្រះរាជអាជ្ញា​រង តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការ​ស៊ើបសួរ​។ ហើយ​នេះ​ជា​រឿង​ចងការ​ប្រាក់ បើ​គ្មាន​ប្រាក់​សម្រាប់​ដាក់​តម្កល់ ដើម្បី​ធានា​ខ្លួន​ទេ គឺ​មិន​អាច​មាន​សង្ឃឹម​ទៅ​ផ្ទះ​វិញ​បាន​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ