ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិញ​​ពី​ចោម​ចៅ​៥០​ម៉ឺន​រៀល​ ទៅ​លក់​បន្ត​នៅឃុំ​​ពើក ត្រូវ​​អស់លក្ខណ៍​ ដោយសារមហាជន​

1 ឆ្នាំ មុន

ខេត្តកណ្តាល​ ៖ ​បុរស​ម្នាក់​បាន​ទិញ​ថ្នាំ​ញៀ.ន​ជាង​១០​កញ្ចប់​ ក្នុង​តម្លៃ​៥០​ម៉ឺន​រៀល​ពី​ក្នុងភូមិ​សាស្ត្រ​

ខេត្តកណ្តាល​ ៖ ​បុរស​ម្នាក់​បាន​ទិញ​ថ្នាំ​ញៀ.ន​ជាង​១០​កញ្ចប់​ ក្នុង​តម្លៃ​៥០​ម៉ឺន​រៀល​ពី​ក្នុងភូមិ​សាស្ត្រ​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ យក​ទៅ​លក់​បន្ត​យកចំណេញ​នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។ ​ប៉ុន្តែ​សំណាងអាក្រក់​ត្រូវ​មហាជន​ប្រទះ​ឃើញ​ក៏​រាយការណ៍​ជូន​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល ចុះ​ទៅ​ចាប់ខ្លួន​នាំ​ទៅ​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​។

ការ​ចាប់ខ្លួនជនសង្ស័យ​ម្នាក់​ខាងលើ​​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ចំណុច​ដី​ឡូ​ត៌​មួយ​កន្លែង ស្ថិត​នៅ​ក្នុងភូមិ​ចំការ​ជោ ឃុំ​ពើ​ក ស្រុក​អង្គស្នួល ខេត្តកណ្តាល​ ។

​ជន​​សង្ស័យ​ខាងលើ​ឈ្មោះ ប៊ី ឡៃ អាយុ​៤៣​ឆ្នាំ មុខរបរ​ប៉ះ​កង់​រថយន្ត​ចល័ត មាន​ទីលំនៅ​ភូមិ​ត្រពាំង​វែង​ទី​១ ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​ ។ ​ភ្លាម​ៗ​នោះ​នគរបាល​ដកហូត​បាន​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀ.ន​ម៉ា​ទឹកកក​ចំនួន​១១​កញ្ចប់ ក្នុង​នោះ​កញ្ចប់​ធំ​ចំនួន​៧​កញ្ចប់​, កញ្ចប់​តូច​ចំនួន​០៤​កញ្ចប់​,​ទូរស័ព្ទ​ដៃ​០១​គ្រឿង ម៉ាក​ណូ​គា​អិន​ចុច​ពិល ​។ ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ​កណ្តាល​1Q 9770 និង​ថង់​សម្រាប់​វេច​ខ្ចប់​ថ្នាំ​ញៀ.ន​មួយ​ចំនួន​។

នគរបាល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​មហាជន​មក​ថា បានឃើញ​បុរស​ខាងលើ​កំពុង​ជួញដូរ​ថ្នាំ​ញៀននៅ​ចំណុច​កើ​​ត​ហេតុ កម្លាំង​ផ្នែក​នគរបាល​ប្រឆាំង​គ្រឿងញៀ.ន​ស្រុកអង្គស្នួល សហ​ការជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពើ​ក​ក៏​បាន​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​តែ​ម្ដង​។​

ខណៈ​ពេល​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​កម្លាំង​បាន​ធ្វើការ​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​ខាងលើ​ដោយ​ថ្នាំ​ញៀន​លាក់​ទុក​ក្រោម​កែបម៉ូតូ រួច​ក៏​បាន​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​ធ្វើការ​សួរនាំ​។​

ពេល​នោះ​ជនសង្ស័យ​បាន​ឆ្លើ​យ​សារភាព​ថា​ ខ្លួន​បាន​ទៅ​ទិញ​ថ្នាំ​ញៀ.ន​នេះ​ពី​មនុស្ស​ម្នាក់​មិន​ស្គាល់ឈ្មោះ​នៅ​ម្ដុំ​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក្នុង​តម្លៃ​៥០​ម៉ឺន​រៀល ពី​មនុស្ស​ប្រុស​ម្នាក់​មិន​ស្គាល់ឈ្មោះ​នៅ​ម្តុំ​ចោម​ចៅ រាជធានី​ភ្នំពេញ ដើម្បី​យក​មក​លក់​បន្ត​ទៀត ប៉ុន្តែ​ពុំ​ទាន់​លក់​បាន​ផង​ក៏​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​តែ​ម្ដង​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ