ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្រស់ ហ្វា​ហ្វា និង​តារា​ប្រុស​ម្នាក់​មាន​ភាព​ស្និទ្ធស្នាល​គ្នា​ខ្លាំង​ពេក ធ្វើ​ឱ្យ​អ្នកគាំទ្រ​មានការ​សង្ស័យ​​​គ្រប់​គ្នា

1 ឆ្នាំ មុន
  • ភ្នំពេញ

ថ្មី​ៗ​នេះ អ្នកគាំទ្រ ក៏​ដូច​ជា​មហាជន​ដែល​តែងតែ​និយម​តាមដាន​នៅ​ខ្សែភាពយន្ត​រឿង​ភាគ​សិល្ប​:​ខ្មែរ ក៏​ដូច​ជា​ស្រលាញ់​ចូល​ចិត្ត​នៅ​តារា​ប្រុស​ស្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា ប្រាកដជា​ស្គាល់​ជាក់​ជា​មិន​ខាន​នោះ​ឡើយ នៅ​តារា​សម្ដែង​ស្រី​ដ៏​ល្បីឈ្មោះ​មួយ​រូប កំពុង​តែ​ធ្វើ​អោយ​

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​នេះ អ្នកគាំទ្រ ក៏​ដូច​ជា​មហាជន​ដែល​តែងតែ​និយម​តាមដាន​នៅ​ខ្សែភាពយន្ត​រឿង​ភាគ​សិល្ប​:​ខ្មែរ ក៏​ដូច​ជា​ស្រលាញ់​ចូល​ចិត្ត​នៅ​តារា​ប្រុស​ស្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា ប្រាកដជា​ស្គាល់​ជាក់​ជា​មិន​ខាន​នោះ​ឡើយ នៅ​តារា​សម្ដែង​ស្រី​ដ៏​ល្បីឈ្មោះ​មួយ​រូប កំពុង​តែ​ធ្វើ​អោយ​កំលោះ​ៗ​មិន​តិច​នាក់​នោះ​ទេ បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ រហូត​ដកចិត្ត​មិន​រួច​នោះ​គឺ កញ្ញា ហ្វា​ហ្វា ដែល​ត្រូវ​បាន​គេ​នាំ​គ្នា​ស្គាល់​យ៉ាង​ច្បាស់​ដូច​ថ្ងៃ​ថា ធ្លាប់​ជា​អតីត​គូស្នេហ៍​របស់​តារាចម្រៀង​ប្រុស​ដ៏​ល្បីឈ្មោះ​មួយ​ដួង​នៅ​ក្នុង​ផលិតកម្ម​សាន់​ដេ នោះ​គឺ​លោក សុខ មេ​សា ហៅ​នាយ​ចឺម​។

បើ​និយាយ​ពី​សម្រស់​នាង​វិញ ឃើញ​ថា ពិតជា​មាន​រូប​សម្រស់​ស្រស់​ស្អាត សាច់​.​សខ្ចី ជា​ពិសេស​រូបរាង​ដ៏​ស្រ​ឡូ​ន​មុខមាត់​មាន​មន្ត​ស្នេហ៍​របស់​នាង​តែ​ម្ដង ទាំង​ការ​និយាយ​ស្ដី ចូល​ចិត្ត​និយម​លេងខ្លួន​បែប​សិច​ស៊ី ក្រឡេក​មើល​យូរ​ៗ​ទៅ​ពិតជា​ទាក់ទាញ​ជា​ខ្លាំង​អម​នឹង​សមត្ថភាព​សម្ដែង​ដ៏​មាន​ស្នាដៃ​មិនធម្មតា រហូត​ធ្វើ​អោយ​តារា​ស្រី​រូប​នេះ កាន់តែ​ទទួល​បានការ​ស្រលាញ់​និង​គាំទ្រ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី​សំណាក់​មហាជន​ជា​ច្រើន​ផង​ដែរ​។

ជាក់ស្ដែង អ្វី​ដែល​ធ្វើ​អោយ​គ្រប់​គ្នា​ហាក់​មានការ​ភ្ញាក់ផ្អើល​មិន​ស្ទើរ​ជាង​នេះ​ទៅ​ទៀត​នោះ ជា​រៀងរាល់ថ្ងៃ​គេ​តែងតែ​នាំ​គ្នា​តាមដាន និង​លួច​សង្កេត​មក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ គឺ​តារា​សម្ដែង​ស្រី​កញ្ញា ហ្វា​ហ្វា ចាប់​តាំង​តែ​មាន​សង្សារ រហូត​បែកបាក់​គ្នា​រាប់​មិន​អស់​រួច​មក និង​ក្រោយ​ពេល​ជួប​ស្នេហ៍​មិន​សមប្រកប​ខកបំណង​ជា​ច្រើន​លើក​ជា​ច្រើន​សារ​ភ្លាម ស្រាប់តែ​កាលពី​ពេល​ថ្មី​ៗ​នេះ មាន​មហាជន​អ្នកគាំទ្រ​មិន​តិច​នាក់​នោះ​ទេ បាន​នាំ​គ្នា​សម្ដែង​ការ​ងឿងឆ្ងល់​មានការ​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​ជា​ខ្លាំង ក្រោយ​មួយ​រយៈ​ចុង​ក្រោយ​មកនេះ គេ​បាន​នាំ​គ្នា​ក្រឡេក​ឃើញ​តារា​ស្រី​ពូកែ​សម្ដែង​កញ្ញា ហ្វា​ហ្វា ដូច​ជា​មាន​ភាព​ផ្អែមល្ហែម​ខុស​ពី​ធម្មតា​ជាមួយនឹង​តារា​ប្រុស​រូបរាង​ស្រស់​សង្ហា មុខមាត់​រាយមន្ត​ស្នេហ៍​ដ៏​ល្បីឈ្មោះ​ខ្ពស់ស្រឡះ នោះ​គឺ​លោក ប៉ែន ភ័ក្ត្រ​សុធា​រិ​ទ្ធ ដោយ​ជា​រឿយ​ៗ​អ្នក​ទាំង​ពីរ ហាក់បីដូចជា​បង្ហាញ​ភាព​ស្និទ្ធស្នាល និង​ផ្អែមល្ហែម​ជាមួយ​គ្នា​ខ្លាំង​ណាស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មិន​ថា​ទៅ​ណា​មក​ណា​នោះ​ទេ តែងតែ​ប្រទះ​ឃើញ​លេច​ចេញ​នៅ​រូបភាព​របស់​អ្នក​ទាំង​ជា​រៀងរាល់ថ្ងៃ ប្រៀប​ដូច​ជា​គូស្នេហ៍​ថ្មីថ្មោង​ដែល​ទើបតែ​ស្រលាញ់​យល់ចិត្ត​មើល​ថៃ​គ្នា​ទៅ​វិញ​ទៅ​មក​អ​ញ្ជឹ​ង​។

រហូត​ដល់​ថ្នាក់​ទប់ចិត្ត​មិន​ជាប់ ក៏​មាន​ហ្វេ​ន​ៗ​ដែល​និយម​លេង​នៅ​ក្នុង​បណ្ដាញ​សង្គម​ដាក់​ការ​សង្ស័យ​យ៉ាង​ព្រោងព្រាត​និយាយ​លើក​ឡើង​ឥត​ឈប់​គ្រប់​ៗ​គ្នា​បែប​នេះ​ថា «​បើ​ខ្ញុំ​ស្មាន​មិន​ខុស​ទេ​នោះ ពួក​គាត់​ទាំង​ពីរ​ប្រហែលជា​មាន​ទំនាក់ទំនង​ពិសេស​ជាមួយ​គ្នា​អ្វីមួយ​ជាក់​ជា​មិន​ខាន​នោះ​ឡើយ បើ​ឃើញ​ស្និទ្ធស្នាល​នឹង​គ្នា​ដល់​ថ្នាក់​នេះនោះ​» «​សម​គ្នា​ខ្លាំង​ណាស់​លោក​អើយ បើ​ស្រលាញ់​គ្នា​ពិតមែន​នោះ ហេតុ​អី​ក៏​មិន​ចេញ​មុខ​មក​ប្រាប់​ហ្វេ​ន​ៗ​អោយ​បានដឹង​អ​ញ្ជឹ​ង? ចាំបាច់​អី​ត្រូវ​លាក់បាំង​អ្នកគាំទ្រ​នោះ ពួក​ខ្ញុំ​អន្ទះសា​ចង់​ដឹង​ចម្លើយ​ខ្លាំង​ណាស់ សួរ​ថា អ្នក​ណា​មិន​ឆ្ងល់ និង​សង្ស័យ​នោះ មិន​ថា​ទៅ​ណា​មក​ណា​នោះ​ទេ តែងតែ​ឃើញ​វត្តមាន​បង ប៉ែន ភ័ក្ត្រ​សុធា​រិ​ទ្ធ ទៅ​តាម​ចាំ​មើលថែ​បងស្រី ហ្វា​ហ្វា រហូត​តែ​ម្ដង​»​។

@penpheaksothearith3

នឹកយើង@Fa Fa

♬ original sound – @Pope_Bella – Wu jia yi

អ្នកខ្លះ​ទៀត​បាន​ខ​មិន​បន្ត​ទៀត​ថា «​ចង់​ឲ្យ​ពួក​បង​ទាំង​ពីរ​ស្រឡាញ់​គ្នា​ណាស់​» «​បើ​រៀប​ការ​មែន​ទែន មិនដឹង​ល្អ​យ៉ាងណា​ទេ​» «​បង​ទាំង​ពីរ​សម​នឹង​គ្នា​ណាស់ បង​ក្លាយជា​គូ​អនាគត​កាន់តែ​គាំទ្រ​» «រៀប​​កា​រម៉ង​ទៅ​បង​អើយ សម​គ្នា​ណាស់​ប​បង​» «​ស្រឡាញ់​គ្នា​ទៅ​សម​គ្នា​ខ្លាំង​ណាស់ គ្មាន​អ្នក​ណា​សុំ​ដូច​គូ​ហ្នឹង​ទេ​»​។

យ៉ាងណាមិញ ចំពោះ​រឿងរ៉ាវ​ដែល​មាន​អ្នកគាំទ្រ​នាំ​គ្នា​ដាក់​ការ​សង្ស័យ​មិន​ឈប់​ដែល​បាន​លើក​ឡើង​ថា តារា​ប្រុស​ស្រី​មួយគូរ​ខាងលើ​នេះ តើ​ពួក​គេ​ស្រលាញ់​គ្នា​ពិតមែន ឬ​ក៏​អត់​នោះ? យើង​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា រឿង​នេះ​នឹង​ទៅ​ជា​យ៉ាងណា​អោយ​ពិតប្រាកដ​នោះ ដូច្នេះ​យើង​មាន​តែ​រង់ចាំ​សាមីខ្លួន​របស់​អ្នក​ទាំង​ពីរ​ចេញ​មុខ​មក​បកស្រាយ​បញ្ជាក់​លម្អិត​តែ​ប៉ុណ្ណោះ ព្រោះ​ជា​រឿយ​ៗ​មិន​ថា​សកម្មភាព​ប្លែក​ៗ រូបថត​រូបភាព​បង្ហោះ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក ឬ​មួយ​ក៏​លក្ខណ​:​ជា​វី​ដេ​អូ​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម Tik Tok នោះ​ទេ តែងតែ​ឃើញ​អ្នក​ទាំង​ពីរ​មាន​ភាព​ស្និទ្ធស្នាល​ផ្អែមល្ហែម​នៅ​ក្បែរ​គ្នា បារម្ភ​ពី​គ្នា​ស្ទើរ​មិន​ដែល​លួស​ថ្ងៃ​។ ដូច្នេះ​ហើយ​ទើប​អ្នកគាំទ្រ​ទទូច​សុំ​អោយ​អ្នក​ទាំង​ពីរ​ចេញ​មុខ​មក​បញ្ជាក់​ការ​ពិត​អោយ​ហ្វេ​ន​ៗ​បាន​អស់​ច​ម្ង​ល់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ