រាជធានីភ្នំពេញ ៖ នៅមុននេះបន្តិច លោកញឹក ប៊ុនឆៃ អតីតឧបនាយករដ្ឋមន្ត្រី ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌរាជធានីភ្នំពេញធ្វើការចាប់ខ្លួន នារសៀលថ្ងៃទី០៣ សីហា នេះ ពាក់ព័ន្ធក្នុងករណីផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីខែមីនា ឆ្នាំ២០០៧។
គួរបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ចបានរឹបអូសសារធាតុគីមីជាង៣តោនពីកសិដ្ឋានមួយរបស់លោកជា ជុង ដែលជាអតីតទីប្រឹក្សាលោកញឹក ប៊ុនឆៃ ។
លោកញឹក ប៊ុនឆៃ គឺជាប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានរាជរដ្ឋាភិបាលដកតំណែងពីតួនាទីជាឧបនាយករដ្ឋមន្ត្រីដោយសារតែលោកលួចទាក់ទងនឹងបក្សប្រឆាំង ។
កម្លាំងនគរបាលរាជធានីភ្នំពេញ អនុវត្តតាមដីការបស់តុលាការ ដើម្បីនាំខ្លួនលោកញឹក ប៊ុនឆៃ មកសាកសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ចែករំលែកព័តមាននេះ