រាជធានីភ្នំពេញ ៖ មហាជនពិតជាភ្ញាក់ផ្អើលជាថ្មីម្តងទៀត ដោយសារតែខកខានឃើញសម្រស់បច្ចុប្បន្នរបស់អតីតតារាភាពយន្តដ៏ល្បីឈ្មោះ គឺអ្នកនាង នារី រ័ត្នគន្ឋា ដែលជាច្រើនឆ្នាំមកហើយ បន្ទាប់ពីកំពុងតែល្បីឈ្មោះ អ្នកនាងក៏ចាកចេញទៅរស់នៅសហរដ្ឋអាមេរិកតែម្តង។
តបការស្នើដ៏ចាំបាច់ពីសំណាក់ផលិតករ និងអ្នកដឹកនាំរឿងដ៏ល្បីឈ្មោះ លោក ហ្វៃ សំអាង ចង់បានអ្នកនាង រ័ត្នគន្ឋា សម្តែងជាថ្មី ពេលនេះតារាដ៏មានសម្រស់គន់យូររឹតតែស្អាត បានសម្រេចចិត្តជាថ្មីចូលរួមលើកមុខមាត់ភាពយន្តខ្មែរម្តងទៀតក្នុងវ័យកំពុងជ្រេ ដើម្បីទុកស្នាដៃជូនរលកក្រោយ។
![Picture]()
ហើយរូបថត២សន្លឹកដែលបានបង្ហោះដោយក្រុមការងាររបស់លោក ហ្វៃ សំអាង ឃើញថា រំលេចមុខមាត់បច្ចុប្បន្នរបស់អ្នកនាង នារី រ័ត្នគន្ឋា ដែលប្រែប្រួលសម្រស់ខ្លះៗ កត់ចំណាំស្ទើរតែមិនបាន។ នាងទាវ ក្នុងខ្សែចម្រៀងខារ៉ាអូខេ របស់ផលិតកម្មហង្សមាស បានត្រូវគេទម្លាយថា អ្នកនាងនឹករលឹកអ្នកគាំទ្រ និងចង់អោយហ្វេនៗបានដឹងពីតិចនិចសម្តែងល្អដូចមុនឬយ៉ាងណា ទើបសម្រេចចិត្តមកសម្តែង។ ម្យ៉ាងទៀតនោះ ជាការដឹកនាំពីលោកហ្វៃ សំអាង ដ៍ប៉ិនប្រសព្វ ទើបកាន់តែជឿជាក់ ស្របពេលជារឿងបុរាណបែបប្រវត្តិសាស្ត្រផងនោះ ពិតជារុញចិត្តអ្នកនាង មិនអាចមើលរំលងបានឡើយ។
មានមតិខ្លះទៀតថា អ្នកនាង នារី រ័ត្នគន្ឋា ភាគច្រើននៅក្នុងប្រទេសយើង ច្រើនជាងនៅអាមេរិក ដោយអ្នកនាងសម្ងំបើកហាងលក់ហូលផាមួង វត្ថុអនុស្សាវរីយ៍បែបខ្មែរ នៅឯខេត្តសៀមរាប ហើយមិនសូវជាចង់ចេញមុខលើឆាក ឬទូរទស្សន៍ ព្រោះមមាញឹក។ អ្នកស្គាល់រាប់អានអ្នកនាងខ្លះនិយាយថា រ័ត្នគន្ឋា រស់នៅកម្ពុជាវិញហើយ។
![Picture]()
តាមការអោយដឹងពីសមាជិកផលិតរឿង «អប្សរាមហាអង្គរ» មានជំហរយ៉ាងមោះមុត ដើម្បីគុណភាពភាពយន្តខ្មែរ ដោយសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់លើគ្រប់ផ្នែកទាំងការជ្រើសរើសទីតាំងថត ការកែច្នៃម៉ូតសម្លៀកបំពាក់ កំរិតរូបភាព ជាពិសេសការជ្រើសរើសតួសម្តែងដែលមានទេពកោសល្យខ្ពស់ និងរូបសម្បត្តិសក្តិសមជាមួយតួអង្គក្នុងរឿង។
![Picture]()
លើសពីនោះ ក៏ដឹងថា តារាជំនាន់ឆ្នាំ៨០ និង៩០ មួយចំនួន មានវត្តមានសម្តែងដែរ ដូចជា លោកទេព រិនដារ៉ូ, អម្ពរ ទេវី, ចន ច័ន្ទលក្ខិណា, ស្វែង សុជាតា, លី ម៉ារីណា ហើយក៏មាន សារ៉ាយ សក្ខិណា និងក្រុមបវរកញ្ញាម្ចាស់មកុដល្បីៗរបស់កម្ពុជាជាច្រើនរូប មករួមសហការសម្តែងផងដែរ។
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ