ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញា​4​យ៉ាង​ដល់​ពេល​ដែល​ត្រូវ​ប្តូរ​ស្បែក​ហ្វ្រាំងរថយន្ត​ចេញ

6 ឆ្នាំ មុន

ការ​ថែរក្សា​ហ្វ្រាំងរថយន្ត​ឲ្យ​បាន​ល្អ គឺជា​កត្តា​មួយ​យ៉ាង​សំខាន់​ដើម្បី​សុវត្ថិភាព​ក្នុង​ការ​បើកបរ​លើ​ដងផ្លូវ តែ​វា​ត្រូវ​បាន​ម្ចាស់​រថយន្ត​ភាគច្រើន​មិន​យកចិត្តទុកដាក់​នោះ​ទេ ។ ជា​ការ​ពិត​ណាស់ ការ​ថែរក្សា​

ការ​ថែរក្សា​ហ្វ្រាំងរថយន្ត​ឲ្យ​បាន​ល្អ គឺជា​កត្តា​មួយ​យ៉ាង​សំខាន់​ដើម្បី​សុវត្ថិភាព​ក្នុង​ការ​បើកបរ​លើ​ដងផ្លូវ តែ​វា​ត្រូវ​បាន​ម្ចាស់​រថយន្ត​ភាគច្រើន​មិន​យកចិត្តទុកដាក់​នោះ​ទេ ។ ជា​ការ​ពិត​ណាស់ ការ​ថែរក្សា​ហ្វ្រាំងរថយន្ត អាច​ធ្វើ​ឲ្យ​យើង​ចំណេញ​ថវិកា​ក្នុង​ការ​ចំណាយ​ទៅ​លើ​ការ​ប្តូរ​ស្បែក​ហ្វ្រាំង​ញឹកញាប់ និង​អាច​ការពារ​មិន​ឲ្យ​រថយន្ត​ងាយ​នឹង​បើក​ក្រឡាប់​ទៀត​ផង ។

ដើម្បី​ថែរក្សា​ហ្វ្រាំងរថយន្ត​ឲ្យ​បាន​ល្អ យើង​ត្រូវ​យកចិត្តទុកដាក់​លើ​ការ​សឹក​រេចរឹល​នៃ​ស្បែក​ហ្វ្រាំង ។ ជា​ធម្មតា​ទេ ប្រសិនបើ​យើង​បើកបរ​រថយន្ត​នោះ​ជា​ញឹកញាប់ ហើយ​ទៅ​ផ្លូវ​ឆ្ងាយ​ៗ​ទៀត​នោះ ស្បែក​ហ្វ្រាំង​នឹង​ឆាប់​សឹក ។

តាម​វេ​ប​សាយ Patchway Autoparts បាន​ឲ្យ​ដឹង​ថា គេ​មាន​សញ្ញា​៤​យ៉ាង (​នៅ​ខាងក្រោម​) ដើម្បី​ដឹង​ថា ដល់​ពេល​ដែល​ត្រូវ​ប្តូរ​ស្បែក​ហ្វ្រាំងរថយន្ត ។

១.​មាន​អារម្មណ៍​ថា​ញ័រ​ជើង​នៅ​ពេល​ជាន់​ហ្វ្រាំង ៖
នៅ​ពេល​ដែល​ស្បែក​ហ្វ្រាំង​ដល់​ពេល​ត្រូវ​ប្តូរ​ថ្មី គឺ​យើង​អាច​ដឹង​បាន​ដោយសារ​តែ​មានការ​ញ័រ​នៅ​ឈ្នាន់​ជាន់​ហ្វ្រាំង ។ វា​កើតឡើង​ដោយសារ​តែ​ការ​សឹក ឬ​ការ​កើន​កម្តៅ​នៃ​ស្បែក​ហ្វ្រាំង ។ យើង​អាច​ប្តូរ​វា​ចេញ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​បន្ទះ​ហ្វ្រាំង​ទាន់ ។

២.​ស្បែក​ហ្វ្រាំង​ស្តើង​ខ្លាំង
វា​អាច​ឃើញ​បាន​នៅ​ពេល​យើង​ឱន​មើល​តាម​រយៈ​ប្រឡោះ​កង់​រថយន្ត ។ ប្រសិនបើ​បន្ទះ​ស្បែក​ហ្វ្រាំង​ស្តើង​ខុស​ពី​ធម្មតា (​ស្តើង​ជាង​០.៦៣​សង់ទីម៉ែត្រ​) មាន​ន័យ​ថា ដល់​ពេល​ដែល​យើង​ត្រូវ​ប្តូរ​ថ្មី​ហើយ ។

៣.​ហ្វ្រាំង​លាន់​សំឡេង​ពេល​ជាន់
នៅ​ពេល​យើង​ជាន់​ហ្វ្រាំង វា​នឹង​លាន់លឺ​សំឡេង​នៅ​ពេល​វា​សឹក​ខូច ។ នេះ​ដោយសារ​តែ ស្បែក​ហ្វ្រាំង​សឹក ហើយ​ដូច​ជា​យក​ដែក​ទៅ​គៀប​នឹង​ដែក​ផ្ទាល់ ទើប​បង្ក​ជា​សំឡេង​បែបនេះ​។ ពេល​ឃើញ​មាន​សញ្ញា​នេះ មាន​ន័យ​ថា យើង​ត្រូវ​អស់​លុយ​ប្តូរ​ស្បែក​ហ្វ្រាំង​ថ្មី​ហើយ ។

៤. រថយន្ត​ទាញ​ទៅ​ម្ខាង ៖
ការ​ដែល​រថយន្ត​ទាញ​ទៅ​ម្ខាង អាច​មក​ពី​កត្តា​ជា​ច្រើន ដែល​ក្នុង​នោះ​ក៏​មាន​កត្តា​សម្បក​កង់ និង​កត្តា​ហ្វ្រាំងរថយន្ត​ផង​ដែរ ។ តើ​ធ្វើ​យ៉ាងណា​ទើប​ដឹង​ថា មក​ពី​កត្តា​មួយ​ណា?

វា​ងាយស្រួល​ក្នុង​ការ​បែងចែក ដោយសារ​តែ​ការ​សឹក​ស្បែក​ហ្វ្រាំង​ធ្វើ​ឲ្យ​រថយន្ត​ទាញ​ទៅ​ម្ខាង​នៅ​ពេល​យើង​ជាន់​ហ្វ្រាំង ។ ប្រសិនបើ​បើក​ទៅ​មុខ​សុខ​ៗ ហើយ​ទាញ​ទៅ​ម្ខាង​នោះ គឺ​វា​មក​ពី​កត្តា​ផ្សេង​ហើយ ។

ដើម្បី​រក្សា​សុវត្ថិភាព និង​អាយុកាល​របស់​ហ្វ្រាំងរថយន្ត យើង​គ្រប់​គ្នា​មិន​គួរ​មើល​រំលង​ចំណុច​ទាំង​៤​ខាងលើ​នោះ​ទេ ៕