ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុប្រធាន CPP ៖ ក្រុមប្រឆាំង​ជ្រុលនិយម នៅ​តែ​បន្ត​​ញ៉ុះ​ញ​ង់ អុចអាល បំប៉ោង បំភ្លៃ​ការ​ពិត​ក្នុង​សង្គម តែ​យើង​ត្រូវ​រក​ចំណុច​ឈ្នះ ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ

1 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ​៖ ​សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ​(CPP)​ បាន​បញ្ជាក់​ទៅ​កាន់​សមាជិក​សមាជិការ​គណបក្ស​ថា​ ក្រុមប្រឆាំង​ជ្រុលនិយម​ នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​ញ៉ុះ​ញ​ង់…

​រាជធានី​ភ្នំពេញ ​៖ ​សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ​(CPP)​ បាន​បញ្ជាក់​ទៅ​កាន់​សមាជិក​សមាជិការ​គណបក្ស​ថា​ ក្រុមប្រឆាំង​ជ្រុលនិយម​ នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​ញ៉ុះ​ញ​ង់ អុចអាល បំប៉ោង បំភ្លៃ​ការ​ពិត ​ក្នុង​សង្គម​កម្ពុជា ប៉ុន្តែ​យើង​ត្រូវ រក​ចំណុច​មួយ​ គឺ​ឈ្នះ​ ក្នុង​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​ ។

សម្ដេច​ក្រឡាហោម ស ខេ​ង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តព្រៃវែង និង​បាត់ដំបង បាន​បាន​លើក​ឡើង ក្នុង​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​សេចក្ដី​សម្រេចចិត្ត នៃ​មហាសន្និបាត​ វិសាមញ្ញ​តំណាង​ទូ​ទាំង​ប្រទេស របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខេត្តព្រៃវែង ​កាលពី​ថ្ងៃ​ទី​២ ខែកុម្ភៈ ​ឆ្នាំ​២០២៣​ថា រាល់​ខ្លឹមសារ ​នៃ ឯកសារនានា ដែល​គណបក្ស​បាន​សម្រេច​អនុម័ត ​ក្នុង​មហាសន្និបាត វិសាមញ្ញ​កាលពី​ពេល​ថ្មី​ៗ និង​ត្រូវបាន​យក​មក​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​នេះ ត្រូវការ​ចំណុច​សំខាន់​មួយ​ធំ​បំផុត​មួយ គឺ​ការ​ឈ្នះ​ឆ្នោត នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដើម្បី​គណបក្ស និង​រាជរដ្ឋាភិបាល​មាន​លទ្ធភាព​យក​ខ្លឹមសារ​ទាំងនេះ ​ទៅ​អនុវត្ត​ជាក់ស្ដែង នាំ​មក​នូវ​វឌ្ឍនភាព​ថ្មី​ៗ ​បន្ថែម​ទៀត​ជូន​ជាតិ និង​ប្រជាជន​ ។

សម្ដេច​ក្រឡាហោម ស ខេ​ង បាន​ក៏​ផ្ដល់​ទស្សនាទាន​ ជូន​អង្គពិធី​ដែរ អំពី​សភាពការណ៍ អន្តរជាតិ ថា​ ៖ «ទន្ទឹម​គ្នា​នឹង​បញ្ហា​ប្រឈម ​នៃ​សភាពការណ៍​តំបន់ និង​អន្តរជាតិ​នោះ នៅក្នុង​ប្រទេស​ឯណេះវិញ ក្រុមប្រឆាំង​ជ្រុល​និ​យម​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​ញ៉ុះ​ញ​ង់ អុចអាល បំប៉ោង បំភ្លៃ​ការ​ពិត​ក្នុង​សង្គម ប៉ុនប៉ង​បង្ក​ឱ្យ​មាន​ចលាចល និង​អ​ស្ថិតរ​ភាព​ក្នុង​សង្គម ដើម្បីបម្រើ​ម​ហិ​ច្ច​តា​ផ្ដូ​ល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្រប​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​» ​។

សម្ដេច​ក្រឡាហោម​ បន្ត​ថា ទោះបី​មានការ​ប្រឈម​ទាំង​ក្រៅ និង​ក្នុង​ប្រទេស​ដូច លើក​ឡើង រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្ដេច​តេ​ជោ​ ជា​ប្រមុខ បាន​បន្ត​រក្សា​បាន​សុខ សន្តិភាព និង​ស្ថិរភាព​ជាតិ សម្រេច​បាន​វឌ្ឍនភាព​ការងារ​ជាតិ​ជា​ច្រើន ដូច​ជា​ការ​គ្រប់គ្រង ជំងឺ​កូ​វី​ដ​-១៩ ការ​បើក​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម ឡើង​វិញ ការ​រៀបចំ​កិច្ចប្រជុំ កំពូល​អាស៊ាន​ និង​ការ​ដាក់​ចេញ​គោលនយោបាយ​ជួយ​សម្រាលទុក្ខ​លំបាក​ប្រជាពលរដ្ឋ​ដោយសារ​វិបត្តិ​កូ​វី​ដ​-១៩ និង​ឥទ្ធិពល​សង្គ្រាម​ខាងក្រៅ​ប្រទេស​ជា​ដើ​ម។

ជាមួយ​គ្នា​នោះ​ដែរ ​សម្ដេច​ក្រឡាហោម ស ខេ​ង បាន​បង្ហាញ​ក្ដី​សង្ឃឹមថា ថ្នាក់ដឹកនាំ និង​សមាជិក សមាជិការ​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្តព្រៃវែង គណៈកម្មាធិការ​គណបក្ស​ខេត្តព្រៃវែង និង​បណ្ដា​យន្តការ​គណបក្ស​ផ្សេង​ទៀត នឹង​បន្ត​រួម​គ្នា​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ ក្នុង​នោះ​រួម​ទាំង​ការ​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ដើម្បី​ចូលរួម​ធានា ស្ថិរភាព​សង្គម ពិសេស​ខិតខំ​ធ្វើ​យ៉ាងណា​សម្រេច​ឱ្យ​បាន​ជោគ​ជ័យ​ជា​បន្ត​ទៀត ការ​បោះ ឆ្នោត​ឆ្នាំ​២០២៣ និង​ការ​រៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​ជាដើម​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ