រាជធានីភ្នំពេញ ៖ អ្នកនាង នីឡា ដែលពេលនេះ បានក្លាយជាម្តាយគេទាំងនៅវ័យក្មេង ឃើញថា បានតស៊ូជាមួយអាជីពសិល្បៈកំប្លែង ដោយមិនទាន់បានងាករេទៅណាឡើយ។ ការលះបង់សិល្បៈ តស៊ូសម្តែងតាំងពីនៅក្មេង រហូតដល់មានគ្រួសារ នីឡា ក៏ទទួលបានលទ្ធផលការងារច្រើន។ ចុងក្រោមនេះ ក្រុមកំប្លែងរបស់ឪពុកនាង ក្រោយចាកចេញពីស៊ីធីអិន បានបន្តអុកឡុកចូលស្ថានីយទូរទស្សន៍ផ្សេងយ៉ាងភ្ញាក់ផ្អើលតែម្តង។
![Picture]()
នៅពេលបង្ហាញវត្តមានសន្និសីទសារព័ត៌មាន នៅប៉ុស្តិ៍លេខ៥ កាលពីព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ស្រីស្រស់ នីឡា ដែលកាន់តែស្អាត ហើយសម្រស់ស្រស់ថ្លាជាងមុន បានបង្ហាញនូវអារម្មណ៍រីករាយ សប្បាយចិត្តដែលនាង និងបងៗក្រុមការងារមួយចំនួន បានឈានចូលសម្តែងកំប្លែងបន្តចូលតាមស្ថានីយទូរទស្សន៍ផ្សេងៗ។ នាងពិតជារីករាយ ដែលបានបង្ហាញវត្តមានលេងកំប្លែងអោយស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងមិននឹកស្មានថា មានឱកាសចូលមកកាន់ប៉ុស្តិ៍លេខ៥ បែបនេះឡើយ។ នាងនិងក្រុមការងារខិតខំសម្តែងអោយល្អតាមការដឹកនាំ។
![Picture]()
គួរបញ្ជាក់ថា កម្មវិធីកំប្លែង «ចៅលោកតា» ជាកម្មវិធីថ្មី ដែលមានការសម្តែងពីក្រុមចៅលោកតា ហើយនឹងការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសដែលពោរពេញដោយវោហារស័ព្ទ កំប្លុកកំប្លែង និងមានបទពិសោធន៍ទៅតាមជំនាញនីមួយៗផ្សេងៗពីគ្នា ដែលពួកគាត់មកចែករំលែកបទពិសោធន៍ដល់ក្រុមចៅលោកតានៅក្នុងកម្មវិធីកំប្លែងនោះទៀតផង និយាយឱ្យខ្លី គឺកំប្លែងលើកំប្លែង សើចលើសើច សើចពេញមួយម៉ោងរៀងរាល់ចុងសប្តាហ៍។ ហើយកម្មវិធីកំប្លែងនេះ គឺជាការផ្តល់ជូននូវរសជាតិថ្មីមួយបែបទៀត សម្រាប់ទស្សនិកជន ដែលតែងតែជឿជាក់ និងទុកចិត្តមកលើ TV5 ដែលគ្រប់កាលៈទេសៈគ្រប់ពេលវេលាតែងតែរិះរកអ្វីថ្មី និងប្លែកៗសម្រាប់បំពេញចក្ខុរបស់ទស្សនិកជន។
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ