ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​រាំ​តាម​ដងផ្លូវ​សោះ គូស្នេហ៍​១​គូ ត្រូវ​កាត់ទោស​ជាប់​ពន្ធនាគារ​១០​ឆ្នាំ

1 ឆ្នាំ មុន

អ៊ី​រ៉​ង់ ៖ គូស្នេហ៍​វ័យក្មេង​ជនជាតិ​អ៊ី​រ៉​ង់​មួយគូ ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១០​ឆ្នាំ

អ៊ី​រ៉​ង់ ៖ គូស្នេហ៍​វ័យក្មេង​ជនជាតិ​អ៊ី​រ៉​ង់​មួយគូ ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ១០​ឆ្នាំ បន្ទាប់​ពី​ការ​បង្ហោះ​វី​ដេ​អូ​របស់​ពួក​គេ​រាំ​នៅ​តាម​ផ្លូវ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣១ ខែមករា កន្លង​ទៅ​។

គូស្នេហ៍​មួយគូ​នេះ ត្រូវ​បាន​កាត់ទោស​ពី​បទ​ផ្សព្វផ្សាយ​អំពើ​ពុក​រលួយ ពេស្យាចារ និង​ការ​ឃោសនា​មិន​ត្រឹមត្រូវ ដោយ​ក្នុង​ខ្សែអាត់​វី​ដេ​អូ​បង្ហាញ​ពី​សកម្មភាព​ពួក​គេ​រាំ​នៅ​ទីតាំង​វិមាន​សេរីភាព Azadi នៅ​ក្នុង​រដ្ឋធានី Tehran ។

អ៊ី​រ៉​ង​កំពុង​អនុវត្ត​ច្បាប់​ដ៏​តឹង​រឹង​របស់​ខ្លួន ដោយ​អាជ្ញាធរ​កំពុង​កាត់ទោស​យ៉ាងធ្ងន់ធ្ងរ ដល់​ជន​ណា ដែល​រក​ឃើញ​ថា ជាប់​ពាក់ព័ន្ធ​ការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល ដែល​ផ្តើម​ចេញពី​ករណី​របស់​នាង Mahsa Amini អាយុ​២២​ឆ្នាំ ដែល​ស្លា.ប់​បាត់បង់​ជីវិត បន្ទាប់​ពី​ត្រូវ​បាន​ចាប់ខ្លួន និង​ឃុំខ្លួន ដោយ​ប៉ូលិស​សីលធម៌​របស់​រដ្ឋ លើ​បទចោទប្រកាន់​ថា មិន​បាន​ពាក់​កន្សែង​រុំ​ក្បាល Hijab របស់​នាង​ឱ្យ​បាន​ត្រឹមត្រូវ​។

ប្រភព​មួយ​បញ្ជាក់​ប្រាប់​សារព័ត៌មាន BBC ថា ការ​ចាប់ខ្លួន​គូស្នេហ៍​មួយគូ​នេះ បាន​កើតឡើង បន្ទាប់​ពី​ពួក​គេ​បង្ហោះ​វី​ដេ​អូ​សកម្មភាព​រាំ​នោះ ទៅ​ក្នុង​គណនី Instagram របស់​ពួក​គេ ដែល​មាន​អ្នក​តាមដាន​សរុប​ជិត ២​លាន​នាក់​។ ប៉ុន្តែ​ទោះ​យ៉ាងណា គូស្នេហ៍​មួយគូ​នេះ បាន​លើក​ឡើង​ថា ពួក​គេ​មិន​បាន​ផ្សារ​ភ្ជាប់​ការ​រាំ ទៅ​នឹង​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល ដែល​កំពុង​បន្ត​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉​ង់​នោះ​ទេ​។

នាង Astiazh Haqiqi អាយុ ២១​ឆ្នាំ និង​គូ​ដណ្តឹង​នាង លោក Amir Mohammad Ahmadi អាយុ ២២​ឆ្នាំ ត្រូវ​បាន​កាត់ទោស​ពី​បទ​លើកកម្ពស់​អំពើ​ពុក​រលួយ ពេស្យាចារ ឃុបឃិត​ប្រឆាំង​នឹង​សន្តិសុខ​ជាតិ និង​ការ​ឃោសនា​ប្រឆាំង​រដ្ឋាភិបាល​។ វា​មិន​ច្បាស់​ថា ការ​កាត់ទោស​ពួក​គេ​មាន​រយៈពេល​ប៉ុន្មាន​ឆ្នាំ សម្រាប់​ការ​ផ្តន្ទាទោស​នីមួយ​ៗ ដែល​ពួក​គេ​កំពុង​ប្រឈម​មុខ ប៉ុន្តែ​ប្រភព​ស្និត​បាន​រាយការណ៍​ថា ពួក​គេ​ម្នាក់​ៗ នឹង​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​សរុប ១០​ឆ្នាំ​កន្លះ ដែល​ជា​ការ​កាត់ទោស​រួម​បញ្ចូល​គ្នា សម្រាប់​ការ​ចោទប្រកាន់​របស់​ពួក​គេ​។

យ៉ាងណាមិញ ប្រសិនបើ​សាលក្រម​គូស្នេហ៍​មួយគូ​នេះ ត្រូវ​បាន​តម្កល់ នោះ​ពួក​គេ​នឹង​ត្រូវ​បម្រើ​ការងារ​សង្គម​រយៈពេល​វែង​បំផុត ក្នុង​ចំណោម​ការ​កាត់ទោស​ទាំងនោះ​។ បន្ថែម​លើស​ពី​នេះ ពួក​គេ​ក៏​ត្រូវ​បាន​ហាមឃាត់​រយៈពេល​២​ឆ្នាំ លើ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​ការ​ចាក​ចេញពី​ប្រទេស​ផង​ដែរ​។

ការ​ស្លា.ប់​របស់​នាង Mahsa Amini គឺជា​កត្តា​ជំរុញ​ឱ្យ​មាន​ភាព​ចលាចល​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ប្រទេស​អ៊ី​រ៉​ង់ វា​ក៏​ត្រូវ​បាន​ជំរុញ​ដោយ​ការ​មិន​ពេញ​ចិត្តជា​យូរ​មក​ហើយ លើ​ភាព​ក្រីក្រ ភាព​អត់​ការងារ​ធ្វើ វិសមភាព អយុត្តិធម៌ និង​អំពើ​ពុក​រលួយ​។ មនុស្ស​រាប់រយ​នាក់​ត្រូវ​បាន​សម្លា.ប់ និង​រាប់​ពាន់​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ចាប់ខ្លួន អំឡុង​ពេល​មានការ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០២២ ពោល​គឺ​ក្រោយ​ការ​ស្លា.ប់​របស់​នាង Mahsa Amini៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ