ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្ដៅ​ៗ! តារា​ប្រុស Song Jong Ki អតីត​ស្វាមី Song Hye Kyo ចេញ​មុខ​ប្រកាស​ត្រៀម​រៀប​ការ​ជាមួយ​មិត្ត​ស្រី​ថ្មី​ហើយ

1 ឆ្នាំ មុន

ផ្ទុះ​កក្រើក​ទៀតហើយ ហើយ​ក៏​កំពុង​តែ​ក្លាយជា​ប្រធានបទ​ដ៏​ក្ដៅ​គគុក និង​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ពាសពេញ​ប្រទេស​កូរ៉េ ជា​ពិសេស​នៅ​ក្នុង​រង្វង់​សិល្បៈ​កម្សាន្ត​នៅ​ខ្សែភាពយន្ត​រឿង «K-drama» តែ​ម្ដង ដោយនៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៣​ថ្មី​ៗ​ក្ដៅ​ៗ​នេះ បើ​យោង​ទៅ​តាម​រយៈ​គេហទំព័រ​សា​ព័ត៌មាន​ដែល​មានឈ្មោះ​ថា

ប្រទេស​កូរ៉េ ៖ ផ្ទុះ​កក្រើក​ទៀតហើយ ហើយ​ក៏​កំពុង​តែ​ក្លាយជា​ប្រធានបទ​ដ៏​ក្ដៅ​គគុក និង​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ពាសពេញ​ប្រទេស​កូរ៉េ ជា​ពិសេស​នៅ​ក្នុង​រង្វង់​សិល្បៈ​កម្សាន្ត​នៅ​ខ្សែភាពយន្ត​រឿង «K-drama» តែ​ម្ដង ដោយនៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២៣​ថ្មី​ៗ​ក្ដៅ​ៗ​នេះ បើ​យោង​ទៅ​តាម​រយៈ​គេហទំព័រ​សា​ព័ត៌មាន​ដែល​មានឈ្មោះ​ថា «allkpop» បាន​រាយការណ៍​ប្រាប់​អោយ​ដឹង ក្រោយ​លេច​ចេញ​នៅ​ដំណឹង​ព័ត៌មាន​ដែល​បាន​នាំ​គ្នា​ចុះ​ផ្សព្វផ្សាយ​យ៉ាង​ព្រោងព្រាត បន្ទាប់​ពី​បានដឹង​ថា «​តារា​សម្ដែង​ប្រុស​ដ៏​ល្បីល្បាញ មាន​ស្នាដៃ និង​ទេព​កោសល្យ នោះ​គឺ​លោក Song Joong Ki ដែល​ត្រូវ​បាន​អ្នកគាំទ្រ​បាន​ស្គាល់ និង​បានដឹង​ថា លោក​គឺជា​អតីត​ស្វាមី​របស់​តារា​សម្ដែង​ស្រី​ដ៏​ស្រស់​ស្អាត នោះ​គឺ​អ្នក​នាង Song Hye Kyo ដោយ​លោក​បាន​ប្រកាស​ក្ដែ​ង​ៗ​អោយ​គ្រប់​គ្នា​បានដឹង​បែប​នេះ​ថា «​មិនយូរ​មិនឆាប់​នោះ​ទេ លោក​នឹង​រៀប​ការ​ជាមួយ​ភរិយា​ថ្មី​របស់​លោក​ហើយ ដែល​មានឈ្មោះ​ថា «Katy Louise Saunders»​។

មិនតែប៉ុណ្ណោះ លោក​បាន​សរសេរ​រៀបរាប់​នៅ​សំបុត្រ​មួយ​ច្បាប់​ផ្ញើ​ទៅ​កាន់​អ្នកគាំទ្រ​របស់​លោក​នៅ​លើ​ហាង​កាហ្វេ​ផ្លូវការ​របស់​លោក ដោយ​ប្រកាស​ពី​អាពាហ៍ពិពាហ៍​របស់​តារា​ប្រុស​រូប​នេះ​ជាមួយនឹង​មិត្ត​ស្រី​ថ្មី គឺ Katy Louise Saunders ។

ដោយ​ក្នុង​នោះ នៅ​ក្នុង​ស្រោមសំបុត្រ​របស់​កំពូល​តារា​សម្ដែង​ប្រុស​ខាងលើ​រូប​នេះ លោក​បាន​សរសេរ​បញ្ជាក់​យ៉ាង​ច្បាស់​ៗ​ដូច្នេះ​ថា «​ជំរាបសួរ នេះ​ជា Joong Ki ខ្ញុំ​ចង់​ចែករំលែក​ការ​សន្យា​ដ៏​រីករាយ​សប្បាយ​ចិត្ត​មួយ និង​សំខាន់​បំផុត​នៅ​ក្នុង​ជីវិត​របស់ខ្ញុំ ដែល​មិន​អាច​កាត់ថ្លៃ​បានជា​មួយ​អ្នក​ទាំងអស់​គ្នា​។ ខ្ញុំ​បាន​សន្យា​ជាមួយ​មិត្ត​ស្រី​ថ្មី Katy Louise Saunders របស់ខ្ញុំ​ហើយ ដែល​បាន​ជួយ​ខ្ញុំ​តាំងពី​ដើម​មករ​ហូត​មក​ដល់​ពេល​នេះ តែងតែ​និយាយ​ពាក្យ​ល្អ​ៗ និង​ចែករំលែក​ពេលវេលា​ជាមួយ​គ្នា​ជា​ច្រើន ដើម្បី​ចំណាយពេល​ពេញ​មួយ​ជីវិត​របស់ខ្ញុំ​ជាមួយ​គ្នា នាង​មានចិត្ត​សប្បុរស ហើយ​នាង​បាន​ដឹកនាំ​ជីវិត​ប្រកបដោយ​ក្តី​ស្រលាញ់​។ នាង​គឺជា​មនុស្ស​ដែល​មាន​ប្រាជ្ញា និង​អស្ចារ្យ ដែល​ខ្ញុំ​កោតសរសើរ​។ ខ្ញុំ​គ្មាន​អ្វី​និយាយ​ក្រៅពី​ពាក្យ​ថា សូម​អរគុណ​ចំពោះ​នាង​ខ្លាំង​ណាស់ ខ្ញុំ​ក្លាយជា​មនុស្ស​ល្អ​ជាង​មុខ​ច្រើន​ក៏​ដោយសារ​តែ​នាង​។ តាម​ធម្មជាតិ យើង​ទាំង​ពីរ​នាក់​ចង់បាន បង្កើត​គ្រួសារ​ដ៏​មាន​សុភមង្គល ពួក​យើង​បាន​ខិតខំ​រក្សា​ការ​សន្យា​របស់​គ្នា​ទៅ​វិញ​ទៅ​មក និង​ដឹងគុណ ពួក​យើង​បាន​ស្វាគមន៍​ជីវិត​ដ៏​មាន​តម្លៃ​រវាង​យើង​ទាំង​ពីរ​»​។

នៅ​ក្នុង​ស្រោមសំបុត្រ​របស់​កំពូល​តារា​សម្ដែង​ប្រុស​រូប​នេះ លោក​បាន​បញ្ជាក់​ទៀត​ថា «​ដូច្នេះ​ហើយ​ថ្ងៃនេះ ពួក​យើង​បាន​ដឹក​ដៃ​គ្នា​មក​ចុះបញ្ជី​អាពាហ៍ពិពាហ៍​ជា​ប្តី​ប្រពន្ធ​ដោយ​ស្របច្បាប់​ហើយ ដោយ​ផ្អែក​លើ​ក្តី​ស្រលាញ់​ដែល​មាន​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក និង​មានការ​ជឿជាក់​ដ៏​ជ្រាលជ្រៅ​បំផុត​របស់​យើង ដូច្នេះ​ហើយ​ខ្ញុំ​នៅ​តែ​និយាយ​ដដែល​ៗ​ថា ពួក​យើង​នឹង​បន្ត​ដើរ​លើ​ផ្លូវ​របស់​យើង​មើលទៅ​ក្នុង​ទិស​ដៅ​ដដែល​។ សូម​អរគុណ​ដល់​អ្នកគាំទ្រ​ទាំងអស់​គ្នា​ខ្លាំង​មែនទែន ដែល​បាន​និង​កំពុង​ផ្តល់​ការ​ស្រលាញ់​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​បាត​បេះដូង​របស់ខ្ញុំ​។ ជា​ពិសេស​ខ្ញុំ​នឹង​ដាក់ចិត្ត និង​ទំនួល​ខុស​ត្រូវ​កាន់តែ​ខ្លាំង​ឡើង ដើម្បី​ក្លាយជា​តារា​សម្ដែង និង​មនុស្ស​ដែល​កាន់តែ​ប្រសើរ​ដូច​ជា បំណងប្រាថ្នា និង​ការ​គាំទ្រ​របស់​អ្នក​ពេញ​មួយ​អាជីព​សម្តែង​របស់ខ្ញុំ ហើយ​ក៏​សង្ឃឹមថា អ្នក​រាល់គ្នា​នៅ​តែ​បន្ត​ការ​គា​ទ្រ​រូប​ខ្ញុំបាទ​បន្ត​ទៅ​ទៀត​ផង​ទៅ​ចុះ ជា​ចុង​ក្រោយ​ខ្ញុំ​សូម​ឲ្យ​អ្នក​ទាំងអស់​គ្នា​មាន​សុខភាព​ល្អ ទៅ​ណា​មក​ណា​មាន​តែ​គេ​ចូល​ចិត្ត​អាណិត​ស្រលាញ់ និង​មាន​សុភមង្គល​រហូត​ដល់​បាន​ជួប​គ្នា​ផ្ទាល់​»​។

ក្រោយ​ពេល​បានឃើញ និង​បានដឹង​ដំណឹង​ថា តារា​សម្ដែង​ប្រុស​លោក Song Joong Ki រូប​នេះ បើក​ប្រកាស​ជា​សាធារណៈ​រឿង​នេះ​រួច​មក ក៏​មាន​ហ្វេ​ន​ៗ​ជា​ច្រើន​បាន​នាំ​គ្នា​ចូល​ទៅ​ខ​មិន​លើក​ឡើង​ពី​មួយ​ទៅ​មួយ​ថា «​ពិតជា​មិនធម្មតា​មែន ខ្ញុំ​សូម​អបអរ​ផង idol ជាទី​ស្រលាញ់​របស់​ហ្វេ​ន​ម្នាក់​នេះ ជូនពរ​អោយ​គ្រួសារ​របស់ idol មាន​តែ​សុភមង្គល​នៅ​ក្នុង​ក្រុម​គ្រួសារ​អោយ​ច្រើន​ៗ​ផង​ទៅ​ចុះ​» «​រំភើប​​ម្ល៉េះ​ទេ សុំ​ឲ្យ​ស្រលាញ់​មើលថែ​គ្នា​អោយ​បាន​យូរអង្វែង ស្រលាញ់​គ្នា​ទៅ​វិញ​ទៅ​មក ចេះ​យល់ចិត្ត​គ្នា សុំ​តែ​ម្យ៉ាង​ទេ កុំអោយ​ដូច​លើក​មុន​ទៀត​អី​ណា​ប្រូ អោយ​តែ​គិតដល់​រឿង​នឹង​ម្ដង​ៗ​មាន​អារម្មណ៍​ថា អាណិត​បងស្រី Song Hye Kyo ខ្លាំង​ណាស់ តែ​ណា ហើយ​ចុះបើ​រឿង​វាក​កន្លង​ទៅ​ហួសហើយ យើង​ខំ​និយាយ​រំលឹក​ប៉ុណ្ណា​ទៀត​ក៏​មិន​អាច​ដូច​ដើម​បាន​ដែរ ខ្ញុំ​មាន​តែ​ពាក្យ​ថា ចូលរួម​ត្រេកអរ​ដែល​បងប្រុស​មានគ្រួសារ​ថ្មី​»​។

មួយ​ចំនួន​ទៀត​ក៏​បាន​ចូល​ទៅ​ខ​មិន​បញ្ចេញមតិ​បែប​នេះ​ថា «​មនុស្ស​យើង​ម្នាក់​ៗ​វាសនា​មិន​ដូច​គ្នា​នោះ​ទេ តែងតែមាន​ជួប និង​មាន​ព្រាត់ វា​ជា​រឿង​ធម្មតា​ទៅ​ហើយ មក​មុនគេ​ក៏​មិន​ប្រាកដ​ថា បាន​នៅ​ក្នុង​ជីវិត​គេ កសាង​គ្រួសារ​មួយ​ឱ្យ​រីករាយ​បាន​នោះ​ដែរ តែ​យ៉ាងណា ក៏​សូម​អបអរសាទរ​ផង ចំពោះ​​ដំណឹង​រឿង​ការ​មួយ​នេះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ