ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ចី​៥​ពាន់​ដុល្លារថា​១​ស​ប្តា​ហ៍​សង​វិញ បើ​មិន​សង​ទេ​អាច​យកសារ​សម្លេង​ទៅ​ប្តឹង​បាន ទីបំផុត​ចាយ​សែក​ស្អុយ​ គេ​ប្តឹង​មែន​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​អាជីវករ​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​កង រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​អាជីវករ​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​កង រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន និង​បញ្ជូន​ទៅ​តុលាការ កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៣ ពាក់​ពន្ធ​ករណី​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​. ពោល​គឺ​ចេញ​មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់​«​សែក​ស្អុយ​» ​ប្រមា​ណ​៥.០០០​ដុល្លា​អា​មេ​រិ​ក ។

ជនសង្ស័យ​ឈ្មោះ សល់ ស្រី​នៀ​ត ភេទ​ស្រី អាយុ​២៥ ឆ្នាំ មុខរបរ លក់ដូរ មាន​ទីលំនៅ​ផ្ទះ​លេ ខ​១៤ ៦ ផ្លូវ​បេតុង ភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំ ពេញ ។

ដើមចម​នៃ​ការ​ឃាត់ខ្លួន​ស្ត្រី​អាជីវករ​ខាងលើ​នេះ ត្រូវ​បាន​គេ​ដឹង​ថា ក្រោយ​ពី​សមត្ថកិច្ច​ទទួល​បាន​ពាក្យបណ្តឹង​ពី​ម្ចាស់​បំ ណុ​ល អាវុធហត្ថ​ក៏​បាន​ចេញ​លិខិត​កោះហៅ​ជនសង្ស័យ​ឲ្យ​ចូល ខ្លួន ដើម្បី​ឆ្លើយ​បំភ្លឺ​លើ​ការ​ចោទប្រកាន់​នោះ ហើយ​ជនសង្ស័យ​ក៏​ចិត្តសឿង​បឿ​ង​ដែរ និង​គោរព​ទៅ​តាម​ពាក្យ​សន្យា​ថា​ (​នាង​ខ្ញុំ សល់ ស្រី​នៀ​ត បាន​ខ្ចី​​ប្រាក់​ពី​ដើមបណ្តឹង​ចំនួន ៥.០០០​ដុល្លារ ​ក្នុង​រយៈពេល​១​ស​ប្តា​ហ៍​ អ​ញ្ចឹ​ង​បើ​ក្នុង​១​ស​ប្តា​ហ៍​នេះ​នាង​ខ្ញុំ​អត់​សង​ឬ​ក៏​មានការ​គេចវេស​អី​ផ្សេង​ៗ បងប្រុស​ដើមបណ្តឹង អាច​មាន​សិទ្ធិ​យក​សម្លេង​ក្នុង​វី​ដេ​អូ​នេះ ទៅ​ផុស​ឬ​អាច​ប្តឹងផ្តល់​នាង​ខ្ញុំ​តាម​ផ្លូវច្បាប់​បាន​) ។

ដូច្នោះ​ចម្លើយ​របស់​ជនសង្ស័យ​ពិតជា​ពាក់​ពន្ធ ក្នុង​ការ​ប្រព្រឹត្ត​អំពើ​ដូច​ចោទប្រកាន់​ខាងលើ​នោះ​មែន សមត្ត​កិច្ច​មន្ត្រី​នគរបាល​យុ​ត្តិ​ធ​ម៍ ក៏​បាន​ស្នើ​សុំ​គោល​ការ​ឃាត់ខ្លួន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​នីតិវិធី ។

អង្គហេតុ​ក្នុង​ពាក្យបណ្តឹង​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២២ ឈ្មោះ សល់ ស្រី​នៀ​ត បាន​ទៅ​អង្វរករ​សុំ​ខ្ចីប្រាក់​ពី​ដើមបណ្តឹង «​ធ្លាប់​ខ្ចី​ជា​ញឹកញាប់​មក​ហើយ​ព្រោះ​ជា​មនុស្ស​ធ្លាប់​រាប់អាន​គ្នា» ដើម្បី​យក​មក​ប្រកប​មុខរបរ​រកស៊ី ដែល​កន្លង​មក ខ្ចី​សង​ៗ ប៉ុន្តែ​លើក​នេះ​ខ្ចី​៥.០០០​ដុល្លារ សន្យា​សងគ្រប់​ចំនួន​វិញ​ក្នុង​១​ស​ប្តា​ហ៍ ទីបំផុត​សង​សែក​ស្អុយ​២ សន្លឹក ជា​មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់ ដែល​ខាង​ធនាគារ​បាន​បញ្ចា​ក់​យ៉ាង​ច្បាស់លាស់ ។

ទ​ង្វើ​របស់​ជនសង្ស័យ​បាន​ប្រព្រឹត្ត ដូច​រៀប រាប់​ខាងលើ​ខាង​នេះ​ហើយ ទើប​ដើមបណ្តឹង​សម្រេចចិត្ត​ដាក់​ពាក្យ​ប្តឹង​ទៅ​សមត្ត​កិច្ច​កងរាជអាវុធហត្ថ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​នោះ ។ ហើយ​សំណុំរឿង​នេះ​បាន​ស្ថិត​នៅ​ព្រះរាជអាជ្ញា​រង «​ប្រចាំការ​» តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការ​ស៊ើបសួរ និង​នៅ​បន្ត​ការ​ស៊ើបសួរ​រហូត​ដល់​រសៀល​ថ្ងៃ​ទី​២៩ ខែមករា នៅ​មិន​ទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ