ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ខ្លា​ឈី​តា​អាហ្វ្រិក​១២​ក្បាល ត្រូវ​បញ្ជូន​​ឱ្យ​ឥណ្ឌា​ក្នុង​១ឆ្នាំម្តង​

1 ឆ្នាំ មុន

អាហ្វ្រិក​ខាងត្បូង​-​ឥណ្ឌា ៖ អាហ្វ្រិក​ខាងត្បូង បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ដើម្បី​ផ្តល់​ជូន​

អាហ្វ្រិក​ខាងត្បូង​-​ឥណ្ឌា ៖ អាហ្វ្រិក​ខាងត្បូង បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ដើម្បី​ផ្តល់​ជូន​សត្វ​ខ្លា​ឈី​តា​អាហ្វ្រិក (Cheetah) រាប់​សិប​ក្បាល​ទៅ​កាន់​ប្រទេស​ឥណ្ឌា នៅ​ក្នុង​រយៈពេល​មួយ​ទស​វត្ស​ខាង​មុខ​។ នេះ​បើ​យោង​តាម​ប្រភព​ពី BBC ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៣​។

នាយកដ្ឋាន​បរិស្ថាន​អាហ្វ្រិក​ខាងត្បូង បាន​បញ្ជាក់​ថា ការ​ផ្តល់​ជូន​ដំណាក់​ដំបូង​នៃ​សត្វ​ខ្លា​ឈី​តា​អាហ្វ្រិក​ចំនួន ១២​ក្បាល នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​ប្រទេស​ឥណ្ឌា​នៅ​ខែ​ក្រោយ ហើយ​តាម​គម្រោង អាហ្វ្រិក​ខាងត្បូង​គ្រោង​នឹង​ប​ញ្ជូ​ល​សត្វ​ខ្លា​ប្រភេទ​នេះ ជាមួយ​ចំនួន​ស្រ​ដៀង​គ្នា ជា​រៀង​រាល់​ឆ្នាំ សម្រាប់​រយៈពេល ៨-១០​ឆ្នាំ ខាង​មុខ ដើម្បី​ជួយ​បង្កើត​ចំនួន​ពូជ​ខ្លា​ឈី​តា ដែល​អាច​ឋិតថេរ និង​មាន​សុវត្ថិភាព នៅ​ឥណ្ឌា​។

សត្វ​ខ្លា​ឈី​តា​អាស៊ី បាន​ផុត​ពូជ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា នៅ​ចុង​ទស​វត្ស​ឆ្នាំ ១៩៤០ ដោយសារ​តែ​ការ​បរបាញ់​ច្រើន​ហួសហេតុ និង​ការ​បាត់បង់​ទីជម្រក​។ នៅ​ក្នុង​ឆ្នាំ ២០២០ តុលាការ​កំពូល​ឥណ្ឌា​បាន​សម្រេច​ថា សត្វ​ខ្លា​ឈី​តា​អាហ្វ្រិក អាច​ត្រូវ​បាន​នាំ​យក​មក​ក្នុង​ប្រទេស​ឥណ្ឌា នៅ​ទីតាំង​ដែល​បាន​ជ្រើសរើស ដោយ​ប្រុង​ប្រយ័ត្ន​បំផុត នៅ​លើ​មូលដ្ឋាន​ពិសោធន៍​។

ខ្លា​ឈី​តា​អាហ្វ្រិក ដែល​ត្រូវ​បាន​ជ្រើសរើស បាន​និង​កំពុង​រស់នៅ​ក្នុង​កន្លែង​ដាច់​ដោយឡែក បន្ទាប់​ពី​ការ​ផ្លាស់​ប្តូរ​ដែល​បាន​គ្រោងទុក កាលពី​ខែសីហា ឆ្នាំ​មុន ត្រូវ​បាន​ពន្យារពេល ខណៈ​ព័ត៌មាន​លម្អិត​ចុង​ក្រោយ​បាន​បញ្ជាក់​ថា ភាគី​ទាំង​ពីរ​បាន​យល់ព្រម​ជា​ផ្លូវការ​។ ហើយ​យោង​តាម​ប្រភព​ពី​ទីភ្នាក់​ងារសារព័ត៌មាន AFP បាន​រាយការណ៍​ថា សត្វ​ខ្លា​ឈី​តា ដែល​ត្រូវ​ដាក់​នៅ​ដាច់​ដោយឡែក​ទាំងអស់ សុទ្ធតែ​មាន​សុខភាព​ល្អជា​ធម្មតា​។

ប្រទេស​ឥណ្ឌា បាន​ទទួល​សត្វ​ខ្លា​ឈី​តា​ចំនួន ៨​ក្បាល រួច​ទៅ​ហើយ ពី​ប្រទេស​ណា​មី​ប៊ី (Namibia) កាលពី​ឆ្នាំ​មុន ហើយ​ពួក​វា​ត្រូវ​បាន​ដោះ​លែង​នៅ​ក្នុង​ឧទ្យាន​ជាតិ Kuno នៃ​រដ្ឋ Madhya Pradesh ។

ឧទ្យាន​ជាតិ​នេះ មាន​ចម្ងាយ​ប្រមាណ ៣២០​គីឡូម៉ែត្រ ភាគ​ខាងត្បូង​នៃ​ទីក្រុង​ញូ​ដេ​លី (New Delhi) គឺជា​ជម្រក​សត្វព្រៃ ដែល​មាន​សត្វព្រៃ និង​វាលស្មៅ​យ៉ាង​សម្បូរ​បែប​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ អ្នក​អភិរក្ស​មួយ​ចំនួន​បាន​អះអាង​ថា ការ​ផ្ទេរ​សត្វ​ខ្លា​ឈី​តា ប្រហែលជា​មិន​ជោគជ័យ​នោះ​ទេ ដោយសារ​តែ​តំបន់​បម្រុង​នៅ​ជិត​ភូមិ មាន​ប្រជាជន​រស់នៅ​ច្រើន​៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ