ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រុក​ចោទ​ថា អាង​ខ្លួន​ពាក់​សក្ដិ​៥ លោក ប៊ុត ច​ន្ថា នៅ​កង​កាំ​ភ្លើ​.​ង​ធំ ប្រើ​អំណាច​របស់​ខ្លួន​កាយ​​អាចម៍ដី​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

ក្រោយ​ពី​វេ​ប​សាយ​កោះសន្តិភាព​បាន​ផ្សាយ​រឿង​រណ្ដៅ​ដី​អត់​ច្បាប់​របស់​លោក​ប៊ុត ច​ន្ថា ហៅ​ម៉ៅ ឬ​ឧកញ៉ា​វត្ត​ដែល​ជា​ទាហាន​សក្ដិ​៥ នៅ​កាំ​ភ្លើ​.​ង​ធំ​រួច​មក ធ្វើ​ឲ្យ​គាត់​ដេក​មិន​លក់ បក់​មិន​ល្ហើយ អង្គុយ​មិន​ស្រណុក ក៏​បាន​ប្រើ​

ខេត្តកំពង់ស្ពឺ ៖ ក្រោយ​ពី​វេ​ប​សាយ​កោះសន្តិភាព​បាន​ផ្សាយ​រឿង​រណ្ដៅ​ដី​អត់​ច្បាប់​របស់​លោក​ប៊ុត ច​ន្ថា ហៅ​ម៉ៅ ឬ​ឧកញ៉ា​វត្ត​ដែល​ជា​ទាហាន​សក្ដិ​៥ នៅ​កាំ​ភ្លើ​.​ង​ធំ​រួច​មក ធ្វើ​ឲ្យ​គាត់​ដេក​មិន​លក់ បក់​មិន​ល្ហើយ អង្គុយ​មិន​ស្រណុក ក៏​បាន​ប្រើ​កូនចៅ​របស់​ខ្លួន​ឲ្យ​មក​ជួប​អ្នក​ព័ត៌មាន​យើង​ដើម្បី​កែ​តម្រូវ​ឡើង​វិញ ដោយ​ប្រាប់​ថា គ្រឿងចក្រ​ដែល​កំពុង​ធ្វើ​សកម្មភាព​នោះ ពុំ​មែន​ជា​របស់​ខ្លួន​នោះ​ទេ​។

ដោយឡែក យោង​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ត្រពាំង​ខ្យង ឃុំ​រលាំងគ្រើល បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៣ នេះ​ថា ក្រោយ​ពី​មានការ​ចេញផ្សាយ​របស់​វេ​ប​សាយ​កោះសន្តិ​ភាព​រួច​មក លោក ប៊ុត ច​ន្ថា ហៅ​ម៉ៅ បាន​ប្រើ​កូនចៅ​របស់​ខ្លួន​ឲ្យ​យក​គ្រឿងចក្រ​ទៅ​លាក់​ទុក​នៅ​ខាងត្បូង​ភូមិ​ទាំងអស់ ដើម្បី​គេច​អោយ​ផុត​ពី​ក្រសែភ្នែក​សមត្ថកិច្ច និង​គេច​ផុត​ពី​ការ​ចុះ​ត្រួតពិនិត្យ និង​ចាប់​ឃាត់​របស់​សមត្ថកិច្ច​ជំនាញ ព្រមទាំង​អាជ្ញាធរ ជា​ពិសេស​ជំនាញ​រ៉ែ​តែ​ម្តង​។

ការ​យក​គ្រឿងចក្រ​ទៅ​លាក់​ទុក​នេះ គ្រាន់តែ​ជា​ការ​ធ្វើ​អោយ​តែ​ល្អមើល​តែ​ប៉ុណ្ណោះ ព្រោះ​បើ​យោង​តាម​ប្រ​ភ​ដែល​ស្និទ្ធ​ជាមួយនឹង​លោក ប៊ុត ច​ន្ថា ហៅ​ម៉ៅ ឬ​ឧកញ៉ា​វត្ត នេះ​មិន​ថា មន្ត្រី​មូលដ្ឋាន ឬ​មន្ត្រី​រ៉ែ​នោះ​ទេ សុទ្ធតែ​ជា​កូនជឹង​របស់​លោក​ឧកញ៉ា​រូប​នេះ​ទាង​អស់​។ លុះ​នា​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៣​នេះ អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​ពន្យល់​ពី​លោក ប៊ិ​ញ ជីវ​តុង ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល បាន​ឡើយ​។

ប្រភព​ដដែល​បន្ត​ថា ចំពោះ​គ្រឿងចក្រ​ដែល​ធ្វើ​សកម្មភាព​ល្មើសច្បាប់​ទាំង​អស់នោះ អ្នក​ណា​ក៏​ដឹង​ដែរ​ថា ជា​របស់​លោក ប៊ុត ចិ​ន្ថា ហៅ​ម៉ៅ ឬ​ឧកញ៉ា​វត្ត​នេះ​ដែរ​។ ដោយពេល​ខ្លះ លោក​បាន​ទិញ​ទឹកចិត្ត​ទាំង​មន្ត្រី​ជំនាញ ទាំង​អាជ្ញាធរ ដើម្បី​ជា​ការ​បិទ​បាំង​នូវ​អំពើ​រកស៊ី​កិបកេង​ដោយ​មិន​ព្រម​បង់​ថវិកា​ចូល​រដ្ឋ ដូច​ជា​សួយ​សារ​ជាដើម​។

ប្រជាពលរដ្ឋ​ជា​ច្រើន​បាន​លើក​ឡើង​ថា ករណី​កាយ​ដី​ទាំង​គ្មាន​ច្បាប់​អនុញ្ញាត​បែប​នេះ បើ​គ្មាន​បញ្ជា​ពី​លោក​អភិបាលខេត្ត​ទេ អាជ្ញាធរ​ថ្នាក់​ក្រោម​ក៏​មិន​ហ៊ាន​ទៅ​បង្ក្រាប​ដែរ​។ ហើយ​ក្រុម​ប្រជាពលរដ្ឋ​មានការ​សង្ស័យ​ថា អស់លោក​ទាំង​អស់នោះ អាច​ត្រូវ​ថ្នាំ​សណ្ដំ​របស់​លោក ប៊ុត ច​ន្ថា ហៅ​ម៉ៅ ឬ​ឧកញ៉ា​វត្ត​នេះ​អស់ហើយ ទើប​បានជា​ស្ងាត់ស្ងៀម​បែប​នេះ​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ​ដែរ លោក ស្វាយ សា​រុន អភិបាលរង​ស្រុក​សំរោង​ទង បាន​បញ្ជាក់​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៣​នេះ​ផង​ដែរ​ថា ជា​និច្ចកាល​ខេត្ត ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​ត្រឹម​មួយ​ហិច​តា​ចុះ​តែ​ប៉ុណ្ណោះ លើស​ពី​នឹង​ត្រូវ​ឆ្លង​ទៅ​ក្រសួង ដោយឡែក​រណ្ដៅ​ដែល​លោក ប៊ុត ច​ន្ថា ហៅ​ម៉ៅ មាន​ទំហំ​ប៉ុណ្ណា​នោះ លោក​ពុំ​បានដឹង​ទេ ទាល់តែ​ជំនាញ​រ៉ែ​ទើប​ដឹង លោក​គ្រាន់តែ​ដឹង​ថា បច្ចុប្បន្ន មាន​អ្នក​រត់ការ​សុំ​ច្បាប់​អាជីវកម្ម​កាយ​អាចម៍ដី តែ​មិន​ទាន់​ត្រូវ​បាន​អនុញ្ញាត​នៅឡើយ​។

លោក ស្វាយ សា​រុន បាន​បន្ត​ថា រណ្ដៅ​ចាស់ គឺ​នៅ​ជំពាក់​វាក់​វិ​ន​សួយ​សារ​ត្រូវ​បង់​ឲ្យ​រដ្ឋ ដូច្នេះ​រដ្ឋ​តម្រូវ​ឲ្យ​អ្នក​ដែល​សុំ​អាជ្ញាប័ណ្ណ​ថ្មី ត្រូវ​បន្ត​បង់​សួយ​សារ​ជូន​រដ្ឋ​ជា​មុន​សិន ទើប​អាច​ធ្វើ​សកម្មភាព​ការ​យក​អាចម៍ដី​ទៅ​លក់​បន្ត​បាន​អ្វី​ដែល​លោក​ដឹង គឺ​អាជ្ញាប័ណ្ណ​មួយ​ហិច​តា​ចុះ​ក្រោម គឺ​ខេត្ត​អនុញ្ញាត លើស​ពី​នេះ​ត្រូវ​សុំ​ទៅ​ក្រសួង​។

ពាក់ព័ន្ធ​នឹង​ករណី​នេះ​ផង​ដែរ អ្នក​ហែ​កបុង​ប្រចាំ​រណ្ដៅ​ដី​មួយ​រូប​ឈ្មោះ​ភ័​ក្រ​បាន​បញ្ជាក់​ប្រាប់​ថា​គឺ​គ្រឿងចក្រ​ទាំងអស់​ជា​របស់​មេ​ខ្លួន​ឧកញ៉ា​ម៉ៅ​ឬ​ឧកញ៉ា​វត្ត​ចំពោះ​សកម្មភាព​កាយ​ដី​នេះ​គឺ​កាយ​បណ្ដើរ​រត់ការ​បណ្ដើរ​។ សូម​រំលឹក​ថា មេ​ឈ្មួញ​រកស៊ី​កាយ​អាច​ដី​កំពុង​ប្រើ​អំណាច​ជា​ទាហាន​របស់​ខ្លួន​នៅ​កង​កាំ​ភ្លើ​.​ង​ដែល​គេ​ដឹង​ថា មាន​លុយកាក់​ដ៏​មហាសាល​រកស៊ី​បំពាន​ច្បាប់​រាល់ដង​មិន​ដែល​បង់​សួយ​សារ​ជូន​រដ្ឋ​នោះ​ឡើយ​។ សូ​ម្បី​តែ​អាជ្ញាធរ​ភូមិ​-​ឃុំ​-​ស្រុក ជា​ពិសេស​គឺ​ជំនាញ​រ៉ែ​តែ​ម្ដង មិន​ហ៊ាន​ទៅ​ជិត​ឡើយ ព្រោះ​គេ​ខ្លាច​អំណាច​មេ​ឈ្មួញ​រូប​នេះ ដែល​ជា​ទាហាន​នៅ​កង​កាំ​ភ្លើ​.​ង​ធំ​ឈ្មោះ ប៊ុត ច​ន្ថា ហៅ​ម៉ៅ ឬ​ឧកញ៉ា​វត្ត ដ៏​មាន​ឥទ្ធិពល​ផ្នែក​ខាង​រកស៊ី​កាយ​អាចម៍ដី ដោយ​ពុំ​ចាំបាច់​មានច្បាប់​នោះ​ទេ ដោយ​រូបគេ​គ្រាន់តែ​ប្រើ​អំណាច​ទាហាន​របស់​ខ្លួន​តែ​ប៉ុណ្ណោះ គឺ​អាច​កាយ​អាចម៍ដី​ដឹក​យក​ទៅ​លក់​បាន​ហើយ​។

ជាក់ស្ដែង រណ្តៅ​កាយ​អាចម៍ដី​ដ៏​សែន​ធំ​ហើយ​ជ្រៅ​មួយ​ស្ថិត​នៅ​ភូមិ​ក្រង​ស្ពឺ ឃុំ​រលាំងចក ជាប់​នឹង​ភូមិ​ត្រពាំង​ខ្យង ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ តាម​ការ​បង្ហើប គឺ​ឈ្មួញ​រកស៊ី​កាយ​អាចម៍ដី​រូប​នេះ កំពុង​ធ្វើ​អាជីវកម្ម ដោយ​ពុំ​មានការ​អនុញ្ញាត ឬ​លិខិតបញ្ជាក់​ពី​មន្ទីរ​រ៉ែ​ថាមពល និង​​ខេត្ត​ឡើយ គឺ​ឈ្មួញ​ឈ្មោះ ប៊ុត ច​ន្ថា​នេះ គេ​តែងតែ​ប្រើ​អំណាច​ខ្សែបណ្ដាញ និង​លុយកាក់​តែ​ប៉ុណ្ណោះ អាច​ដំណើរការ​ទៅ​យ៉ាង​រលូន ហើយ​ស្ងាត់​ដូច​ចោរលួច​សេះ​តែ​ម្ដង​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ