ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ចុះ​ទៅ​ហាមឃាត់​ក្រុម​ជនខិលខូច​លួច​ធ្វើ​របង​ហ៊ុម​ព័ទ្ធ​ដី​សហគមន៍ នៅ​ភ្នំ​លោកតា​មាន់​រងាវ

1 ឆ្នាំ មុន
  • កំពង់ស្ពឺ

មន្ត្រី​បរិស្ថាន​ជា​ច្រើន​រូប រួម​ជាមួយ​ប្រជា​សហគមន៍ កោ​ដូនតី បាន​ចុះ​ទៅ​បញ្ឈប់ និង​ធ្វើ​កិច្ចសន្យា​ជាមួយ​ក្រុម​ជនខិលខូច​ដែល​ធ្វើ​របង​ហ៊ុម​ព័ទ្ធ​ដី​ព្រៃ​សហគមន៍ និង​ភ្នំ​លោកតា​មាន់រងាវ ដែល​ជា​កន្លែង​សក្ការៈ​គោរព​បូជា​របស់​ជនជាតិ​ដើម​ភាគតិច (​សួយ​) ដើម្បី​យក​ធ្វើ​ជា​

ខេត្តកំពង់ស្ពឺ ៖ មន្ត្រី​បរិស្ថាន​ជា​ច្រើន​រូប រួម​ជាមួយ​ប្រជា​សហគមន៍ កោ​ដូនតី បាន​ចុះ​ទៅ​បញ្ឈប់ និង​ធ្វើ​កិច្ចសន្យា​ជាមួយ​ក្រុម​ជនខិលខូច​ដែល​ធ្វើ​របង​ហ៊ុម​ព័ទ្ធ​ដី​ព្រៃ​សហគមន៍ និង​ភ្នំ​លោកតា​មាន់រងាវ ដែល​ជា​កន្លែង​សក្ការៈ​គោរព​បូជា​របស់​ជនជាតិ​ដើម​ភាគតិច (​សួយ​) ដើម្បី​យក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន និង​លក់​បន្ត​ទៅ​ឱ្យ​អ្នកមាន​លុយ និង​មាន​អំណាច​។

បើ​យោង​តាម​កិច្ចសន្យា​មួយ​ច្បាប់​របស់​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ ចុះ​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២៣ កន្លង​ទៅ ៖ កិច្ចសន្យា​ឈប់​ប្រព្រឹត្ត​បទល្មើស​លើ​ធនធានធម្មជាតិ ឈ្មោះ អ៊ិ​ត សេង​លី ហៅ​ឃ្លី អាយុ​៥៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​ពុ​ទ្ធ្រា ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ កាន់​អត្តសញ្ញាណប័ណ្ណ​លេខ​០៣១០០០៨២៦ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ធនធានធម្មជាតិ គឺ​បទល្មើស​សាងសង់​របង​ថ្ម ចំនួន​២០០​ដើម មាន​កម្ពស់​១,៧០​ម៉ែត្រ ទំហំ​១៦​ជុំ ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ នៅ​ចំណុច​មាន់រងាវ ហើយ​ត្រូវ​ក្រុមការងារ​បាន​ទុក​រយៈពេល​៥​ថ្ងៃ ដើម្បី​ឱ្យ​រុះរើ​ដោយ​ខ្លួនឯង​ជា​កំណត់ ស្ថិត​នៅ​ក្នុងភូមិ​ពុ​ទ្ធ្រា ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល ខេត្តកំពង់ស្ពឺ​។

សូម​រំលឹក​ផង​ដែរ​ថា កាលពី​ពេល​កន្លង​ទៅ មាន​ក្រុម​ជនខិលខូច បាន​ធ្វើ​របង​ហ៊ុម​ព័ទ្ធ​រំ​លោ​.​ភ​បំពាន​​យក​ដី​ព្រៃ​សហគមន៍ កោ​ដូនតី និង​ភ្នំ​លោកតា​មាន់រងាវ យក​ធ្វើ​ជា​សម្បត្តិ​ផ្ទាល់ខ្លួន និង​លក់​បន្ត​ទៅ​ឱ្យ​អ្នកមាន​លុយ មាន​អំណាច ស្ថិត​នៅ​ក្នុងភូមិ​ពុ​ទ្ធ្រា ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ដែល​គេ​ស្គាល់ឈ្មោះ ឃ្លី និង​ឈ្មោះ ផេ​ន ផល្លា​។

បើ​តាម​លោក ផល នឿ​ន ប្រធាន​សហគមន៍ កោ​ដូនតី បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កន្លង​ទៅ​ឱ្យ​ដឹង​ថា ភ្នំ​លោកតា​មានរងាវ ដែល​កំពុង​រង​ការ​បំផ្លិចបំផ្លាញ​ពី​សំណាក់​ជនខិលខូច​នេះ គឺ​ស្ថិត​នៅ​ក្នុង​ដី​ព្រៃ​សហគមន៍ កោ​ដូនតី មាន​ទំហំ​ជាង​៣​ពាន់​ហិ​កតា​ឯណោះ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ដោយ​មានការ​រំ​លោ​.​ភ​បំពាន​ពី​ក្រុម​ជនខិលខូច​មួយ​ចំនួន រុករាន​ទន្ទ្រាន​យក​ដី​ព្រៃ​សហគមន៍ អស់​ជា​ច្រើន​ផង​ដែរ​។

លោក ផល នឿ​ន បាន​បន្ថែម​ទៀត​ថា កាលពី​អំឡុង​ឆ្នាំ​២០១២ លោក តាប់ ម៉ា​ឡៃ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្តកំពង់ស្ពឺ បាន​វាស់វែង​កំណត់​ដី​មាន​ប្លង់​រឹង (០១) ចាប់ពី​ផ្លូវ​ទៅ​ជើង​ប្រវែង​តែ​៣០០​ម៉ែត្រ​តែ​ប៉ុណ្ណោះ នៅ​សេសសល់ កន្ទុយ​ដី​រាប់​បញ្ចូល​ជា​ដី​ព្រៃ​សហគមន៍ កោ​ដូនតី ទាំងអស់​។ ប៉ុន្តែ​ពេល​នេះ ក្រុម​ជនខិលខូច​បាន​លួច​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ រុករាន​ទន្ទ្រាន​យក​ដី​ព្រៃ​សហគមន៍ ស្ទើរតែ​ទាំងស្រុង​ទៅ​ហើយ ហាក់​គ្មាន​ខ្លាចញញើត​ច្បាប់​សូ​ម្បី​តែ​បន្តិច​។

សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​ចុងឆ្នាំ​២០២២​កន្លង​ទៅ លោក ជា ទិ​ត្យ អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ បាន​ដឹកនាំ​មន្ត្រី​ជា​ច្រើន​ចុះ​ទៅ​ដល់ទី​តាំង​ភ្នំ​លោកតា​មាន់រងាវ ហើយ​ឃើញ​ថា​មាន​ក្រុម​ជនខិលខូច​បាន​ដាក់​គ្រឿងចក្រ ជីក​កាយ​រំ​លោ​.​ភ​បំពាន​យក​ភ្នំ និង​ដី​ព្រៃ​សហគមន៍​កោ​ដូនតី ពិតប្រាកដ​មែន​។

លោក​អនុប្រធាន​មន្ទីរ​រូប​នោះ​បាន​ធ្វើ​លិខិត​ដកហូត ថែម​ទាំង​ចាត់​មន្ត្រី​ជំនាញ​ឱ្យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត​កំពង់ស្ពឺ​ថែម​ទៀត​ផង​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ រំលង​ជាង​មួយ​ខែ​ទៅ​ហើយ ជំនាញ​បរិស្ថាន​ហាក់​គ្មាន​ចំណាត់ការ​ទាល់តែ​សោះ បែរជា​ក្រុម​ជនខិលខូច​នៅ​តែ​បន្ត​លួច​ធ្វើ​របង​លើស​មុន​ទៅ​ទៀត​។ ប្រជា​សហគមន៍​កោ​ដូនតី រង់ចាំ​មើល​ថា តើ កិច្ចសន្យា​រយៈពេល​៥​ថ្ងៃ​ដែរ មន្ត្រី​បរិស្ថាន​បាន​កំណត់​នេះ មាន​ប្រសិទ្ធភាព​ដល់​កំរិត​ណា?​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ