ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​ចាប់​បាន​ហើយ ឃាតក​រំលោ.ភ​សម្លា.ប់​ក្មេង​ស្រី​នៅ​ស្រុក​ម៉ា​ឡៃ

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ច​នគរបាល​ខេត្តបន្ទាយមានជ័យ​នៅ​វេលា​ម៉ោង​០៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៧

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ច​នគរបាល​ខេត្តបន្ទាយមានជ័យ​នៅ​វេលា​ម៉ោង​០៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៧ នេះ​បាន​ចាប់ និង​ឃាត់ខ្លួន​បាន​ហើយ​ឃាតក​វ័យក្មេង រំលោភ​ហើយ​សម្លាប់​ក្មេង​ស្រី​ម្នាក់​នៅ​វាលស្រែ​មួយ​កន្លែង​ក្បែរ ក្នុង​ភូមិប​ល្ល័​ង ឃុំ​តា​គង់ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ បន្ទប់​ពី​រត់គេច​ខ្លួន​មិន​បាន​ប៉ុន្មាន​ថ្ងៃ ។

លោក​ឧត្តមសេនីយ៍ អាត់ ខែ​ម បាន​បញ្ជាក់​ថា ជនសង្ស័យ​មានឈ្មោះ ជី​ម តាក់ អាយុ​២៥​ឆ្នាំ នៅ​ភូមិប​ល្ល័​ង ឃុំ​តា​គង់ ស្រុក​ម៉ា​ឡៃ រត់គេច​ខ្លួន​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ក្នុង​ក្រុង​សេរី​សោ​ភណ្ឌ បន្ទាប់​ពី​រូបគេ​ធ្វើ​ដំណើរ​មក​ពី​ស្រុក​អូរ​ជ្រៅ ។ ពេល​នេះ​សមត្ថកិច្ច​កំពុង​នាំ​ខ្លួន​ជនសង្ស័យ​យក​ទៅ​សួរនាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​រៀបចំ​នីតិវិធី​ចាត់ការ​តាម​ច្បាប់ ។

សូម​បញ្ជក់​ថា កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៧ នារី​វ័យក្មេង​អាយុ​១៨​ឆ្នាំ​ម្នាក់​ឈ្មោះ ឃាង ស្រី​ខួច អាយុ​១៨​ឆ្នាំ ត្រូវ​បាន​ជនល្មើស​រំលោភ​រួច​សម្លាប់​ចោល​កណ្តាល​វាលស្រែ នៅ​ក្នុង​ភូមិប​ល័​ង្គ ឃុំ​តា​គង់ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ ហើយ​ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ដោយ​ផ្ទាល់​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ភស្តុ​តាង រហូត​ឈាន​ដល់​ការ​ចាប់​ជនល្មើស​ខាងលើ​មក​កាត់ទោស​តាម​ច្បាប់ ៕