រាជធានីភ្នំពេញ ៖ ឈ្មួញគ្រឿ.ងញៀ.ន៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំង
គ្រឿ.ង.ញៀ.នចាប់បញ្ជូនទៅតុលាការកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ករណីជួញដូរដោយខុសច្បាប់នូវសារគ្រឿ.ង.ញៀ.នប្រមាណ១០០គីឡូក្រាម ។

ដោយអនុវត្តតាមបញ្ជានាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿ.ង.ញៀ.ន កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿ.ង.ញៀ.ន សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក ទី មុនិន្ន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបបទល្មើសរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿ.ង.ញៀ.នមួយករណី ស្ថិតនៅក្នុងបន្ទប់លេខ ៣០០៥ ជាន់ទី៣០ និងបន្ទប់លេខ ៣១១០ ជាន់ទី៣១ នៃខុនដូរ អរអេនអេហ្វ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានធ្វើការឃាត់ខ្លួនឈ្មួញគ្រឿ.ង.ញៀ.ន៤នាក់ និងដកហូតសារធាតុជាង១០០គីឡូក្រាម ។

ជនសង្ស័យទាំង៤ នាក់នោះមាន ១.ឈ្មោះ ទាន់ ល់ន ភេទប្រុស ២.ឈ្មោះ ហាវ យីជុន ភេទប្រុស ៣.ឈ្មោះ ថាំ យីហាន់ ភេទស្រី (៣នាក់នេះជាជនជាតិចិន) និង៤.ឈ្មោះ វ៉ា លីយ៉ា ភេទស្រី ជនជាតិខ្មែរ ។ កិច្ចសហការបង្ក្រាបនោះដែរសមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន សារធាតុគ្រឿ.ង.ញៀ.នសរុប ១៣.២០គីឡូក្រាម ក្នុងនោះមាន ៖

.សារធាតុគ្រឿ.ង.ញៀ.នប្រភេទ មេតាំហ្វេតាមីន ១.៨ គីឡូក្រាម ។
.សារធាតុគ្រឿ.ង.ញៀ.នប្រភេទ ខេតាមីន ១.៩ គីឡូក្រាម ។
.សារធាតុគ្រឿ.ង.ញៀ.នប្រភេទ ខេតាមីនរាវ៥០ដប ទម្ងន់០.៥ គីឡូក្រាម ។
.សារធាតុគ្រឿ.ង.ញៀ.នប្រភេទ MDMA ៦៩ កញ្ចប់ស្មើទម្ងន៩ គីឡូក្រាម ។
.សារធាតុគ្រឿ.ង.ញៀ.នប្រភេទ កាហ្វេអ៊ីន ទម្ងន់០.៩ គីឡូក្រាម ។
.កញ្ឆាស្ងួតទម្ងន់២គីឡូក្រាម.ម្សៅពណ៌ទឹកក្រូចសម្រាប់លាយកែច្នៃគ្រឿងញៀន ៨១ កញ្ចប់ ស្មើទម្ងន់៨១គីឡូក្រាម .រថយន្ត២គ្រឿង ។

សំណុំរឿងគ្រឿ.ង.ញៀ.នជាង១០០ គីឡូក្រាមខាងលើនេះ ស្ថិតនៅកញ្ញា សុង ឆវ័ន្ត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីបើកការស៊ើបសួរ និងមកដល់ពេលនេះតំណាងអយ្យការសាកសួរមិនទាន់ចប់ទេ ៕


ចែករំលែកព័តមាននេះ