ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេ​ស៊ី​ល​-​អា​ហ្ស​ង់​ទី​ន​គ្រោង​បង្កើត​រូបិយប័ណ្ណ​រួម កាត់​បន្ថយ​ការ​ពឹងផ្អែក​ប្រាក់​ដុល្លារ

1 ឆ្នាំ មុន

អា​ហ្ស​ង់​ទី​ន​-​ប្រេ​ស៊ី​ល ៖ ប្រទេស​អា​ហ្ស​ង់​ទី​ន និង​ប្រេ​ស៊ី​ល ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ

អា​ហ្ស​ង់​ទី​ន​-​ប្រេ​ស៊ី​ល ៖ ប្រទេស​អា​ហ្ស​ង់​ទី​ន និង​ប្រេ​ស៊ី​ល ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ ប្រចាំ​តំបន់​អា​មេ​រិ​ក​ខាងត្បូង កំពុង​ស្ថិត​នៅ​ក្នុង​កិច្ច​ពិភាក្សា​ជំហាន​ដំបូង ដើម្បី​បង្កើត​រូបិយប័ណ្ណ​រួម​មួយ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ដេញថ្លៃ​សម្របសម្រួល ដើម្បី​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​។ នេះ​បើ​យោង​តាម​ប្រភព​សារព័ត៌មាន Euronews ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២៣​។

ប្រធានាធិបតីប្រេស៊ីលរូបខាងឆ្វេង ជាមួយនឹងប្រធានាធិបតីអាហ្សង់ទីន

ប្រភព​ពី Euronews បានឱ្យ​ដឹង​ថា សំណើ​ដែល​ធ្វើ​ឡើង​ដោយ​មេដឹកនាំ​នៃ​ប្រទេស​ប្រេ​ស៊ី​ល និង​អា​ហ្ស​ង់​ទី​ន ដើម្បី​ចាប់ផ្តើម​រូបិយប័ណ្ណ​រួម កំពុង​ជួប​ប្រទះ​នឹង​ការ​សង្ស័យ​យ៉ាង​ខ្លាំង​ដោយ​ក្រុម​អ្នកវិភាគ ដែល​បាន​និយាយ​ថា ប្រទេស​ទាំង​ពីរ មិន​មាន​ទីតាំង​ឈរជើង ដើម្បី​ដោះស្រាយ​កិច្ចការ​ដ៏​ស្មុគស្មាញ​បែប​នេះ ឬ​បង្កើត​ទំនុកចិត្ត​លើ​គំនិត​ជាមួយ​ទីផ្សារ​ពិភពលោក​នោះ​ទេ​។

ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ ប្រធានាធិបតី​ប្រេ​ស៊ី​ល លោក Luiz Inacio Lula da Silva បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា រូបិយប័ណ្ណ​រួម​នឹង​កាត់​បន្ថយ​ការ​ពឹងផ្អែក​ដ៏​គ្រោះ​ថ្នាក់លើ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​។

លោក Lula ថ្លែង​ចេញពី​ទីក្រុង Buenos Aires ប្រទេស​អា​ហ្ស​ង់​ទី​ន ក្រោយ​ជំនួប​ជាមួយនឹង​ប្រធានា ធិបតី​អា​ហ្ស​ង់​ទី​ន លោក Alberto Fernandez ថា «​ខ្ញុំ​គិត​ថា​រឿង​នេះ នឹង​កើតឡើង​ជាមួយនឹង​ពេលវេលា ហើយ​វា​ចាំបាច់​ណាស់ ព្រោះ​មាន​ប្រទេស​ដែល​ពេល​ខ្លះ​ពិបាក​ក្នុង​ការ​ទទួល​បាន​ប្រាក់​ដុល្លារ​។ យើង​មិន​ត្រូវ​រស់នៅ​សតវត្ស​ទី​២១ ហើយ​បន្ត​ធ្វើ​ដូច​អ្វី​ដែល​បាន​ធ្វើ​នៅ​សតវត្ស​ទី​២០ នោះ​ទេ​»​។

លោក Lula បាន​ពន្យល់​ថា រូបិយប័ណ្ណ​ដំបូង នឹង​ត្រូវ​បាន​ចែករំលែក​រវាង​អា​ហ្ស​ង់​ទី​ន និង​ប្រេ​ស៊ី​ល​សម្រាប់​ពាណិជ្ជកម្ម និង​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ហើយ​ក្រោយមក​នឹង​ត្រូវ​អនុម័ត​ដោយ​សមាជិក​ប្លុក​ពាណិជ្ជកម្ម Mercosur ។

យ៉ាងណាមិញ សម្រាប់​ព័ត៌មាន​លម្អិត​នៅ​តែ​មាន​ភាព​ស្រពិចស្រពិល​មួយ​ថ្ងៃ បន្ទាប់​ពី​លោក Lula និង​លោក Fernández បាន​ប្រកាស​អំពី​គម្រោង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​មួយ ដែល​បាន​ចេញផ្សាយ​នៅ​ក្នុង​កាសែត​អា​ហ្ស​ង់​ទី​ន Perfil ។ ប៉ុន្តែ​ពាក់ព័ន្ធ​បញ្ហា​នេះ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ប្រេ​ស៊ី​ល លោក Fernando Haddad បាន​បំភ្លឺ​ថា សំណើ​នេះ នឹង​មិន​តម្រូវ​ឱ្យ​មានការ​អនុម័ត​រូបិយប័ណ្ណ​តែ​មួយ​គត់ ដើម្បី​ជំនួស​ប្រាក់​រៀល​ប្រេ​ស៊ី​ល និង​ប្រាក់​ប៉េ​សូ​អា​ហ្ស​ង់​ទី​ន​នោះ​ទេ​។

អ្នក​សេដ្ឋកិច្ច​បាន​ចោទសួរ​ភ្លាម​ៗ អំពីកត្តា​វិជ្ជា​នៃ​ផែនការ​រវាង​ប្រទេស​ទាំង​ពីរ ខណៈ​ដែល​ស្ថានភាព​សេដ្ឋកិច្ច​កាន់តែ​យ៉ាប់យ៉ឺន​នៅ​ក្នុង​ប្រទេស​អា​ហ្ស​ង់​ទី​ន ដែល​មនុស្ស​ជិត ៤​នាក់​ក្នុង​ចំណោម ១០​នាក់ រស់នៅ​ក្នុង​ភាព​ក្រីក្រ​។ ប្រទេស​នេះ មាន​អត្រា​អតិផរណា​ខ្ពស់​បំផុត​មួយ​របស់​ពិភពលោក ពោល​គឺ ៩៥% កាលពី​ឆ្នាំ ២០២២ ហើយ​ប្រាក់​ប៉េ​សូ​របស់​ខ្លួន ក៏​ធ្លាក់​ចុះ​ជា​លំដាប់​ក្នុង​រយៈពេល​ជាង​មួយ​ទស​វត្ស​ចុង​ក្រោយ​។

ប្រេ​ស៊ី​ល ដែល​ជា​ប្រទេស​ធំ​ជាងគេ​នៅ​អា​មេ​រិ​កឡា​ទី​ន ស្ថិត​នៅ​ក្នុង​កន្លែង​ដែល​មាន​គោលដៅ​ល្អ​ប្រសើរ​ខាង​ផ្នែក​សេដ្ឋកិច្ច ប៉ុន្តែ​អតិផរណា​របស់​ខ្លួន កាលពី​ឆ្នាំ ២០២២ បាន​លើស​កម្រិត​កំណត់​គោលដៅ​របស់​ធនាគារកណ្តាល ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ជាប់​គ្នា ហើយ​ប្រាក់​រៀល​ប្រេ​ស៊ី​ល បាន​ទម្លាក់​តម្លៃ​ពាក់កណ្តាល​របស់​ខ្លួន បើ​ធៀប​នឹង​ប្រាក់​ដុល្លារ​ចាប់តាំងពី​ឆ្នាំ ២០១៤៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ