ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនចុងវាយឪចុងស្លា.ប់

6 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ នៅ​វេលា​ម៉ោង​០៩​និង​០០​នាទី ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៧ មាន​ករណី​មនុស្សឃាត់ កូនចុង​វាយ​សម្លា.ប់​ឪពុកចុង នៅ​ភូមិ​អង្គ​សណ្តាន ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពុងស្ពឺ ។

ខេត្តកំពង់ស្ពឺ ៖ នៅ​វេលា​ម៉ោង​០៩​និង​០០​នាទី ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៧ មាន​ករណី​មនុស្សឃាត់ កូនចុង​វាយ​សម្លាប់​ឪពុកចុង នៅ​ភូមិ​អង្គ​សណ្តាន ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។ 

ជន​រង​គ្រោះ​មាន​ឈ្នោះ រ៉េ​ត បូ​រ៉ា​ន់ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ជន​ដៃដល់​ឈ្មោះ វ៉ា​ន បញ្ញា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។ មូលហេតុ​ឈាន​ដល់​ការ​សម្លាប់​នេះ បណ្តាល​មក​ពី​ឪពុកចុង​បាន​ឈ្លោះប្រកែក​ជាមួយ​ម្តាយ​របស់​ខ្លួន អស់​ប្រមាណ​ពីរ​បី​ថ្ងៃ​មក​ហើយ ។ ដល់​ជន​ដៃដល់​ត្រលប់​ពី​មក​ភ្នំពេញ​វិញ ឃើញ​ម្តាយ​របស់​ខ្លួន​ឈ្លោះ​គ្នា​ជាមួយ​ឪពុកចុង​បែប​នេះ មានចិត្ត​ខឹង ក៏​យក​ឈើ​ជ្រុង​វាយបំបាក់​ករ​សម្លាប់​តែ​ម្តង ។

បច្ចុប្បន្ន សមត្ថកិច្ច​បាន​តាម​ចាប់ខ្លួន​ជនសង្ស័យ និង​ម្ដាយ បាន​មក​វិញ​ហើយ ក្រោម​ពី​ធ្វើ​សកម្មភាព និង​បាន​រត់គេច​ខ្លួន ។