ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​! ស្ងាត់​ៗ អ្នក​នាង ខ្ញុង ទម្លាយ​រឿង​កូនប្រុស​ចង់ទៅ​បួស ធ្វើ​ឱ្យ​​ហូរ​ទឹកភ្នែក​ដោយ​មិនដឹង​ខ្លួន

1 ឆ្នាំ មុន
  • ភ្នំពេញ

មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​សម្តែង​ការ​ភ្ញាក់ផ្អើល ក្នុង​ពេល​ដែល​ស្ងាត់​ៗ​អ្នក​នាង ខ្ញុង ស្រាប់តែ​ទម្លាយ​រឿង​កូន​ចង់ទៅ​បួស ដើម្បី​ជា​ការ​

រាជធានី​ភ្នំពេញ ៖ មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​សម្តែង​ការ​ភ្ញាក់ផ្អើល ក្នុង​ពេល​ដែល​ស្ងាត់​ៗ​អ្នក​នាង ខ្ញុង ស្រាប់តែ​ទម្លាយ​រឿង​កូន​ចង់ទៅ​បួស ដើម្បី​ជា​ការ​សងគុណ​ដល់​រូប​នាង ដែល​កំពុង​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ទៅ​លើ​ផ្នែក​ជីវភាព ដោយសារ​តែ​បំណុល​។ រឿងរ៉ាវ​មួយ​នេះ ត្រូវ​បាន​អ្នក​នាង ខ្ញុង លើក​ឡើង​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល​ថ្មី​ៗ​នេះ ខណៈ​ពេល​ដែល​នាង​បាន​សម្តែង​ការ​រំភើប​យ៉ាង​ខ្លាំង រហូត​ស្រក់​ទឹកភ្នែក ក្នុង​ពេល​ដែល​លឺ​កូន​ពោល​ពាក្យ​បែប​នេះ​។

អ្នក​នាង ខ្ញុង បាន​បង្ហោះ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​មានកូន​ប្រុស​អាយុ ១៦ ឆ្នាំ​ម្នាក់ សុខ​ៗ​ស្រាប់តែ​កូនសុំ​ម្តាយ​ទៅ​បួស​, សួរនាំ​ទៅ​ថា មក​ពី​អាណិត​ម៉ាក់​ពេក មួយ​រយៈ​នេះ​ឃើញ​ម៉ាក់​លំបាក​ខ្លាំង ចង់​សងគុណ​ម៉ាក់ បើជា​បងប្អូន តើ​សប្បាយចិត្ត​ទេ? ចង់​លស់​ព្រលឹង​ហើយ​លោក​អើយ អនុមោទនា​កូន​សម្លាញ់ ជា​បុណ្យ​របស់​ម៉ាក់​ណាស់ ម៉ែ​រក​និយាយ​អ្វី​មិន​ចេញ​ទេ ហូរ​ទឹកភ្នែក​ដោយ​មិន​បានដឹង​ខ្លួន​»​។

ដោយឡែក​ក្រោយ​ឃើញ​អ្នក​នាង ខ្ញុង ទម្លាយ​រឿង​កូន​ចង់ទៅ​បួស​សងគុណ​ខ្លួន​នា​ពេល​នេះ គេ​ក៏​ឃើញ​មាន​មហាជន និង​មិត្តភក្តិ​របស់​អ្នក​នាង​ជា​ច្រើន​បាន​ចូល​ទៅ​ខ​មិន​ដោយ​ភាគច្រើន​សម្តែង​ការ​គាំទ្រ និង​លើក​សរសើរ​នៅ​ពេល​នាង​មានកូន​ល្អ​បែប​នេះ​។

ប្រិ​យ​មិត្ត​ខ្លះ​បាន​លើក​ឡើង​ថា អោយ​កូន​បួស​តាម​បំណង​គាត់​ទៅ ព្រោះ​ការ​រស់​តាម​ផ្លូវលោក​គឺជា​បុណ្យ​របស់​គេ និង​អោយ​គេ​បាន​ផ្សាយ​មេត្តាធម៌ ដល់​ម្តាយ​កំពុង​ជាប់​ទុក្ខ​លំបាក​ឆាប់​បាន​ស្រាកស្រាន្ត​។

យ៉ាងណា​ក៏​ដោយ រហូត​មក​ទល់​នា​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា តើ​អ្នក​នាង ខ្ញុង នឹង​បើកភ្លើង​ខៀវ​អោយ​កូនប្រុស​របស់​នាង​បាន​ទៅ​បួស​ដូច​បំណង ឬ​យ៉ាងណា​នៅឡើយ​ទេ?​។

ជា​ការ​កត់សម្គាល់ កន្លង​មក អ្នក​នាង ខ្ញុង ធ្លាប់​បាន​លើក​ឡើង​ថា នាង​ពិតជា​អាណិតកូន​ៗ​របស់​នាង​ដែល​នៅ​តូច ក្នុង​ពេល​ដែល​នាង​ទទួល​រង​ពាក្យបណ្តឹង​ពាក់ព័ន្ធ​បំណុល​រាប់​សិប​ម៉ឺន​ដុល្លារ​នា​ពេល​នេះ​។ យ៉ាងណា ក្រោយ​ពី​មានការ​យោគយល់​ពី​ម្ចាស់បំណុល អ្នក​នាង​បាន​ខិតខំ​រក​លុយ​សងបំណុល​ដោយ​មិន​គេចវេស ក្នុង​នោះ​នាង​បាន​ចាប់ផ្តើម​មុខរបរ​ចាស់ ដោយ​ការ​ live លក់​ផលិតផល និង​គ្រឿង​បរិភោគ​ផ្សេង​ៗ​តាម​អន​ឡាញ​។ ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ មួយ​រយៈ​ចុង​ក្រោយ​នេះ អ្នក​នាង​ក៏​បាន​ងាក​មក​ចាប់​អាជីព​សម្តែង​របស់​ខ្លួន​ជា​ឡើង​វិញ​ផង​ដែរ បន្ទាប់​ពី​អាក់ខាន​ដោយ​សារ​រឿង​បំណុល​ជុំ​ទិស​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ