ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ក្រុង​សៀមរាប​ចុះ​រុះរើ សំណង់​ខុសច្បាប់​ចំនួន​១៩​ខ្នង

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​១៩​ខ្នង ដែល​អាជ្ញាធរ​បាន​អះអាង​ថា ជា​សំណង់អាណាធិបតេយ្យ​ខុសច្បាប់ ដែល​ពួក​គេ​បាន​នាំ​គ្នា​សាងសង់​លើ​ដី​ចំណី​ផ្លូវ​សាធារណៈ កាលពីមុន​ថ្ងៃ​បោះ​ឆ្នោត ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ កន្លង​ទៅ​ថ្មី​ៗ​នេះ

ខេត្តសៀមរាប ៖ ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​១៩​ខ្នង ដែល​អាជ្ញាធរ​បាន​អះអាង​ថា ជា​សំណង់អាណាធិបតេយ្យ​ខុសច្បាប់ ដែល​ពួក​គេ​បាន​នាំ​គ្នា​សាងសង់​លើ​ដី​ចំណី​ផ្លូវ​សាធារណៈ កាលពីមុន​ថ្ងៃ​បោះ​ឆ្នោត ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ កន្លង​ទៅ​ថ្មី​ៗ​នេះ (​អតីត​ក្រវាត់ក្រុង​) ស្ថិត​នៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប នៅ​ទល់មុខ​សណ្ឋាគារ​សុខា​សៀមរាប ត្រូវ​បាន​អាជ្ញាធរ​ក្រុង​សៀមរាប សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ចុះ​រុះ​រើស ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៧​នេះ តែ​មិនឃើញ​មាន​ប្រជាពលរដ្ឋ​ប្រមូលផ្តុំ​គ្នា​តវ៉ា​នោះ​ឡើយ ខណៈ​សំណង់​នេះ ប្រហែលជា​អ្នកមាន បាន​ធ្វើ​ផ្ទះ​ឱ្យ​ប្រជាពលរដ្ឋ​ក្រីក្រ ដើម្បី​ជួល​ឱ្យ​ជួយ​មើល​ដី​របស់​ពួក​គេ ។

លោក សូ ប្លា​តុង អភិបាលក្រុង​សៀមរាប បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៧ នេះ​ថា ជា​ការ​ពិត​កាលពី​ឆ្នាំ​២០១៦ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​លេខ​១៥៨​អន​ក្រ​.​បក ស្តី​ពី​ការ​ធ្វើ​ប្រទាន​កម្ម​សិទ្ធ​ជូន​ប្រជាពលរដ្ឋ ដែល​បាន​កាន់កាប់​ប្រើប្រាស់ និង​ដាំ​ដុះ​ជាក់ស្តែង​នៅ​ក្នុង​ដី​បុរី​សណ្ឋាគារ ហើយ​ការ​ធ្វើ​ប្រទាន​កម្ម​សិទ្ធ​ជូន​ប្រជាពលរដ្ឋ ដែល​បាន​កាន់កាប់​ប្រើប្រាស់​នេះ សម្រាប់​តែ​ដី​ដែល​មាន​ប្រជាពលរដ្ឋ​រស់នៅ មិនមែន​ដី​ផ្លូវ​សាធារណៈ​នោះ​ទេ ។

លោក សូ ប្លា​តុង បាន​បញ្ជាក់​ទៀត​ថា ចំពោះ​ផ្ទះ​ចំនួន​១៩​ខ្នង​នេះ គឺ​បាន​សង់​លើ​ដី​ផ្លូវ​សាធារណៈ ហើយ​សំណង់​ទាំងនេះ ទើបតែ​មក​សង់​នៅ​ក្នុងអំឡុងពេល​បោះ​ឆ្នោត​ឃុំ​សង្កាត់​នេះ​ទេ ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​មក​រស់នៅ​នេះ ក៏​មិនមែន​ជា​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​ដែរ ប៉ុន្តែ​ពួក​គាត់​ភាគច្រើន ជា​អ្នក​មក​ពី​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប ហើយ​សម្រាប់​ផ្ទះ​១៩​ខ្នង​នេះ អាជ្ញាធរ​នឹង​រុះរើ​ឱ្យ​អស់​តែ​ជំហាន​ដំបូង គឺ​រុះរើ​ផ្ទះ​១០​ខ្នង ដែល​គ្មាន​មនុស្ស​នៅ​ជា​មុន​សិន ៕