ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

10​ចំណុច​អ្នក​មិន​គួរ​ប្រើ​ទូរស័ព្ទ​ដោយ​គ្មាន​ស្រោម​ការពារ

6 ឆ្នាំ មុន

ចាប់តាំងពី​មាន​ស្មា​ត​ហ្វូ​ន​ដាក់​លក់​លើ​ទីផ្សារ​មក យើង​សង្កេត​ឃើញ​ថា ការ​លក់​ស្រោម​ទូរស័ព្ទ​ក៏​ចាប់ផ្តើម​មាន​ដែរ វា​មិន​ដូច​កាលពី​ជំនាន់​យើង​គ្រប់​គ្នា​នៅ​ប្រើប្រាស់​អិន​ចុច​ពិល​ទេ ព្រោះថា

ចាប់តាំងពី​មាន​ស្មា​ត​ហ្វូ​ន​ដាក់​លក់​លើ​ទីផ្សារ​មក យើង​សង្កេត​ឃើញ​ថា ការ​លក់​ស្រោម​ទូរស័ព្ទ​ក៏​ចាប់ផ្តើម​មាន​ដែរ វា​មិន​ដូច​កាលពី​ជំនាន់​យើង​គ្រប់​គ្នា​នៅ​ប្រើប្រាស់​អិន​ចុច​ពិល​ទេ ព្រោះថា​ទូរស័ព្ទ​កាលនោះ​ធន់​ណាស់ ហើយ​ក៏​មិន​ទាមទារ​ឲ្យ​មានការ​ការពារ​អ្វី​ដែរ ។ ហេតុ​អ្វី​បានជា​ទូរស័ព្ទ​សម័យនេះ​ទាមទារ​ឲ្យ​យើង​ប្រើប្រាស់​ស្រោម​ការពារ ?

១-​មក​ពី​ទូរស័ព្ទ​ឥឡូវ​ស្តើង ហើយ​ស្រាល ៖
ទូរស័ព្ទ​ផលិត​មក​ថ្មី​ៗ​នេះ គឺ​កាន់តែ​ស្តើង​និង​ស្រាល​បើ​ធៀប​នឹង​ពេល​មុន ។ ដូចនេះ វា​មិនសូវ​ជា​មាំ​ដូច​ជំនាន់​អិន​ចុច​ពិល​ឡើយ ។ ការ​ដាក់​ស្រោម​ការពារ អាច​ជួយ​កុំ​ឲ្យ​វា​បែក​ដោយសារ​ប៉ះទង្គិច ឬ​កោង​បាន ។

២-​គ្មាន​ការ​ធានា​លើ​ការ​បែកបាក់​ឡើយ ៖
ពិត​ណាស់ ការ​ដាក់​ស្រោម​ទូរស័ព្ទ​អាច​ជួយ​ការពារ​ទូរស័ព្ទ​យើង​មិន​ឲ្យ​បែក ឬ​កោង​បាន​។ ដូចនេះ យើង​មិន​ចាំបាច់​ចំណាយ​លុយ​ទៅ​ជួសជុល ឬ​ប្តូរ​ថ្មី​ឡើយ ។

៣-​ការពារ​ការ​ឆ្កូត ៖
ទោះបីជា​ទូរស័ព្ទ​នា​ពេល​នេះ​មាន​ស្រទាប់​ការពារ​កញ្ចក់ ឬ​តួខ្លួន​យ៉ាងណា​ក៏​ដោយ ក៏​យើង​នៅ​តែ​ឃើញ​មាន​ស្នាម​ឆ្កូត​លើ​ផ្ទៃ​ទាំងនោះ​ដែរ នៅ​ពេល​ប្រើប្រាស់​យូរ​ទៅ ។ ការ​ដាក់​ស្រោម​ការពារ ក៏​អាច​ជួយ​ការពារ​ស្នាម​កូត​បាន​មួយ​កម្រិត​ដែរ ។

៤-​វា​អាច​ការពារ​ពេញ​មួយ​តួ​ទូរស័ព្ទ ៖
មនុស្ស​ភាគច្រើន​ខ្វល់​តែ​រឿង​ការពារ​មិន​ឲ្យ​បែក​អេ​ក្រង់​ប៉ុណ្ណោះ តែ​ប្រសិនបើ​ទូរស័ព្ទ​ធ្លាក់​បោក​នឹង​ដី វា​អាច​នឹង​ខូច​គ្រឿង​ខាងក្នុង ដែល​យើង​មិន​បានឃើញ ទោះបីជា​អេ​ក្រង់​មិន​បាន​បែក​ក៏​ដោយ ។ ដូចនេះ ការ​ដាក់​ស្រោម​ការពារ​អាច​ស្រូប​កម្លាំង​ប៉ះទង្គិច​បាន​ច្រើន ។

៥-​ទូរស័ព្ទ​មិន​ថោក​ទេ ៖
ពិត​ណាស់ មាន​ស្រោម​ទូរស័ព្ទ​ខ្លះ​ថ្លៃ​ខ្លាំង តែ​វា​ក៏​មិន​ថ្លៃ​ដល់​ថ្នាក់​លើស​ទូរស័ព្ទ​ទេ (​ក្នុង​ករណី​ខ្លះ ក៏​ថ្លៃ​ជាង​ដែរ​) ។ ដោយសារ​តែ​ដូច្នេះ​ហើយ អ្នក​គួរតែ​ចំណាយ​លុយ​ខ្លះ​ការពារ​លុយ​ធំ (​ទូរស័ព្ទ​) របស់​អ្នក​ទៅ ប្រសើរ​ជាង ។

៦-​ស្រោម​ធ្វើ​ឲ្យ​ស្រួល​កាន់ ៖
ដោយសារ​តែ​ទូរស័ព្ទ​រលោង និង​ស្តើង​ពេក ការ​ដាក់​ស្រោម​ការពារ​អាច​ធ្វើ​ឲ្យ​យើង​កាន់​ទូរស័ព្ទ​បាន​ស្និទ្ធ និង​មិន​ងាយ​របូត​ជ្រុះ​ចេញពី​ដៃ ។

៧-​វា​អាច​បិទ​បាំង​កុំ​ឲ្យ​គេ​ដឹង​ថា អ្នក​ប្រើ​ទូរស័ព្ទ​ស៊េរី​ចាស់ ៖
ក្រៅពី​ជួយ​ការពារ​ការ​ធ្លាក់​បែក សម្បក​ការពារ​ក៏​អាច​ជួយ​បិទ​បាំង​កុំ​ឲ្យ​អ្នក​ដទៃ​ដឹង​ថា អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ស៊េរី​ចាស់​ផង​ដែរ ។

៨-​ទូរស័ព្ទ​ទៅ​តាម​អ្នក​រហូត ៖
ពេល​ខ្លះ​សូ​ម្បី​តែ​ទៅ​បន្ទប់ទឹក ក៏​អ្នក​យក​ទូរស័ព្ទ​ទៅ​ជាមួយ​ដែរ ដែល​ធ្វើ​ឲ្យ​ឱកាស​ធ្លាក់​បែក កាន់តែ​ខ្ពស់ ។ ការ​ប្រើប្រាស់​ស្រោម​ការពារ គឺ​កាន់តែ​សំខាន់ ។

៩-​ស្រោម​ការពារ​ខ្លះ​បង្កប់​ឧបករណ៍​ប្រើប្រាស់​មាន​ប្រយោជន៍ ៖
ក្រៅពី​ការពារ ស្រោម​ទូរស័ព្ទ​ខ្លះ​មាន​ភ្ជាប់​ជាមួយនឹង​ដែកកេះ ឬ​ក៏​អាច​ប្រើប្រាស់​ជា​កាបូប​លុយ​បាន​ដែរ ។

១០-​វា​ធ្វើ​ឲ្យ​ទូរស័ព្ទ​អ្នក​ខុស​ពី​គេ ៖
ការ​ប្រើប្រាស់​ទូរស័ព្ទ​ដូច​គេ​គ្រប់​គ្នា​ពេក អាច​ធ្វើ​ឲ្យ​ស៊ាំ ។ ដូចនេះ ការ​ដាក់​ស្រោម​ការពារ​អាច​ជួយ​ធ្វើ​ឲ្យ​ទូរស័ព្ទ​របស់​អ្នក​ខុស​ប្លែក​ពី​គេ ៕