ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Laptop 5​ប្រភេទ​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​សិស្ស​-​និស្សិត

6 ឆ្នាំ មុន

បើ​ទោះជា​ការ​ប្រើប្រាស់ Laptop មិន​អាច​ផ្តល់​កម្លាំង​ម៉ាស៊ីន​បាន​ខ្លាំង​ដូច​ជា Desktop មួយ​ចំនួន​ក្តី ក៏​វា​នៅ​តែ​ផ្តល់​ភាព​ងាយស្រួល ជា​ពិសេស ដល់​សិស្ស និង​និស្សិត​អាច​កាន់​តាម​ខ្លួន​ជាប់​ជា​និច្ច ។ Laptop ទាំង​៥​នេះ គឺជា​

បើ​ទោះជា​ការ​ប្រើប្រាស់ Laptop មិន​អាច​ផ្តល់​កម្លាំង​ម៉ាស៊ីន​បាន​ខ្លាំង​ដូច​ជា Desktop មួយ​ចំនួន​ក្តី ក៏​វា​នៅ​តែ​ផ្តល់​ភាព​ងាយស្រួល ជា​ពិសេស ដល់​សិស្ស និង​និស្សិត​អាច​កាន់​តាម​ខ្លួន​ជាប់​ជា​និច្ច ។ Laptop ទាំង​៥​នេះ គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​សិស្ស​-​និស្សិត ។

១-Dell XPS 13 ៖
ជា​ប្រភេទ Ultrabook ដែល​មាន​ស្គ្រី​ន​ច្បាស់​ល្អ និង​មាន​កម្លាំង​ម៉ាស៊ីន​ខ្លាំង ។ លើស​ពី​នេះ វា​មាន​ពណ៌ Rose Gold ទៀត​ផង ។

វា​មាន​ទំហំ​ខ្លួន​១១​អីុ​ញ និង​ជា​ដៃគូ​ប្រកួតប្រជែង​ដ៏​ខ្លាំងក្លា​ក្នុង​ចំណោម Laptop ដែល​មាន​ជាតិ​អាលុយមីញ៉ូម​ផ្សេង​ទៀត​នៅ​លើ​ទីផ្សារ ។ Laptop នេះ​មាន​ចំណុច​ពិសេស​ៗ​ជា​ច្រើន រួម​មាន ការ​សរសេរ និង​ការ​កែ​ច្នៃ​វី​ដេ​អូ​ជាដើម ។

២-Samsung Notebook 9 Pro ៖
ប្រៀប​បាន​ដូច​ជា Laptop ចំនួន​២ ត្រូវ​បាន​ផ្គុំ​ចូល​គ្នា​តែ​មួយ ។ វា​រួម​ជាមួយ S-Pen អាច​ប្រើប្រាស់​ជាមួយ Laptop នេះ​បាន ដែល​ស្រ​ដៀង​នឹង Surface Pen របស់ Microsoft  ហើយ​វា​ក៏​មិន​ចាំបាច់​ត្រូវការ​បញ្ចូល​ថ្ម​ដែរ ។

វា​មាន Webcam បែប 720p HD ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់ Windows Hello ព្រមទាំង​អាច​ចុច​ចូល​ដោយ​មិន​ចាំបាច់​វាយ​លេខ​សម្ងាត់ គ្រាន់តែ​ប្រើប្រាស់​មុខ​របស់​អ្នក​ប៉ុណ្ណោះ ។

៣-Asus Chromebook Flip ៖
បើ​ទោះជា Chromebook Pixel របស់ Google និង Chromebook 13 របស់ HP មាន​រូបរាង​ស្រស់​ស្អាត និង​អាច​រក្សា​បាន​យូរ​ក្តី ប៉ុន្តែ​តម្លៃ​ដ៏​ខ្ពស់​របស់​វា​នៅ​តែ​មិន​ទាន់​ស័ក្តិសម​នៅឡើយ ។ ហេតុ​ដូច្នេះ ទើប Asus ចេញ Chromebook នេះ​ដែល​មាន​តម្លៃ​ទាប​ជាង ។

៤-Dell Inspiron 15 Gaming ៖
បើ​ទោះជា Laptop សម្រាប់​លេង​ហ្គេ​ម​មាន​អត្ថប្រយោជន៍​ទាំង​ក្នុង​ការងារ និង​កម្សាន្ត​ក្តី វា​តែង​មាន​តម្លៃ​យ៉ាង​ខ្ពស់ ។ ចំណែក Dell Inspiron 15 Gaming វិញ គ្មាន​ភាព​ខុស​គ្នា​ច្រើន​ពី Laptop សម្រាប់​លេង​ហ្គេ​ម​ដទៃ​ប៉ុន្មាន​ទេ ប៉ុន្តែ​វា​មាន​តម្លៃ​ទាប​ជាង ។

វា​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​បើក​ដំណើរការ​ហ្គេ​ម​បាន​គ្រប់​ប្រភេទ មិន​ថា​ដាក់ Setting ខ្ពស់​ប៉ុណ្ណា​ឡើយ ។ អ្នក​ប្រើប្រាស់​មិន​ចាំបាច់​ភ័យ​ព្រួយ​ពី​ថ្ម​របស់ Laptop នេះ​ទេ ព្រោះ​វា​អាច​រក្សា​បាន​ដល់​ទៅ​៥​ម៉ោង​និង​៥១​នាទី​ឯណោះ ឬ​រក្សា​បាន​ច្រើន​ជាង Ultrabook ផ្សេង​ៗ​ដែល​មាន​តម្លៃ​ខ្ពស់​ជាង​វា ។

៥-Apple MacBook Pro ៖
សម្រាប់​សិស្ស​ដែល​លង់​ស្រឡាញ់​រូបរាង​ស្លី​ម​ស្អាត​របស់ MacBook ១២​អុ​ី​ញ ប៉ុន្តែ​មិន​សប្បាយចិត្ត​លើ​កត្តា​កង្វះខាត​កម្លាំង​ម៉ាស៊ីន​នោះ MacBook Pro ទំហំ​១៣​អុ​ី​ញ គឺជា​ជម្រើស​ដ៏​ល្អ​បំផុត ។ វា​មាន​ថ្ម​អាច​ដំណើរការ​បាន​ប្រមាណ​៧​ម៉ោង និង​មាន Intel Core i5 processor ដ៏​ខ្លាំងក្លា​ផង​ដែរ ។

MacBook Pro មាន​ទម្ងន់​តែ​១,៣៧​គីឡូក្រាម​ប៉ុណ្ណោះ និង​មាន Trackpad ធំ បើ​ទោះជា​មាន​រាងស្តើង​ជាង​មុន​ក៏​ដោយ ៕