ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ស្រី Aum ចេញ​មុខ​ទម្លាយ​ការ​ពិត​គ្មាន​សល់​ ក្រោយ​មិត្ត​ប្រុស​ប្រកាស​ចែកផ្លូវ​គ្នា​ជិត​១​ខែ

1 ឆ្នាំ មុន

ពុក​ម៉ែ​បងប្អូន ក៏​ដូច​ជា​អ្នកគាំទ្រ​ជា​ច្រើន​ប្រាកដជា​បានដឹង និង​បាន​តាមដាន​ខ្លះ​ៗ​ហើយ នៅ​ព័ត៌មាន​ដែល​បាន​ផ្ទុះ​ចេញ​យ៉ាង​ព្រោងព្រាត​ពាសពេញ​បណ្ដាញ​សង្គម​Internet នៅ​ក្នុង​ប្រទេស​ថៃ ទើបតែ​បាន​ស្ងប់ស្ងាត់​ប៉ុន្មាន​ថ្ងៃ​មក​នេះ ជា​ពិសេស​កក្រើក​

ប្រទេស​ថៃ ៖ ពុក​ម៉ែ​បងប្អូន ក៏​ដូច​ជា​អ្នកគាំទ្រ​ជា​ច្រើន​ប្រាកដជា​បានដឹង និង​បាន​តាមដាន​ខ្លះ​ៗ​ហើយ នៅ​ព័ត៌មាន​ដែល​បាន​ផ្ទុះ​ចេញ​យ៉ាង​ព្រោងព្រាត​ពាសពេញ​បណ្ដាញ​សង្គម​Internet នៅ​ក្នុង​ប្រទេស​ថៃ ទើបតែ​បាន​ស្ងប់ស្ងាត់​ប៉ុន្មាន​ថ្ងៃ​មកនេះ ជា​ពិសេស​កក្រើក​នៅ​ក្នុង​រង្វង់​ពិភព​សិល្បៈ​សម្ដែង​ខ្សែភាពយន្ត​ថៃ​តែ​ម្ដង នូវ​រឿងរ៉ាវ​របស់​កំពូល​តារា​សម្ដែង​ស្រី​ដ៏​មាន​ទេព​កោសល្យ​សមត្ថភាព​ដ៏​អស្ចារ្យ​មួយ​រូប​នោះ គឺ​អ្នក​នាង Aum patchrapa ជាមួយនឹង​គូស្នេហ៍​ហៃ​សូ​របស់​តារា​ស្រី​រូប​នេះ បើ​យើង​គិត​មក​ទល់​នឹង​ពេល​នេះ​ផង​ដែរ គឺ​វា​មាន​រយៈពេល​ជិត​១​ខែ​មក​ហើយ ក្រោយ​ពេល​ពួក​គេ​បាន​ប្រកាស​ក្ដែ​ង​ៗ ដោយ​ក្នុង​នោះ​មិត្ត​ប្រុស​របស់​អ្នក​នាង Aum patchrapa ក៏​បាន​និយាយ​នៅ​ក្នុង​គណនី Instagram របស់​ខ្លួន​ថា «​អ្នក​ទាំង​ពីរ​ត្រូវ​បាន​បញ្ចប់​ចំណង​ស្នេហ៍​រយៈពេល​៥​ឆ្នាំ​»​។

ក្រោយ​បានឃើញ​មានការ​ផ្សព្វផ្សាយ​បែប​នេះ​រួច​មក គេ​ក៏​សង្កេត​ឃើញ​ថា ចាប់​តាំង​តែ​ពី​គូស្នេហ៍​របស់​តារា​ស្រី​រូប​នេះ លោក​ហៃ​សូ Pok Phornbrapha ដែល​ត្រូវជា​គូស្នេហ៍​របស់​កំពូល​តារា​ស្រី Aum Patchrapa រូប​នេះ ចេញ​មុខ​មក​ប្រកាស​ថា «​ពួក​គេ​បាន​បែកបាក់​គ្នា​ហើយ​» អ្នកគាំទ្រ​ហាក់​តាម​ដាន មិនឃើញ​សកម្មភាព​តារា​ស្រី Aum ចេញ​មុខ​មក​និយាយ ឬ​មួយ​ក៏​បញ្ជាក់​អ្វី​នោះ​ទេ គឺ​ស្ងប់ស្ងាត់​ល្អ​តែ​ម្ដង​។

ដោយ​ជា​រឿយ​ៗ​នាង​តែងតែ​និយាយ​នៅ​សារ​ដែល​នាង​បាន​បង្ហោះ ក៏​ដូច​ជា​បង្ហោះ​រូប​របស់​ខ្លួន​យ៉ាង​សប្បាយ​រីករាយ ហាក់ដូចជា​មិន​ខូចចិត្ត​ឈឺចាប់​អ្វី​នោះ​ឡើយ រហូត​ហ្វេ​ន​ៗ​នាំ​គ្នា​លើក​ឡើង​ចំ​ៗ​ថា «​មិច​ពេល​បែក​គ្នា គាត់​អត់​ពិបាកចិត្ត​អ​ញ្ជឹ​ង ខ្ញុំ​ដូច​ជា​ឆ្ងល់​ដល់​ហើយ​»​។ អ្នកខ្លះ​ទៀត​ក៏​បាន​និយាយ​បញ្ចេញមតិ​បែប​នេះ​ថា «​មិនមែន​គាត់​មិន​ខូចចិត្ត ឬ​មួយ​ក៏​ឈឺចាប់​អ្វី​នោះ​ទេ គ្រាន់តែ​ពេល​ខ្លះ​គាត់​មិន​បញ្ចេញ​អោយ​អ្នកគាំទ្រ​ឃើញ​នូវ​ភាព​ទន់ជ្រាយ​របស់​គាត់​តែ​ប៉ុណ្ណោះ​»​។

បន្ទាប់​ពី​មានការ​លើក​ឡើង​ពី​មហាជន​ដូច្នេះ​រួច​មក ពួក​គេ​ក៏​សង្ឃឹមថា តារា​ស្រី​ដែល​មាន​រូប​សម្រស់​ស្រស់​ស្អាត​មិន​ចេះ​ចាស់​ក្មេង​ជាង​វ័យ អ្នក​នាង Aum parchrapa រូប​នេះ និង​ឆាប់​ចេញ​មុខ​មក​ប្រាប់​បញ្ជាក់​អោយ​កាន់តែ​ច្បាស់​នៅ​រឿងរ៉ាវ​បែកបាក់​នេះ​ផង​ទៅ​ចុះ ក្រោយ​ស្ងប់​ស្ងាត់បាត់​មួយ​រយៈពេល​។ នេះ​បើ​យោង​ទៅ​តាម​រយៈ​សារព័ត៌មាន​ថៃ​ជា​ច្រើន​បាន​ប្រាប់​អោយ​ដឹង​។ ស្រាប់តែ​ថ្មី​ៗ​នេះ​ផង​ដែរ គេ​ក៏​បាន​ប្រទះ​ឃើញ​ស្រី​ស្រស់ អ្នក​នាង Aum patchrapa មិន​លាក់​ទុក​តទៅ​ទៀត ភ្លាម​ៗ​នោះ​ក៏​បាន​សម្រេចចិត្ត​ចេញ​មុខ​មក​ទម្លាយ​ការ​ពិត​ទាំងអស់​ខ្ទេច​គ្មាន​សល់​នៅ​ក្នុង​កម្មវិធី​មួយ ចំពោះ​មុខ​អ្នក​សារព័ត៌មាន ក៏​ដូច​ជា​អ្នកគាំទ្រ​ជា​ច្រើន​នាក់ កុំអោយ​មានការ​សង្ស័យ និង​ងឿងឆ្ងល់​តទៅ​ទៀត អំពី​រឿងរ៉ាវ​របស់​អ្នក​នាង​ជាមួយនឹង​លោក​ហៃ​សូ ដែល​មូលហេតុ​ដែល​នាំ​ឱ្យ​នាង និង​អតីត​គូស្នេហ៍ លោក Pok Phornbrapha ចែកផ្លូវ​គ្នា​។

ដោយ​ក្នុង​នោះ នៅ​ចំពោះ​មុខ​អ្នកការ​សែត​ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ក្នុង​ពិធី​សម្ពោធ​ផ្សារ​ទំនើប​មួយ​កន្លែង កាលពី​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ តារា​សម្ដែង​ស្រី Aum Patchrapa ទ្រាំ​លែង​បាន​តទៅ​ទៀត ក៏​បាន​ចេញ​មុខ​មក​បើក​កកាយ​លាតត្រដាង​យ៉ាង​ច្បាស់ ក្រោយ​មាន​អ្នក​សួរ​ដេញដោល​មិន​ឈប់​បែប​នេះ​ថា «​ចំពោះ​នាង និង​អតីត​មិត្ត​ប្រុស ដែល​បាន​ប្រកាស​បែកបាក់​គ្នា​នេះ​ដែរ គឺ​មិនមែន​ដោយសារ​តែ​មាន​អ្នក​ទី​៣ មក​ជ្រៀតជ្រែក​អ្វី​ដូចដែល​គ្រប់​គ្នា​បានដឹង​នោះ​ទេ សូមកុំ​នាំ​គ្នា​មានការ​យល់​ច្រឡំ​ទៀត​អី ដែល​មូលហេតុ​ពិត គឺ​មក​ពី​អ្នក​ទាំង​ពីរ​ជា​អ្នក​បង្ក​សុទ្ធ​សាធ»។

មិនតែប៉ុណ្ណោះ តារា​ស្រី​វ័យ​៤៣​ឆ្នាំ រាង​តូច​ច្រឡឹង​រូប​នេះ បាន​ផ្ដល់​បទ​សម្ភាសន៍​បន្ត​អោយ​ដឹង​ទៀត​យ៉ាង​ដូច្នេះ​ថា «​នាង​មិនមែន​ជា​មនុស្ស​ពូកែ​ប្រចណ្ឌ ឬ​ចូល​ចិត្ត​រករឿង​ឈ្លោះ​ឡើយ ហើយ​ចំណែក Pok ឯណោះ​វិញ ក៏​ជា​មនុស្ស​បើក​ចិត្ត​ទូលាយ​ផង​ដែរ ប៉ុន្តែ​អ្នក​ទាំង​ពីរ​មិន​អាច​បន្ត​ជាមួយ​គ្នា​ទៀត​បាន​នោះ​ឡើយ ព្រោះតែ​អត្ត​ចរិត​ផ្ទាល់ខ្លួន ដែល​នាំ​អោយ​អ្នក​ទាំង​ពីរ​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ