ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​កាយ​ច័ន្ទ ស្នើ​មហាជន​ចូលរួម​ទស្សនាការ​សម្តែង​ល្ខោន​ក្បាច់​របាំ​បុរាណ​ខ្មែរ ដើម្បី​បង្ហាញ​ពី​ការ​ស្រឡាញ់ និង​ថែរក្សា​សិល្បៈ​វប្បធម៌

3 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារា​សម្តែង​នាង ព្រះ​កាយ​ច័ន្ទ បាន​ស្នើ​ដល់​មហាជន​ចូលរួម​ទស្សនា​ឲ្យ​បាន​ច្រើន​នូវ​ការ​សម្តែង​ល្ខោន​ក្បាច់​បុរាណ​ខ្មែរ​រឿង «​ព្រះបាទ​ជ័យរ​វ្ម័​នទី​៧ ដែល​គ្រោង​សម្តែង​នា​ពេល​ខាង​មុខ ខ​ណះ​ពេល​ដែល​នាង​ចាត់​ទុក​ការ​ចូលរួម​ទស្សនា​របស់​មហាជន​គឺជា​ឱកាស​បង្ហាញ​នូវ​ទឹកចិត្ត​ស្រឡាញ់ និង​ចង់​ថែរក្សា​សិ​ល្បះ​វប្បធម៌​របស់​ខ្មែរ ។…

រាជធានីភ្នំពេញ ៖ តារា​សម្តែង​នាង ព្រះ​កាយ​ច័ន្ទ បាន​ស្នើ​ដល់​មហាជន​ចូលរួម​ទស្សនា​ឲ្យ​បាន​ច្រើន​នូវ​ការ​សម្តែង​ល្ខោន​ក្បាច់​បុរាណ​ខ្មែរ​រឿង «​ព្រះបាទ​ជ័យរ​វ្ម័​នទី​៧ ដែល​គ្រោង​សម្តែង​នា​ពេល​ខាង​មុខ ខ​ណះ​ពេល​ដែល​នាង​ចាត់​ទុក​ការ​ចូលរួម​ទស្សនា​របស់​មហាជន​គឺជា​ឱកាស​បង្ហាញ​នូវ​ទឹកចិត្ត​ស្រឡាញ់ និង​ចង់​ថែរក្សា​សិ​ល្បះ​វប្បធម៌​របស់​ខ្មែរ ។

ក្នុង​នាម​ជា​អ្នក​សិ​ល្បះ​មួយ​រូប​ដែល​មានឱកាស​ចូលរួម​សម្តែង​ក្នុង​ទស្សនីយភាព​ដ៏​អស្ចារ្យ​មួយ​នេះ ព្រះ​កាយ​ច័ន្ទ បាន​បង្ហាញ​នូវ​ក្តី​រំភើប​សម្រាប់​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​កម្មវិធី​ខាងលើ​នេះ ក្នុង​ពេល​ដែល​នាង​ក៏​បាន​អំពាវនាវ​ឲ្យ​មហាជន​ចូលរួម​ទស្សនា​ឲ្យ​បាន​ច្រើន ។

តាម​រយះ​សំ​ណេ​រដែ​ល​បាន​ស​សេរ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ព្រះ​កាយ​ច័ន្ទ បាន​លើក​ឡើង​ថា នាង​ខ្ញុំ​ពិតជា​មាន​កិត្ត​យស​រំភើប​ហួស​នឹង​ថ្លែង ដែល​មាន​និស្ស័យ និង​មានសំណាង​ដែល​មាន​វត្តមាន​ក្នុង​កា​សម្តែង​ល្ខោន​ក្បាច់​របាំ​បុរាណ​ខ្មែរ​រឿង «​ព្រះបាទ​ជ័យរ​វ្ម័​នទី​៧ ដកស្រង់​ត្រង់​ឈុត ស្នា​ព្រះ​ហ​ស្ថ និង​សមិទ្ធផល​នៃ​មហា​វីរក្សត្រ​ទាំង​៣​អង្គ​» ។

នាង​បញ្ជាក់​ថា បងប្អូន​ដែល​ស្រលាញ់​នឹង​ចង់​ថែ​នៅ​សិល្បៈ​វប្បធម៌​យើង​ដល់​ពេល​ដែល​អ្នក​ទាំងអស់​ត្រូវ​បង្ហាញ​ហើយ ។

ជា​ការ​កត់សម្គាល់​សម្រាប់​ការ​ចូលរួម​សម្តែង​នូវ​ទស្សនីយភាព​ខាងលើ​នេះ​មិនមែន​មាន​តែ ព្រះ​កាយ​ច័ន្ទ ម្នាក់​ទេ ពោល​ក៏​មាន​អ្នក​សិ​ល្បះ​មួយ​ចំនួន​ទៀត​ក៏​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​សម្តែង​ក្នុង​កម្មវិធី​មួយ​នេះ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា ទស្សនីយភាព​ល្ខោន​ក្បាច់​បុរាណ​ខ្មែរ​រឿង «​ព្រះបាទ​ជ័យរ​វ្ម័​នទី​៧ ដកស្រង់​ត្រង់​ឈុត​ស្នា​ព្រះ​ហ​ស្ថ និង​សមិទ្ធផល​នៃ​មហា​វីរក្សត្រ​ទាំង​៣​អង្គ​» ត្រូវ​បាន​តំឡើង​ដោយ​អ្នកគ្រូ​សាស្ត្រាចារ្យ ឱម យុ​វណ្ណ​ឌី នឹង​ធ្វើការ​សម្តែង​ជូន​ទស្សនិកជន​ទស្សនា​នៅ​ថ្ងៃ​ទី​២៨-២៩ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​សាល​មហោស្រព​កោះ​ពេជ្រ ។

គោលបំណង​នៅ​ក្នុង​ការ​រៀបចំ​ទស្សនីយភាព​នេះ​ឡើង​គឺជា​ការ​ចូលរួម​ចំណែក​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​សិ​ល្បះ​វប្បធម៌​ជាតិ ជូន​សាធារណៈជន និង​ភ្ញៀវ​អន្តរជាតិ និង​ផ្តល់​ឱកាស​ដល់​ប្អូន​ៗ​សិស្សានុសិស្ស ជា​សិ​ល្បះ​ករ​ក្រៅ​ប្រព័ន្ធ បាន​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​ក្រោយ​ឆ្លៀតពេល​ទំនេរ​ពី​ការ​សិក្សា​ហាត់រៀន​របាំ​ក្បាច់​បុរាណ​ខ្មែរ ។

ជាង​នេះ​ទៅ​ទៀត​ផ្តល់​ឱកាស​ឲ្យ​ប្រជាជន ពិសេស​យុវវ័យ និង​កុមារ​មាន​លទ្ធភាព​ចូលរួម​ក្នុង​សកម្មភាព​វប្បធម៌ និង​ទទួលផល​ពី​វិស័យ​វប្បធម៌​ប្រកបដោយ​សមធម៌ និង​បង្កើន​ការ​យល់​ដឹង​ពី​តម្លៃពិត​នៃ​វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់​របស់​ជាតិ និង​ភាព​ផ្សេង​ៗ​គ្នា​នៃ​សម្បត្តិវប្បធម៌ ជាមួយនឹង​ការ​បង្កើន​ការ​យកចិត្តទុកដាក់​លើកកម្ពស់​ការងារ​ផ្នែក​សិ​ល្បះ​វប្បធម៌ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ