ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់ខ្លួន​មេ​តុងទីន​ម្នាក់​បញ្ជូន​ទៅ​តុលាការ ករណី​​​ឆបោក និង​ចាយ​សែក​ស្អុយ​រាប់​ម៉ឺន​ដុល្លារ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៣ នេះ កម្លាំង​សមត្ថ​កិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ឃាត់ខ្លួន​មេ​តុងទីន​ម្នាក់ និង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ពន្ធ​ករណីឆបោក…

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៣ នេះ កម្លាំង​សមត្ថ​កិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ឃាត់ខ្លួន​មេ​តុងទីន​ម្នាក់ និង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ពន្ធ​ករណីឆបោក និង​ចាយ​សែក​ស្អុយ​រាប់​សិប​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ ជនសង្ស័យ​មានឈ្មោះ ឡុ​ង រ៉ា​នី ភេទ​ស្រី អាយុ​៣៥ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៤០​ស ផ្លូវ​លេខ​៣៥០ សង្កាត់​បឹង​កេងកង​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

ការ​ចាប់ខ្លួន​មេ​តុងទីន​ខាងលើ​នេះ ត្រូវ​បាន​សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង ជា​ការ​ធ្វើ​ឡើង​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន របស់​​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​យោង​ទៅ​លើ​ពាក្យបណ្តឹង​របស់​ឈ្មោះ ឈឹ​ម ភា​រី ដែល​មាន​មេធាវី​ការពារ​ក្តី​តំណាង​ដោយ​អាណត្តិ​ គឺ​លោកស្រី នួន មក​រា សមាជិក​គណៈមេធាវី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ។

តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា សុំ​ប្តឹង​ឈ្មោះ ឡុ​ង រ៉ា​នី និង​ប្តី ជា​មេ​តុងទីន​បាន​លេង​ជា​មួយ​គ្នា មាន​ក្បាល​តុងទីន​ផ្តាច់​ខ្សែ ១០០(៧)៦០០(៦)៥០០ (៦)(​ដូច​មាន​ក្នុង​ឧ​បស​ម្ភ័​ន្ធ​ភ្ជាប់​) ដោយ​ដើម​បណ្តឹង​ជា​កូន​តុងទីន​បាន​បង់គ្រប់​ចំនួន និង​ដល់​ពេល​ត្រូវ​កើប​ប្រាក់​តុងទីន​ទាំងអស់​វិញ សរុប ៣២៧ ១៦០ ដុល្លារ​អា​មេ​រិ​ក​ពី​មេ​តុងទីន​ឈ្មោះ ឡុ​ង រ៉ា​នី និង​ប្តី ទើប​ពួក​គាត់​ចេញ​ជា​មូលប្បទានប័ត្រ​មួយ​សន្លឹក​ចុះ​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២៣ របស់​ធនាគារ​វឌ្ឍនៈ​អាស៊ី​ចំកាត់ ដែល​មាន​ទឹកប្រាក់​ចំនួន ២២៩ ៦៦០ ដុល្លារ​អា​មេ​រិ​ក និង​សន្យា​ប្រគល់​ប្រាក់សុទ្ធ​ខាងក្រៅ​ឲ្យ​បាន​គ្រប់​ចំនួន​បន្ថែម​ទៀត ។

ប៉ុន្តែ​នៅ​ពេល​ដល់​ថ្ងៃ​កំណត់​បើកប្រាក់ ក្នុង​មូលប្បទានបត្រ​ខាងលើ​ នៅ​ធនាគារ (​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២៣) ដើម្បី​ធ្វើការ​ទូទាត់​ប្រាក់​តាម​កាលកំណត់ ស្រាប់តែ​ខាង​ធនាគារ​ឆ្លើយ​តប​ថា មូលប្បទានប័ត្រ​នេះ​មិន​មាន​សាច់ប្រាក់​ទេ ហើយ​ត្រូវ​បាន​ខាង​មេ​តុងទីន​ប្លុក​មូល​ប្ប​ទា​ប័ត្រ​នេះ ដោយ​គ្មាន​ហេតុផល​អ្វី​ទាំងអស់​ទៀត​ផង ។ ពាក្យបណ្តឹង​បាន​បញ្ជាក់​ទៀត​ថា នៅ​មានកូន​តុងទីន​ជា​ច្រើន​នាក់​ដែល​រង​គ្រោះ ដោយសារ​មេ​តុងទីន​ពីរ​នាក់​ប្តី​ប្រពន្ធ​រូប​នេះ​វេច​លុយ​រត់ សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជិត ២ លាន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ ហើយ​កូន​តុងទីន​ដែល​រង​គ្រោះ​ទាំង​អស់នោះ កំពង់​រៀបចំ​ឯកសារ​ពាក់​ពន្ធ ដើម្បី​ពឹងពាក់​មេធាវី​ការពារ​ផ្លូវច្បាប់ ប្តឹង​ឈ្មោះ ឡុ​ង រ៉ា​នី និង​ប្តី ជា​មេ​តុងទីន បន្តបន្ទាប់​ទៀត ។

ដូច្នោះ ​ក្នុង​នាម​ជា​ជន​រង​គ្រោះ ស្នើ​សុំ​ឲ្យ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ មេត្តា​ចាត់ការ​លើ​មេ​តុងទីន និង​ប្តី ដូច​មានឈ្មោះ​ខាងលើ​ឲ្យ​បាន​តឹង​រឹង​បំផុត និង​តាម​ផ្លូវច្បាប់​ជា​ធរមាន​ផង​ដែរ ។

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ