ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនេសាទជនជាតិវៀតណាមម្នាក់ បែកពពុះមាត់ស្លា.ប់

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ជនជាតិ​វៀតណាម​ម្នាក់ បាន​បាត់បង់​ជីវិត​នៅ​កណ្តាល​សមុទ្រ បន្ទាប់​ពី​មាន​អាការ​មិន​ស្រួល ខណៈ​ពេល​ចតទូក​នៅ​ចំណុច​ភ្លើង​ស៊ី​ញ៉ូ ក្នុងភូមិ​កោះ​រ៉ុ​ង​សន្លឹម សង្កាត់​កោះ​រ៉ុ​ង ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។ ហេតុ​ការ​ណ៏​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៧ ។

ជុំវិញ​ការ​ស្លាប់​កម្មករ​ទូក​នេសាទ​ជនជាតិ​វៀតណាម​នេះ មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៧ កម្លាំង​ជំនាញ​បាន​ទទួល​ព័ត៌មាន​ថា នៅ​ចំណុច​ភ្លើង​ស៊ី​ញ៉ូ ក្នុងភូមិ​កោះ​រ៉ុ​ង​សន្លឹម សង្កាត់​កោះ​រ៉ុ​ង ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ មាន​ករណី​ជនបរទេស​ម្នាក់​ស្លាប់​នៅ​លើ​ទូក​នេសាទ ជន​រង​គ្រោះ​ឈ្មោះ ឡេ មិន​វាំង ភេទ​ប្រុស សញ្ជាតិ​វៀតណាម អាយុ​៣៣​ឆ្នាំ មុខរបរ​កូនដៃ​ទូក​នេសាទ ។ តាម​ការ​រៀបរាប់​ពី​ឈ្មោះ ឡេ ម៉ា​ន់​ហ្វា ភេទ​ប្រុស សញ្ជាតិ​វៀតណាម អាយុ​៤៦​ឆ្នាំ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ទំនប់​រលក សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ (​ត្រូវជា​បងប្រុស​របស់​សព​) បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៧ ពួក​គាត់​បាន​ចេញ​ទៅ​នេសាទ​ដូច​សព្វដង តែ​ដោយសារ​ខ្យល់​ខ្លាំង​ពេក ក៏​អែបទូក​ឈប់​នៅ​ចំណុច​ភ្លើង​ស៊ី​ញ៉ូ ស្ថិត​ក្នុងភូមិ​កោះ​រ៉ុ​ង​សន្លឹម សង្កាត់​កោះ​រ៉ុ​ង ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ រហូត​ដល់​វេលា​ម៉ោង​០៦​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៧ ពួក​គាត់​ឃើញ​ជន​រង​គ្រោះ មាន​សភាព​កន្ត្រាក់​ដៃជើង បែកពពុះមាត់ និង​ខាំ​អណ្ដាត បាន​ប្រហែល​១៥​នាទី ក៏​បាន​ដាច់ខ្យល់​ស្លាប់​តែ​ម្តង ។

បច្ចុប្បន្ន សាកសព​ត្រូវ​បាន​ដឹក​យក​មក​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​ឈាបនដ្ឋាន​វត្ត​ឥន្ទ​ញាណ (​ហៅ​វត្ត​ក្រោម​) រង​ចាំ​ការ​ត្រួតពិនិត្យ​ពី​គ្រូពេទ្យ និង​ជំនាញ​នៃ​ការិយាល័យ​បច្ចេកទេស វិទ្យាសាស្ត្រ​ខេត្ត ។