ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រ៉ែ​មាស​រង​របួស​ទល់​នោម

6 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ បុរស​កម្មករ​ធ្វើការ​នៅ​រណ្តៅ​រ៉ែ​មាស​ម្នាក់​បាន​រង​របួស​ជើង​ធ្ងន់ធ្ងរ​រហូត​ដល់​បណ្តាល​ឲ្យ​មាន​អាការ​ទល់​នោម​មិន​ចេញ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេ​ទ​បង្អែក​ខេត្ត

ខេត្តមណ្ឌលគិរី ៖ បុរស​កម្មករ​ធ្វើការ​នៅ​រណ្តៅ​រ៉ែ​មាស​ម្នាក់​បាន​រង​របួស​ជើង​ធ្ងន់ធ្ងរ​រហូត​ដល់​បណ្តាល​ឲ្យ​មាន​អាការ​ទល់​នោម​មិន​ចេញ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេ​ទ​បង្អែក​ខេត្ត ។ 

ប្រភព​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៣​នឹង​៣៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​បណ្តាល​មក​ពី​ការ​ចុះ​បូមទឹក​ក្នុង​រណ្តៅ​រ៉ែ​មាស​មួយ​កន្លែង​ដែល​មាន​ម្ចាស់​ឈ្មោះ ថាប់ សូលី​ណា ស្ថិត​នៅ​ក្នុង​សហ​គម​ន៏​សិប្បករ​រ៉ែ​មាស​ចុង​ផ្លាស់ ។ ប្រភព​បាន​បន្ត​ថា ជន​រង​គ្រោះ​មានឈ្មោះ ជឿន ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​សណ្តាន់ ឃុំ​សណ្តាន់ ស្រុក​សំបូរ ខេត្តក្រចេះ បច្ចុប្បន្ន​ធ្វើការ និង​រស់នៅ​ក្នុងភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​រង​របួស​ជើង​ស្តាំ​ហើយ​ទល់​នោម​មិន​ចេញ ដោយ​មើលឃើញ​ពី​ស្ថានភាព​ជន​រង​គ្រោះ​កាន់តែ​មិន​ស្រួល​ម្ចាស់​រណ្តៅ​រ៉ែ​មាស​ក៏​បា​នប​ញ្ចូ​ន​ជន​រង​គ្រោះ​ទៅ​ព្យាបាល​បន្ត​នៅ​ពេទ្យ​ខេត្ត ។

សមត្ថកិច្ច​ឃុំ​ចុង​ផ្លាស់​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដោយសារ​ជន​រង​គ្រោះ​ចុះ​ទៅ​បូមទឹក​ក្នុង​រណ្តៅ​ដែល​មាន​ជម្រៅ​ជ្រៅ​ព្រោះ​មាន​ភ្លៀង​ធ្លាក់​ជា​ច្រើន​ថ្ងៃ​មក​ហើយដោយ​មិន​ប្រុង​ប្រយ័ត្ន​រអិល​ជើង​ដួស​ក្នុង​រណ្តៅ​រ៉ែ​តែ​ម្តង ។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា កន្លង​មក​នៅ​តំបន់​ធ្វើ​រ៉ែ​មាស​ឃុំ​ចុង​ផ្លាស់​តែង​មាន​កម្មករ​រងគ្រោះថ្នាក់​ជា​ញឹកញាប់ ដោយសារ​ការ​ធ្វើ​អាជីវកម្ម​មិនសូវ​មាន​បច្ចេកទេស​គ្រប់គ្រាន់​ហើយ​ក៏​ធ្លាប់​បណ្តាល​ឲ្យ​មាន​ករណី​ស្លាប់​មនុស្ស​ក្នុង​រណ្តៅ​រ៉ែ​ផង​ដែរ ៕