ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តិចអត់ដឹង? ទិសណាខ្លះឆុង ទិសណាខ្លះហេង ក្នុងខែមករា ឆ្នាំ២០២៣នេះ?

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រិ​យ​មិត្ត​ពិតជា​បានស្គាល់​ហើយ​ថា អ្នកគ្រូ ណា​លី ជា​គ្រូ ហុងស៊ុយ​បែប​វិជ្ជា​សាស្ត្រ​ដែល​ល្បី​ខាង​ទ​ស្សយ៍​ទាយ​ឆុត​ៗ​មិន​ថា រឿង​ហុយ​ស៊ុ​យ កាត់​ឆុង សែន​ចូល​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ប្រិ​យ​មិត្ត​ពិតជា​បានស្គាល់​ហើយ​ថា អ្នកគ្រូ ណា​លី ជា​គ្រូ ហុងស៊ុយ​បែប​វិជ្ជា​សាស្ត្រ​ដែល​ល្បី​ខាង​ទ​ស្សយ៍​ទាយ​ឆុត​ៗ​មិន​ថា រឿង​ហុយ​ស៊ុ​យ កាត់​ឆុង សែន​ចូល​ឆ្នាំ ឬ​ការ​ទស្ស​ទាយ​ព្រឹត្តិការណ៍​ធំ​ៗ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ទាយ​ទិស​ណាខ្លះ​ឆុង ទិស​ណាខ្លះ​ហេង​ទៀត​ផង​។

ជាក់ស្តែង បើ​យើង​ក្រឡេក​ទៅ​មើល​ហ្វេ​ស​ប៊ុ​ក អ្នកគ្រូ ណា​លី បាន​សរសេរ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​ថា តើ​ទិស​ណាខ្លះ​ឆុង ទិស​ណាខ្លះ​ហេង ក្នុង​ខែមករា ឆ្នាំ​២០២៣​នេះ?អ្នកគ្រូ បាន​បញ្ជាក់​ថា ដោយឡែក​ទិស​ហេង​ ក្នុង​ខែមករា​នេះ រួម​មាន​ ៖ -​ទិស​ត្បូង -​ទិស​កើត​ឈៀង​ត្បូង (​ចាប់ពី​អង្សារ​លេខ 142.5-157.5) -​ទិស​ជើង​ឈៀង​កើត (​ចាប់ពី​អង្សារ​លេខ 22.5-37.5) -​កណ្តាល​ផ្ទះ ប៉ុន្តែ​រាល់​ការ​ស្វាន​ដំ ឬ​ជួសជុល ចាំបាច់​ត្រូវ​រើស​វេលា​ល្អ​ពី​ចិន​សែ​ជំនាញ ទោះបី​ទិស​ដែល​ត្រូវ​ជួសជុល​នោះ ជា​ទិស​ហេង​ក៏​ដោយ​។

រូបតំណាង

ដោយឡែកទិស​ឆុង​ក្នុង​ខែមករា​នេះ រួម​មាន ​៖ -​ទិស​ជើង​ឈៀង​លិច (​បើ​មានការ​ស្វាន​ដំ ប្រយ័ត្ន​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​) -​ទិស​ជើង (​បើ​មានការ​ស្វាន​ដំ ប្រយ័ត្ន​មាន​បញ្ហា​រឿង​កេរ្តិ៍ឈ្មោះ ការ​លាប​ពណ៌ ឬ​ភ្លើង​ឆេះ​ផ្ទះ​) -​ទិស​ជើង​ឈៀង​កើត (​ចាប់ពី​អង្សារ​លេខ​52.5-67.5)
-​ទិស​កើត -​ទិស​កើត​ឈៀង​ត្បូង (​ចាប់ពី​អង្សារ​លេខ 112.5-127.5) -​ទិស​ត្បូង​ឈៀង​លិច -​និង​ទិស​លិច​។

សូម​បញ្ជាក់​ថា កាលពី​ពេល​កន្លង​មក​ថ្មី​ៗ​នេះ​អ្នកគ្រូ បាន​បន្ថែម​នៅ​ក្នុង​ខ​មិន​ថា ៖ ហុងស៊ុយ​ផ្អែក​លើ​កត្តា​៣​យ៉ាង ៖
១. កត្តា​មនុស្ស ៖ ការ​ខិតខំ ការ​រៀនសូត្រ​ពី​ចំណេះ​ជំនាញ ចេញ​ធ្វើការ ចេញ​រកស៊ី​ទទួលទាន នេះ​ជា​ផ្នែក​មួយ​៣០% ។
២. កត្តា​រាសី ៖ បាន​មក​ពី​ថ្ងៃខែ​ឆ្នាំ និង​ម៉ោង​កំណើត​មនុស្ស មានរឿង​មាន​បញ្ហា ជួប​រឿង​ហេង​ឬ​ស៊យ ព្រោះ​ថ្ងៃខែ​ឆ្នាំ​កំណើត​នេះ​អាចយ​កមក​ទស្ស​ទាយ និង​អាច​ពិសោធន៍​ថា ខ្សែជីវិត​អ្នក​នឹង​ជួប​រឿង​អ្វី ពី​អតីតកាល​រហូត​ដល់​អន​គត ហើយ​ក៏​អាច​កំណត់​ថា​មាន​៣០% ក្នុង​ខ្សែជីវិត​។
៣.កត្តា​ហុងស៊ុយ ៖ ជា​ចំណែក​៣០% ទៀត ទៅ​លើ​កន្លែង​រស់នៅ កន្លែងធ្វើការ​ជាដើម​.​ការ​រៀបចំផ្ទះ ឬ​កន្លែងធ្វើការ​តាម​ក្បួន​ហុងស៊ុយ​ឲ្យ​មាន​សោភ័ណ​ភាព ស្រស់​ស្អាត ជា​ចំណែក​បង្កើត​ភាព​ជោគជ័យ​បាន​ទ្វា​គុណ​តាម​កត្តា​ទី​១ ដែល​ជាក​កត្តា​មនុស្ស និង​កត្តា​ទី​២ ជា​កត្តា​រាសី​ថ្ងៃខែ​ឆ្នាំ​កំណើត​។

សូម​បញ្ជាក់ ៖ កន្លង​មក​អ្នកគ្រូ ណា​លី​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ហ៊ុ​ង​ស៊ុ​យ មិនមែន​ជា​ជំនឿ ហើយ​ក៏​មិនមែន​ជា​រឿង​ងប់​ង​ល់​ដែរ​។​ជំនឿ​សាសនា គឺជា​ការ​គោរព​ប្រត្តិបត្តិ ការ​សែន​ព្រែ​ន ធ្វើ​ពិធី​កម្ម​ផ្សេង​ៗ តាម​បែប​សាសនា មានការ​អុច​ធូប បន់ស្រន់ ផ្សេង​ៗ​ដូច​ជា ការ​រៀប​ជំនៀងផ្ទះ កុងម៉ា គោរព ហុ​កឡុក​ស៊ីវ គោរព​ទេវតា ឆៃ​ស៊ិ​ង​អ៊ា ….. តាម​ការ​គោរព​រៀង​ៗ​ខ្លួន ដោយ​មិន​ពាក់​ព័​ន្ទ​លើ​ហុងស៊ុយ​ទេ​។​ចំណែក​ហុងស៊ុយ គឺ​យើង​អាច​ពិសោធន៍​បាន ព្រោះ​វា​ជា​វិទ្យាសាស្ត្រ និយាយ​ពី​គ្រប់យ៉ាង​ដែល​នៅ​ជុំវិញ​ខ្លួន​យើង និង​ឥទ្ធិពល​តារាសាស្ត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ