ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដងស្ទឹង​ប​រយ៉ា​ខា បញ្ចេញ​សម្រស់​ស្រស់​សោភា​នា​រដូវប្រាំង ធ្វើ​ឱ្យ​​បំបាត់​អស់​​ទុក្ខ​កង្វល់

1 ឆ្នាំ មុន
  • ប៉ៃលិន

រហូត​មក​ដល់​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៣​នេះ គេ​សង្កេត​ឃើញ​ដងស្ទឹង​ប​រយ៉ា​ខា ជា​ពិសេស​តាម​មាត់​ស្ទឹង​ស្ពាន​តារា​ប ស្ថិត​ក្នុងភូមិ​អូរ​ច្រា សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន នា​រដូវប្រាំង​ឈាន​ចូល​មក​ដល់ បាន​ផ្តល់​

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៣​នេះ គេ​សង្កេត​ឃើញ​ដងស្ទឹង​ប​រយ៉ា​ខា ជា​ពិសេស​តាម​មាត់​ស្ទឹង​ស្ពាន​តារា​ប ស្ថិត​ក្នុងភូមិ​អូរ​ច្រា សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន នា​រដូវប្រាំង​ឈាន​ចូល​មក​ដល់ បាន​ផ្តល់​អំណោយផល​ដល់​អ្នក​លក់ដូរ​នៅ​តាម​ដងស្ទឹង និង​ភ្ញៀវ​ទេសចរ​ឱ្យ​នាំ​គ្នា​ចូល​ទៅ​លេង​កំសាន្ត ហែល​ទឹក ដែល​ហូរ​មក​ពី​ទឹកដី​ប្រទេស​ថៃ ហើយ​បញ្ចេញ​ពណ៌​ថ្លា​ដូច​កញ្ចក់​តែ​ម្តង​។

បើ​តាម​ការ​រៀបរាប់​ពី​បុរស​ម្នាក់​ដែល​មានឈ្មោះ ធី​ម និង​ឈ្មោះ រ៉ា រស់នៅ​ក្នុង​ក្រុងប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា ទេសភាព​ដងស្ទឹង​ប​រយ៉ា​ខា នា​រដូវប្រាំង​នេះ ពិតជា​ស្រស់​ស្អាត មាន​ដុំ​ថ្ម​នៅ​ក្នុង​ស្ទឹង អាច​ឱ្យ​ភ្ញៀវ​ចុះ​ងូតទឹក​លេង ដែល​ថ្លាឈ្វេង ហូរ​គ្រឿន​ៗ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​។

ប្រភព​ដដែល​បន្ត​ទៀត​ថា នៅ​តាម​បណ្តោយ​ដងស្ទឹង​ស្ទើរ​គ្រប់​ទីកន្លែង​ផ្តល់​អំណោយផល​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យ​នាំ​គ្នា​ទៅ​ចុះ​លេង​ទឹកស្ទឹង ព្រោះ​រាក់​ល្មម​អាច​ចុះ​ងូតទឹក​ហែល​លេង​នៅ​កន្លែង​ជ្រៅ​យ៉ាង​សប្បាយ​រីករាយ បំបាត់​អស់​នូវ​ទុក្ខ​កង្វល់​។ ម្យ៉ាងវិញទៀត ទឹកស្ទឹង​នេះ ក៏​ផ្តល់​នូវ​អំណោយផល​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន ឱ្យ​នាំ​គ្នា​សាងសង់​ជា​ខ្យូ​ស ដើម្បី​លក់ដូរ​ម្ហូបអាហារ​ឱ្យ​ភ្ញៀវ​ចូល​ទិញ​ទទួលទាន​ជួបជុំ​គ្រួសារ​ផង​ដែរ​។ ទោះបីជា​យ៉ាងណា អាជ្ញាធរ​ខេត្ត​កំពុង​តែ​រៀបចំ​តុបតែង​កន្លែង​លេង​កម្សាន្ត​ថ្មី​ៗ​បន្ថែម​ទៀត​នៅ​ក្បែរ​មាត់​ស្ទឹង​ផ​ដែរ​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ភ្ញៀវ​ឈ្មោះ អើយ និង​ឈ្មោះ នី​ត បាន​រៀបរាប់​ឱ្យ​ដឹង​ថា គ្មាន​ពេល​ណា​ដែល​ដងស្ទឹង​ប​រយ៉ា​ខា​ស្រស់​ស្អាត​ជាង​រដូវប្រាំង​នោះ​ឡើយ ព្រោះ​មាន​ទឹកថ្លា​ឆ្វង់ ភ្លឺ​ដូច​កញ្ចក់ ពេល​ភ្ញៀវ​ចុះ​ងូត​លេង​ត្រជាក់​ដូច​ទឹក​អ​ម្រិ​ត​ធ្លាក់​មក​ពី​ឋាន​សួគ៌ា ដែល​ធ្វើ​ឱ្យ​ពួក​គាត់​ម្នាក់​ៗ ក្រោយ​ពី​ចុះ​ងូត​លេង​ហើយ មិន​ចង់​ឡើងគោក​វិញ​នោះ​ឡើយ រហូត​ដល់​ពេល​ល្ងាច​ទើប​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះសម្បែង​វិញ​។

ចំណែក​អ្នកខ្លះ​ក៏​បាន​វេចបាយ​ម្ហូប​នៅ​តាម​រថយន្ត​យក​ទៅ​អង្គុយ​លើ​ដុំ​ថ្ម​ក្រោម​ម្លប់ឈើ ហើយ​នាំ​គ្នា​ហូប​ជា​លក្ខណៈ​គ្រួសារ និង​អ្នកខ្លះ​ទៀត​ទិញ​ម្ហូបអាហារ​ពី​ប្រជាពលរដ្ឋ​ដែល​លក់ដូរ​នៅ​ក្បែរ​មាត់​ស្ទឹង ក្នុង​តម្លៃ​ថោក​សមរម្យ មិន​ខ្ពស់​ពេក​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ