ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀ.ន ត្រូវ​បង្ក្រាប​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ច្បារ​អំពៅ បាន​ធ្វើការ​ស្រាវជ្រាវ​ចុះ​បង្ក្រាប​ជនសង្ស័យ ក្នុង​

រាជធានី​ភ្នំពេញ ​៖ កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ច្បារ​អំពៅ បាន​ធ្វើការ​ស្រាវជ្រាវ​ចុះ​បង្ក្រាប​ជនសង្ស័យ ក្នុង​នោះ​ពាក់ព័ន្ធ​ករណី​ជួញដូរ និង​បាន​ដកហូត​សារធាតុ​ញៀ.ន បាន​ចំនួន​២១​កញ្ចប់​តូច​ធំ​។

ប្រ​តិ​ប​តិ្ត​ការ​​ចុះបង្ក្រាប​ខាងលើ​​នេះ​​បាន​ធ្វើ​ឡើង​កាល​វេលា​ម៉ោង៦យប់​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២៣
ចំណុច​ផ្ទះ​គ្មាន​លេខ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង ភូមិ​ដើម​ចាន់ ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​២
ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​អ្នក​ចែកចាយ​គ្រឿងញៀ.នមានឈ្មោះ ញិ​ល ថា អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ទីតាំង​កើតហេតុ​។

លោក​វរសេនីយ៍ត្រី អ៊ុ រតនា នាយ​ប៉ុស្តិ៍​នគរបាល​ច្បារ​អំពៅ​ទី​២ បាន​ឲ្យ​ដឹង​ថា​ ដោយ​អនុវត្តន៍​តាម​បទបញ្ជា​របស់​លោកវរៈសេនីយ៍ឯក ម៉ៅ សឿ​ត អធិការ​នគរបាល​ខណ្ឌ​ច្បារ​អំពៅ បាន​បើក​ការ ស្រាវជ្រាវ​ប​ង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ.ន រហូត​ទើប​កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​២ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រួម​និង​ដកហូត​ក្រាម ស ថ្លា សង្ស័យ​ជា​គ្រឿងញៀ.ន​ចំនួន​២១​កញ្ចប់ (​ធំ​ល្មម១​កញ្ចប់​) ដែល​ស្ថិត​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ តាម​បណ្តោយ​ផ្លូវ​បេតុង ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ ។

បច្ចុប្បន្ន​ ជនសង្ស័យ រួម​និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការ​ខណ្ឌ​ច្បារ​អំពៅ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​អនុវត្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ