ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទការនេសាទត្រីកាម៉ុង ពីថ្ងៃទី១៥​មករា-ថ្ងៃ៣១មីនា

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ រដ្ឋបាលជលផល បានប្រកាសបិទការធ្វើនេសាទត្រី​កាម៉ុង សម្រាប់រដូវនេសាទ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់​ថ្ងៃទី៣១ ខែមីនា។ ក្នុងរយៈពេលនេះ…

ភ្នំពេញ៖ រដ្ឋបាលជលផល បានប្រកាសបិទការធ្វើនេសាទត្រី​កាម៉ុង សម្រាប់រដូវនេសាទ ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់​ថ្ងៃទី៣១ ខែមីនា។ ក្នុងរយៈពេលនេះ ជារដូវ​បន្ត​ពូជ និងពងកូន​របស់​ត្រី​កាម៉ុង «ប្លា​ធូ» ក្នុងដែននេសាទ​សមុទ្រ​នៃព្រះរាជាណាចក្រ​កម្ពុជា​។ ដូច្នេះ​ដើម្បីធានាបាន​និរន្តរភាព​ផលស្តុក​ក្នុងធម្មជាតិ សូមប្រជាពលរដ្ឋ​ ដែលប្រកបរបរ​​នេសាទត្រីកាម៉ុង «ប្លាធូ» ទាំងអស់ សូម​ផ្អាកសកម្មភាពការនេសាទត្រីការម៉ុង «ប្លាធូ» ចាប់ពីថ្ងៃទី១៥មករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣​។

រដ្ឋបាល​ជលផល បានបញ្ជាក់ថា ការបិទ​ការធ្វើនេសាទ​ត្រីកាម៉ុង ចាប់ពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដើម្បី​រួមចំណែក​ថែរក្សា និងការពារធនធាន​ជលផល​សមុទ្រ​ឱ្យមាននិរន្តរភាព៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ