ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ល្អ អាច​ប្រើប្រាស់​បាន​ប៉ុន្មាន​ឆ្នាំ ?

6 ឆ្នាំ មុន

លោក​អ្នកមួយ​ចំនួន​ប្រាកដជា​មាន​ប្រវត្តិ​ធ្លាប់​ប្រើ​ទូរស័ព្ទ​ម៉ូ​ដែល​ចាស់​ៗ​របស់​អតីត​ក្រុមហ៊ុន​យក្ស​Nokia​ហើយ ។ នៅ​គ្រានោះ អ្នក​អាច​ប្រើ​វា​បាន​យូរណាស់ ព្រោះ​វា​មិន​ងាយ​ខូច​ឬ​ដើរ​យឺត​ដូច​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​សម័យនេះ​ឡើយ​។ និយាយ​រួម

លោក​អ្នកមួយ​ចំនួន​ប្រាកដជា​មាន​ប្រវត្តិ​ធ្លាប់​ប្រើ​ទូរស័ព្ទ​ម៉ូ​ដែល​ចាស់​ៗ​របស់​អតីត​ក្រុមហ៊ុន​យក្ស​Nokia​ហើយ ។ នៅ​គ្រានោះ អ្នក​អាច​ប្រើ​វា​បាន​យូរណាស់ ព្រោះ​វា​មិន​ងាយ​ខូច​ឬ​ដើរ​យឺត​ដូច​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​សម័យនេះ​ឡើយ​។ និយាយ​រួម ទាល់តែ​អ្នក​ទុក​ចោល​ឲ្យ​ចោរលួច ទើប​អ្នក​លែង​ប្រើ​វា​កើត មាន​ន័យ​ថា ទូរស័ព្ទ​សម័យ​នោះ​មានគុណ​ភាពល្អ ប៉ុន្ដែ​នៅ​សម័យនេះ​វិញ ប្រសិនបើ​ស្មា​ត​ហ្វូ​ន​របស់​អ្នក​អាច​ប្រើ​បាន​ដល់​៤​ឆ្នាំ​ហើយ​មិន​មាន​បញ្ហា​នោះ គឺ​ពិតជា​អស្ចារ្យ​ណាស់ ។

ដូចនេះ សំនួរ​សួរ​ថា តើ​ស្មា​ត​ហ្វូ​ន​បច្ចុប្បន្ន​អាច​មាន​អាយុកាល​ជា​ទូទៅ​បាន​ប៉ុន្មាន​ឆ្នាំ ?
ចម្លើយ​ដែល​អាច​ឆ្លើយ​បាន​នោះ គឺ​អាស្រ័យ​ទៅ​លើ​ក្រុមហ៊ុន​យក្ស​ខាង​ផ្នែក​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការ​២ គឺ​Google ដែល​បង្កើត​Android និង​Apple បង្កើត iOS ។

ចំពោះ​Google​បាន​ប្រាប់​ថា​ជា​ទូទៅ​ទូរស័ព្ទ​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​Android​អាច​មាន​អាយុកាល​ត្រឹម​ពី​ចន្លោះ​១៨​ទៅ​២៤​ខែ​ប៉ុណ្ណោះ​។ ក្រុមហ៊ុន​នេះ​មិន​បាន​កំណត់​ឲ្យ​អ្នក​ត្រូវ​ប្តូរ​ទូរស័ព្ទ​ចោល​ក្រោយ​ប្រើ​បាន​២​ឆ្នាំ​នោះ​ទេ តែ​វា​បាន​កំណត់​ថា នឹង​មិន​ផ្តល់​នូវ​ការ​អាប់​ដេ​ត​«Update» កម្មវិធី​ថ្មី​ៗ​ដល់​ទូរស័ព្ទ​ណា​ដែល​ចេញ​លក់​អស់​រយៈពេល​១៨​ខែ​ឡើយ ។ និយាយ​ឲ្យ​សាមញ្ញ គឺ​Google​ចង់​ឲ្យ​អ្នក​ប្តូរ​ទូរស័ព្ទ​ចេញ​ក្រោយ​ពេល​ប្រើប្រាស់​បាន​២​ឆ្នាំ ។

ចំណែក​Apple វិញ​គឺ​ខុស​គ្នា​។ ក្រុមហ៊ុន​នេះ​បាន​ផ្តល់​យោបល់​ថា អ្នក​គួរតែ​ប្តូរ​ទូរស័ព្ទ​ចេញ ក្រោយ​ប្រើប្រាស់​បាន​៣​ឆ្នាំ ពោល​គឺ​អ្នក​ដែល​ប្រើប្រាស់​ទូរស័ព្ទ iPhone 5s គួរតែ​ប្តូរ​មក​ប្រើ​ស៊េរី​ថ្មី​វិញ ដូច​ជា iPhone 7 ឬ iPhone 7Plus ជាដើម ។ 

តាម​ការ​ផ្តល់​យោបល់​ពី​ក្រុមហ៊ុន​ធំ​ៗ២​ខាងលើ​នេះ វា​ហាក់បីដូចជា​ចង់​ឲ្យ​អ្នក​ប្រើប្រាស់​ឆាប់​ប្តូរ​ចេញ​ដើម្បី​បង្កើន​ប្រាក់​ចំណូល​ចូល​របស់​ពួក​គេ​ដូច្នោះ​ដែរ តែ​អ្នក​គួរ​ដឹង​ថា អាយុកាល​របស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​យ៉ាងច្រើន​បំផុត​គឺ​៣​ឆ្នាំ​ប៉ុណ្ណោះ ព្រោះ​វា​មិន​មាន​ភាព​សាមញ្ញ​ដូច​ទូរស័ព្ទ Nokia​កាលពីមុន​ដែល​អ្នក​អាច​ប្រើប្រាស់​ក្នុង​រយៈពេល​យូរ​បាន​ឡើយ ។ តួយ៉ាង ថ្ម​របស់​វា​នឹង​មិន​កាន់​ល្អ​ដូច​មុន បន្ទាប់​ពី​ប្រើប្រាស់​បាន​២​ឆ្នាំ​។ អេ​ក្រង់​ធំ​របស់​វា​នឹង​ចាប់ផ្តើម​មាន​ស្នាម​កូត ។ មេ​ម៉ូ​រីនឹង​ចាប់ផ្តើម​ពេញ ហើយ​ល្បឿន​ក៏​ដើរ​យឺត​ជាង​មុន ។ ម្យ៉ាងទៀត អ្នក​នឹង​មាន​ចំណាប់អារម្មណ៍​ស្រឡាញ់​ទូរស័ព្ទ​ផ្សេង​ទៀត ព្រោះ​ទូរស័ព្ទ​សម័យនេះ ចេញ​ម៉ូ​ដ​ថ្មី​ៗ​បន្តបន្ទាប់​ច្រើន​ណាស់ ។

ប្រសិនបើ​អ្នក​ជួប​បញ្ហា​ដូច​បាន​រៀបរាប់​ខាងលើ គួរ​ពិចារណា​ផ្លាស់​ប្ដូរ​ហើយ ៕