ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មាន​មិន​ដល់​! ស្រី​ស្រស់ Praya Lundberg ធ្លាប់​គិត​រត់​ចេញពី​សិល្បៈ និង​ស្ទើរតែ​ចង់​បញ្ចប់ជីវិត​ម្ដង​ៗ​ព្រោះ​រឿង​ទាំងនេះ

2 ឆ្នាំ មុន

កំពូល​តារា​សម្ដែង​ស្រី និង​ជា​តារា​បង្ហាញ​ម៉ូ​ដ​លំដាប់​អន្តរជាតិ​ដ៏​លេចធ្លោ​មួយ​រូប​នោះ គឺ​កញ្ញា Nataya Lundberg ដោយ​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ធ្វើ​អោយ​ទស្ស​និក​ជន​មិន​តិច​នាក់​នោះ​ទេ ហាក់​មានការ​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ជា​ពិសេស

ប្រទេស​ថៃ ៖ កំពូល​តារា​សម្ដែង​ស្រី និង​ជា​តារា​បង្ហាញ​ម៉ូ​ដ​លំដាប់​អន្តរជាតិ​ដ៏​លេចធ្លោ​មួយ​រូប​នោះ គឺ​កញ្ញា Nataya Lundberg ដោយ​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ធ្វើ​អោយ​ទស្សនិកជន​មិន​តិច​នាក់​នោះ​ទេ ហាក់​មានការ​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ជា​ពិសេស​នាំ​គ្នា​នឹក​ស្មាន​មិន​ដល់​គ្រប់​ៗ​គ្នា​តែ​ម្ដង ក្រោយ​ប្រទះ​ឃើញ​តារា​ស្រី​រូប​នេះ នាង​បាន​ចេញ​មុខ​មក​និយាយ​លាតត្រដាង​អំពី​រឿងរ៉ាវ​ដែល​នាង​បាន​ជួប​នៅ​ក្នុង​ឆាកជីវិត​កាលពី​អតីតកាល​របស់​នាង ដែល​ធ្លាប់​គិត​ច្រើន មាន​ពេល​ខ្លះ​ចង់​រត់​ចេញពី​ពិភព​សិល្បៈ​ក៏​មាន​ដែរ ដោយ​មាន​គេ​មើល​ងា​.​យមក​លើ​ខ្លួន និយាយ​នាង​ថា​មិន​ស្អាត មិន​សម​ធ្វើ​ជាតា​រា​តួឯក​នោះ​ទេ នាង​មាន​សម្បុរ​ខ្មៅ រហូត​ពេល​ខ្លះ​តារា​ស្រី​រូប​នេះ ទ្រាំ​មិន​បាន​ក៏​សម្រេចចិត្ត​ចង់​បញ្ចប់ជីវិត​ថែម​ទៀត​ផង ដោយ​នាង​បាន​សម្ងំ​នៅ​ម្នាក់ឯង​អស់​រយៈពេល​៣​ឆ្នាំ​មក​ហើយ ទម្រាំ​តាំងចិត្ត​ឈាន​មក​ដល់​ចំណុច​មួយ​នេះ​ប្រសើរ​ឡើង​មក​វិញ រហូត​មក​ដល់​ឥឡូវនេះ​បាន​។

មិនតែប៉ុណ្ណោះ តារា​សម្ដែង​ស្រី​ជនជាតិ​ស៊ុ​យ​អែ​ត ជា​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​របស់ UNHCR ឬ​ឧត្តមស្នង​ការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន និង​ជា​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​ដំបូង​គេ​មក​ពី​អាស៊ី​អាគ្នេយ៍ ដែល​កំពុង​ជ្រៀត​ខ្លួន​ចូល​ទឹកដី​អឺរ៉ុប Praya Lundberg រូប​នេះ បាន​ព្រលយ​បង្ហើប​ប្រាប់​ខ្ទេច​គ្មាន​សល់​នៅ​ប្រយោគ​ខ្លះ​ៗ​អោយ​គ្រប់​គ្នា​បានដឹង​យ៉ាង​ដូច្នេះ​ថា «​រាល់​ថ្ងៃនេះ នាង​មិន​ចង់​បន្ត​អាជីព​សម្ដែង​នៅ​ក្នុង​វិស័យ​សិល្បៈ​នេះ​បន្ត​ទៀត​នោះ​ទេ ខ្ញុំ​មាន​អារម្មណ៍​ថា ហត់នឿយ​ខ្លាំង​ណាស់ ចង់​សម្រាក​ដើម្បី​ខ្លួនឯង​ខ្លះ មាន​ពេល​សម្រាប់​ខ្លួនឯង​វិញ​ម្ដង ហើយ​ក៏​មាន​អារម្មណ៍​ថា ធុញថប់​នៅ​ក្នុង​ខ្លួន​ជា​ខ្លាំង បើ​ទោះបីជា​ពេល​នេះ​កំពុង​តែ​សាង​នៅ​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ទាំង​ក្នុង និង​ក្រៅប្រទេស​ក៏​ដោយ ក៏​គ្មាន​ហេតុផល​អ្វី​ដែល​ចង់​បន្ត​ទៀត​នោះ​ឡើយ ហើយ​ក៏​អរគុណ​អ្នកគាំទ្រ​ទាំងអស់​គ្នា ដែល​តែងតែ​ស្រលាញ់​ចូល​ចិត្ត និង​គាំទ្រ​រូប​នាង​ខ្ញុំ​រហូត​មក​ដល់​ពេល​នេះ ខ្ញុំ​គ្មាន​ពាក្យ​អ្វី​និយាយ​ក្រៅពី​ពាក្យ​ថា អរគុណ​ស្រលាញ់​អ្នក​រាល់គ្នា​នោះ​ទេ ហើយ​ក៏​សង្ឃឹមថា ហ្វេ​ន​ៗ​នឹង​យល់​ចំពោះ​នាង​ខ្ញុំ​»​។

ទន្ទឹម​នឹង​នោះ ថ្វី​ត្បិត​តែ​ថា កញ្ញា Praya Lundberg នាង​បាន​ចូល​ប្រឡូក​នៅ​ក្នុង​វិស័យ​សិល្បៈ​ជា​យូរ​មក​ហើយ និង​មាន​ជំនាញ​ពូកែ​សម្ដែង​ក្ដី ប៉ុន្តែ​នាង​បាន​បង្ហើប​តាម​រយៈ​តាម​កម្មវិធី​ដ៏​ល្បី​មួយ​របស់​ថៃ ដែល​មានឈ្មោះ​ថា «WOODY FM» ដោយ​នាង​បាន​ចេញ​មុខ​មក​ផ្ដល់​នៅ​បទ​សម្ភាស៍​និយាយ​ទាំង​គ្មាន​លាក់លៀម​ចំ​ៗ​បែប​នេះ​ថា «​បើសិនជា​សួរ​ខ្ញុំ​ថា តើ​មាន​អារម្មណ៍​ចង់​ធ្វើ​អ្វី​នៅ​ក្នុង​វិស័យ​កម្សាន្ត​សម្ដែង​ខ្សែភាពយន្ត​រឿង​ភាគ​បន្ត​ទៀត​ដែរ​ទេ? ខ្ញុំ​សូម​ឆ្លើយ​ត្រង់​ៗ​ថា ខ្ញុំ​មិន​ចង់​ធ្វើ និង​បន្ត​អាជីព​មួយ​នេះ​ទៀត​នោះ​ទេ​។ ដូច​នាង​ខ្ញុំ​បាន​និយាយ​អ​ញ្ជឹ​ង មាន​អារម្មណ៍​ថា ដូច​ជា​បាន​ធ្វើ​អ្វី​គ្រប់យ៉ាង​អស់ហើយ ពេល​នេះ​មាន​អារម្មណ៍​អស់កម្លាំង ហើយ​ខ្ជិល​ប្រកួតប្រជែង​បន្ត​ទៅ​ទៀត​ណាស់ ហើយ​ពេល​នេះ​ផង​ដែរ នាង​ខ្ញុំ​មាន​ចំណូលចិត្ត​បង់​រំលស់​ផ្ទះ​ហើយ​ពេល​នេះ​ខ្ញុំ​កំពុង​តែ​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច​ហើយ សម្រាប់​ក្ដី​ស្រមៃ​របស់​ខ្លួនឯង​»​។

សូម​ជំរាប​ផង​ដែរ​ថា បើ​ទោះបីជា​យ៉ាងណា​ក៏​ដោយ កំពូល​តារា​សម្ដែង​ស្រី​មុខមាត់​ស្រស់​ស្អាត​គួរ​អោយ​​​ទាក់ទាញ Praya Lundberg រូប​នេះ ក៏​បាន​បញ្ជាក់​ជា​ចុង​ក្រោយ​បន្ថែម​ទៀត​ថា «​នាង​សូម​ដកខ្លួន​​ចេញពី​ការងារ​សិល្បៈ​ហើយ ព្រោះ​ពេល​នេះ​នាង​កំពុង​តែ​រស់នៅ​ក្នុង​ជីវិត​ដែល​នាង​ចង់​ធ្វើ​សម្រាប់​​​ខ្លួន​នាង​បំផុត​»​។ មិនតែប៉ុណ្ណោះ តារា​ស្រី​ខាងលើ​រូប​នេះ​បាន​បន្ត​អោយ​ដឹង​ទៀត​ថា «​អ្វី​ដែល​មិនមែន​ជា​យើង ឬ​មួយ​ក៏​ភាព​ក្លែងក្លាយ ដើម្បី​តែ​ផ្គាប់ចិត្ត​អ្នក​ដទៃ និង​ដើម្បី​ប្រកួតប្រជែង ដើម្បី​តែ​មុខមាត់​របស់​ខ្លួនឯង​នោះ នាង​មិន​ត្រូវការ​នោះ​ឡើយ នាង​ចង់​ធ្វើការ​ជាមួយ​មនុស្ស​ដែល​ពិតប្រាកដ ច្បាស់​ជា​ចង់​ធ្វើការ​ជាមួយ​នាង ដោយ​ការ​ដាក់ចិត្ត​ដាក់​អារម្មណ៍​ប្រើ​ចិត្ត​មក​ធ្វើ​ដោយ​មាន​ភាព​ស្មោះត្រង់ និង​គ្មាន​មាន​ហេតុផល​មួយ​ណា​ឡើយ​។

តារា​ស្រី​កញ្ញា Praya Lundberg នាង​ចាប់ផ្តើម​សម្តែង​ជាតា​រា​តាំងពី​អាយុ​១៣ ឆ្នាំ​មក​ម្ល៉េះ​ពេល​កំពុង​សិក្សា រហូត​សម្ដែង​ខ្លាំង​ពេក តារា​ស្រី Praya Lundberg ក៏​បាន​ទម្លាយ​សារភាព​ត្រង់​ៗ​ថា «​ខ្លួន​ពិតជា​ធុញទ្រាន់​នឹង​អាជីព​សម្ដែង​ខ្លាំង​ណាស់ រហូត​ស្ទើរតែ​លែង​ចង់​បន្ត​ទៅ​មុខ​ទៀត​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ