ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាមញ្ញតែមានប្រសិទ្ធភាព គន្លឹះបីយ៉ាងជួយកាត់បន្ថយភាពតានតឹង

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រេ​ស ឬ​ភាព​តានតឹង គឺជា​ហេតុផល​ចម្បង​មួយ​ក្នុង​ចំណោម​ហេតុផល​ដទៃ​ទៀត ដែល​កើត​មាននៅ​កន្លែង​ការងារ ឬ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​។​នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក លោកគ្រូ នឹម ឈុ​ន្នី…

រាជធានី​ភ្នំពេញ ៖ ស្ត្រេ​ស ឬ​ភាព​តានតឹង គឺជា​ហេតុផល​ចម្បង​មួយ​ក្នុង​ចំណោម​ហេតុផល​ដទៃ​ទៀត ដែល​កើត​មាននៅ​កន្លែង​ការងារ ឬ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​។​នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក លោកគ្រូ នឹម ឈុ​ន្នី ។

រូបភាពពីផេកហ្វេសប៊ុក លោក នឹម ឈុ​ន្នី

លោក នឹម ឈុ​ន្នី ស្ថាបនិក​ក្រុមហ៊ុន VIPASSA បាន​លើក​ឡើង​ថា ជា​ការ​ពិត​ណាស់ ការ​បំបាត់​ភាព​តានតឹង​មិនមែន​ជា​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ក្នុង​មួយ​ថ្ងៃ​នោះ​ទេ​។ ប៉ុន្តែ​វា​ត្រូវការ​ពេលវេលា និង​ការ​យកចិត្តទុកដាក់​ដ៏​ពេញលេញ​ដើម្បី​ធ្វើការ​ផ្លាស់​ប្តូរ​។ នៅ​ក្នុង​សំ​នេ​រ​ដ៏​ខ្លី​មួយ​នេះ​ខ្ញុំ​សុំ​ចែករំលែក​នូវ​គន្លឹះ សាមញ្ញ​ៗ​ទាំង​៣ ដែល​មាន​ប្រសិទ្ធភាព​ដល់​បងប្អូន​ទាំងអស់​គ្នា​!

រូបភាពពីផេកហ្វេសប៊ុក លោក នឹម ឈុ​ន្នី

១. ដង្ហើម
បិទ​ភ្នែក​របស់​អ្នកមួយ​ភ្លែត ដកដង្ហើម​ចូល​តាម​ច្រមុះ​របស់​អ្នក ទប់​វា​រយៈពេល​ពីរ បី​វិនាទី បន្ទាប់​មក​សម្រួល​ដង្ហើម​។ ហើយ​ដកដង្ហើម​ចេញចូល​តាម​ច្រមុះ​របស់​អ្នក​ដោយ​សង្កេត​ទៅ​លើ​ចលនា​ខ្យល់ ដោយ​គិត​ក្នុង​ចិត្ត​ថា «​ខ្ញុំ​ដកដង្ហើម​ចូល​ដោយ​ការ​ព្យាបាល ដកដង្ហើម​ចេញពី​ភាព​តានតឹង​» សារ​ចុះ​សារ​ឡើង​។

រូបភាពពីផេកហ្វេសប៊ុក លោក នឹម ឈុ​ន្នី

២. ធ្វើ​លំ​ហាត់ប្រាណ
អារម្មណ៍​ស្ត្រេ​ស​ពេល​ខ្លះ​អាច​កើតឡើង​នៅ​ពេល​រាង​កាយ​របស់​យើង​ពោ​ពេញ​ដោយ​ថាមពល​អវិជ្ជមាន ដូច្នេះ​ហើយ​នៅ​ពេល​យើង​ធ្វើ​លំ​ហាត់ប្រាណ វា​ធ្វើ​ឱ្យ​ខួរក្បាល​និង​រាង​កាយ​របស់​យើង ប្រែ​ត្រឡប់​ថាមពល​អវិជ្ជមាន​ទៅ​ជា កម្លាំង​វិជ្ជមាន​និង​បង្កើន​តុល្យភាព​ក្នុង​ខ្លួន​។ ដូច្នេះ​ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​ភាព​តានតឹង​ខ្លាំង​អ្នក​ត្រូវ​ចំណាយពេល ៣-៥​នាទី​សម្រាប់​សម្រួល​ថាមពល​។ ដោយ​ក្រោកឈរ​រៀង​រាល់ ១-២​ម៉ោង​ម្ដង ហើយ​លាតដៃ និង​ជើង​របស់​អ្នក​ដើម្បី​សម្រួល​សាច់ដុំ និង​សម្ពាធ​ឈាម​។

៣. បង្កើន​ទម្លាប់​គិត​ពី​វិជ្ជមាន
ជា​ការ​ពិត​ណាស់​នៅ​ពេល​អ្នកមាន​អារម្មណ៍​ធុញថប់ ឬ​តានតឹង​វា​ពិតជា​ពិបាក​ក្នុង​ការ​គិត​អំពី​វិជ្ជមាន​។ ហើយ​ខ្ញុំ​ក៍​មិន​បាន​ប្រាប់​ថា​មិន​ឱ្យ​ពិបាកចិត្ត ឬ​តានតឹង​ដែរ ព្រោះ​ទាំងនេះ​ជា​រឿង​របស់​ជីវិត ហើយ​វា​ក៏​ជា​បញ្ហា​របស់​មនុស្ស​ផង​ដែរ​។

រូបភាពពីផេកហ្វេសប៊ុក លោក នឹម ឈុ​ន្នី

នៅ​ពេល​អ្នកមាន​អារម្មណ៍​តានតឹង ឬ​ធុញថប់ ចូរ​ចំណាយពេល​បន្តិច​ដើម្បី​ផ្តោតអារម្មណ៍​ទៅ​លើ​គំនិត​រីករាយ​។ ដូច​ជា​៖ មើលរូប​ភាព​អនុស្សាវរីយ៍​ល្អ​ៗ​កាល​នៅ​ពី​កេ្ម​ង នឹក​ដល់​សេចក្ដី​ល្អ​ដែរ​យើង​បាន​ធ្វើ​ចំពោះ​អ្នក​ដទៃ ស្ដាប់​ចម្រៀង ឬ​ភ្លេង​ដែល​ខ្លួន​ពេញចិត្ត ផ្ងើ​សារ​ទៅ​កាន់​មនុស្ស​ជាទី​ស្រលាញ់​ហើយ​បញ្ជាក់​ពី​ក្ដី​ស្រលាញ់​ដែល​យើង​មាន​ចំពោះ​ពួក​គាត់ ក្នុង​នាម​ជា​កូន ឪពុក​ម្ដាយ ជា​មិត្តភក្តិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ