ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​ស្នាក់​បណ្តោះ​អាសន្នទី៦ ត្រូវ​បាន​ដាក់​សម្ភោ​ធ​ឲ្យ​ពលករ​ខ្មែរ​នៅ​កូរ៉េ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ក្នុង​គោលបំណង​ជួយ​សម្រាល​បន្ទុក​ពលករ​ខ្មែរ ក្នុងអំឡុងពេល​ដែល​ពលករ​ផ្លាស់​ប្តូរ​កន្លែងធ្វើការ ឬ​កំពុង​តែ​រក​ការងារ​នៅ​កន្លែង​ថ្មី ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ​កាលពី​ថ្ងៃ​សៅរ៍​ បាន​

រាជធានី​ភ្នំពេញ​៖ ក្នុង​គោលបំណង​ជួយ​សម្រាល​បន្ទុក​ពលករ​ខ្មែរ ក្នុងអំឡុងពេល​ដែល​ពលករ​ផ្លាស់​ប្តូរ​កន្លែងធ្វើការ ឬ​កំពុង​តែ​រក​ការងារ​នៅ​កន្លែង​ថ្មី ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ​កាលពី​ថ្ងៃ​សៅរ៍​ បាន​សម្ភោ​ធ​ផ្ទះ​ស្នាក់​បណ្តោះ​អាសន្នទី​៦ នៅ​តំបន់​ក្វា​ង​ជូ​ធំ ខេត្ត​ចុ​ល​ឡា​ណាំ​ដូ សាធារណរដ្ឋ​កូរ៉េ​។

ថ្លែង​នៅ​ចំពោះ​មុខ​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ លោក ឡុ​ង ឌី​ម៉​ង់ បាន​បញ្ជាក់​ថា​ នេះ​គឺជា​ផ្ទះ​ស្នាក់​ទី៦ ហើយ​ដែល​បាន​រៀបចំ​ឲ្យ​បងប្អូន​ពលករ​ខ្មែរ​បាន​ស្នាក់​នៅ​បណ្តោះអាសន្ន នៅ​ពេល​ពលករ​ខ្មែរ​កំពុង​ស្ថិត​ក្នុងអំឡុងពេល​នៃ​ការ​ផ្លាស់​ប្តូរ​កន្លែងធ្វើការ ឬ​ក៏​មាន​បញ្ហា​មិន​គោរព​កិច្ចសន្យាការងារ ឬ​ក៏​លក្ខខណ្ឌ​ការងារ ឬ​ក៏​ក្រុមហ៊ុន​មួយ​ចំនួន​ក្ស័យ​ទុន​។ នៅ​តំបន់​ក្វា​ង​ជូ​ធំ ខេត្ត​ចុ​ល​ឡា​ណាំ​ដូ​ទីកន្លែង​ដែល​មាន​ពលករ​ខ្មែរ​ធ្វើការ​ប្រមាណ​ជាង​៥​ទៅ​៦​ពាន់​នាក់ និង​ស្ត្រី​ខ្មែរ​រៀប​ការ​ប្តី​កូរ៉េ​ជាង​៥០០​គ្រួសារ​រស់នៅ ដូច្នេះ​វា​នឹង​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ការ​ចំណាយ​របស់​បង​ប្អូន​ពលករ​ខ្មែរ​។

លោក ឡុ​ង ឌី​ម៉​ង់​បាន​បន្ថែម​ថា​៖ «​រយៈពេល​នៃ​ការ​ប្តូរ​ការងារ​កន្លែងធ្វើការ បងប្អូន​ប្រឈម​នឹង​ការ​បង់ថ្លៃ​ផ្ទះ​ដោយ​ចេញ​លុយ​ខ្លូ​ន​ឯង មាន​ន័យ​ថា ​អត់​ចំណូល​ទេ​»​។ ពលករ​គឺ​មានការ​លំបាក ក្នុងអំឡុងពេល​រង់ចាំ​ពេល​ប្តូរ​កន្លែងធ្វើការ​។ ដូច្នេះ​ផ្ទះ​ស្នាក់​បណ្តោះអាសន្ន​នេះ គឺ​រួមចំណែក​កាត់​បន្ថយ​ការ​លំបាក​របស់​បងប្អូន នៅ​អំឡុង​ពេល​បងប្អូន​ដូរ​កន្លែងធ្វើការ ឬ​ក៏​មាន​បញ្ហា​អ្វី​កើត​ឡើង»។ លោក​ឯកអគ្គរាជទូត​បាន​បន្ត​ទៀត​ថា ជា​ទូទៅ​បងប្អូន​ពលករ​ខ្មែរ​ត្រូវ​រង់ចាំ​ការងារ​ថ្មី​ពី​៣​ស​ប្តា​ហ៍ មួយ​ខែ ឬ​មួយ​ខែ​កន្លះ ដូច្នេះ​ពួក​គាត់​ត្រូវ​ចំណាយ​ខ្ពស់​លើ​ថ្លៃ​ឈ្នួល​ផ្ទះ​ពេល​អត់​មានការ​ងារ​ធ្វើ​។

ឯកអគ្គរាជទូត​ខ្មែរ​រូប​នេះ​បាន​បញ្ជាក់​ថា​៖ «​បងប្អូន​ពលករ​ស្នាក់​នៅផ្ទះ​ស្នាក់​បណ្តោះអាសន្ន​នេះ គឺ​មិន​ត្រូវ​បាន​គិត​ប្រាក់​ទេ ហើយ​ពួក​គាត់​ស្នាក់​នៅ​មិនយូរ​ទេ​គឺ​រវាង ១​ខែ​ទៅ ២ ខែ​ត្រូវ​តែ​រក​ការងារ​នៅ​កន្លែង​ថ្មី​ឲ្យ​បាន បើ​ឡើង​ដល់​៣​ខែ​គាត់​នឹង​ក្លាយជា​ពលករ​ខុសច្បាប់​»។

សម្រាប់​ផ្ទះ​ស្នាក់​មុន​ៗ គឺ​មា​នទី​តាំងនៅ​តំបន់ គី​ម​ហេ ស៊ូ​វុន អាន​សាន់ អើ​ចុង​ប៊ួ ជាដើម​គឺ​មាន​លទ្ធភាព​ឲ្យ​ពលករ​ខ្មែរ​ប្រមាណ​២០នាក់​ស្នាក់​នៅ​បាន មាន​កន្លែង​សមរម្យ​សម្រាប់​ស្នាក់​នៅ និង​មាន​ចង្ក្រាន​ ដើម្បី​ចំអិន​អាហារ​ផង​ដែរ​។ ដោយឡែក​សម្រាប់​ផ្ទះ​ស្នាក់​ទី៦ នៅ​តំបន់​ក្វា​ង​ជូ​ធំ ខេត្ត​ចុ​ល​ឡា​ណាំ​ដូ គឺ​បងប្អូន​អាច​ស្នាក់​នៅ​បាន​ដល់​ទៅ ៥០ នាក់​ដែល​មាន​រៀបចំ​បន្ទប់​ស្រី​ៗ និង​ប្រុស​ៗ​ផ្សេង​ពី​គ្នា​។