ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​បទបញ្ជា​របស់​សម្តេច​តេ​ជោ​ អភិបាលខេត្ត​ដាក់​​​​​វិធានការ​ការពារ​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​​ក្រចេះ​ ៖ កាលពី​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២៣ កន្លងមក ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​បើក​ការដ្ឋាន​សាង​សង់ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ខេត្តក្រចេះ សម្តេច​តេ​ជោ ហ៊ុន…

ខេត្ត​​ក្រចេះ​ ៖ កាលពី​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២៣ កន្លងមក ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព​បើក​ការដ្ឋាន​សាង​សង់ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ខេត្តក្រចេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជា​ឲ្យ​អភិបាលខេត្ត​ក្រចេះ និង​ខេត្តស្ទឹងត្រែង បង្កើន​ការ​យកចិត្តទុកដាក់​អភិរក្ស​សត្វ​ផ្សោត ដោយ​មិន​ត្រូវ​ពឹងផ្អែក​តែ​លើ​ក្រសួងកសិកម្ម​នោះ​ឡើយ និង​បាន​ណែនាំ​ឱ្យ​បង្កើត​តំបន់​ស្នូល​អចិន្ត្រៃយ៍​ដើម្បី​អភិរក្ស​សត្វ​ផ្សោត​។

បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បន្ទាប់​ពីមាន​របាយការណ៍​ពី​ករណី​សត្វ​ផ្សោត​ ដែល​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជបាន​ងា.ប់​ជាបន្ត​បន្ទាប់ ដោយសារ​តែ​ជាប់​មង សន្ទូច និង​បទល្មើស​ស​នេសាទ​ខុសច្បាប់​មួយ​ចំនួន នៅ​តំបន់​សត្វ​ផ្សោត​ទន្លេមេគង្គ​រស់នៅ​ ។

ក្រោយ​ទទួល​បាន​បទបញ្ជា​នេះ នៅ​ល្ងាច​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ ២០២៣​នេះ អភិបាលខេត្ត​ក្រចេះ បាន​បើក​កិច្ច​ប្រជុំ​បន្ទាន់​ជា​មន្ត្រី​ពាក់ព័ន្ធ​ស្ដី​ពី​វិធានការ​ទប់ស្កាត់ និង​ពង្រឹង​ការពារ​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ​ឲ្យស្ថិតស្ថិរ​គង់​វង្ស មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​តែ​ចូលរួម​ទប់ស្កាត និង​ប​ង្គ្រា​ប​បទល្មើស​នេសាទ ក្នុង​តំបន់​អភិរក្ស​សត្វ​ផ្សោត​។

ក្នុង​ពិធី​ប្រជុំ​នោះ មានការ​ចូលរួម​ពី​អភិបាលរង​ខេត្ត ស្នងការ​នគរបាល​ខេត្ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ប្រធាន​មន្ទីរ​កសិកម្ម ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត នាយ​ខណ្ឌ​រដ្ឋបាល​ជលផល អភិបាលស្រុក​ទាំង​៣ (​ស្រុក​ព្រៃ​ប្រសព្វ ស្រុក​ចិត្ត​បុរី ស្រុក​សំបូរ​) អធិការ​នគរបាល​ស្រុក​ទាំង​៣ រួម​ទាំង​នាយ​ប៉ុស្តិ៍ និង​មេឃុំ​ពាក់ព័ន្ធ​ទាំង​អស់​ផង​ដែរ​។

ក្នុង​ឱកាស​នោះ​ លោក វ៉ា ថន បាន​គូសបញ្ជាក់​ថា «​យើង​ជួបជុំ​គ្នា​ពេល​នេះ គឹ​យើង​ត្រូវ​រៀបចំ​វិធានការ​ទប់​ស្កាត់​ការពារ​អភិរក្ស​សត្វ​ផ្សោត​របស់​យើង ​ដែល​កំពុង​រង​នូវ​ការ​ជិត​ផុត​ពូជ ដោយសារ​ការ​ជាប់​មង ការ​ឆក់​ត្រី​ពី​សំណាក់​អ្នកនេសាទ​ត្រី​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​នៅ​ក្នុង​ដែន​អភិរក្ស​សត្វ​ផ្សោត​ទន្លេមេគង្គ​ក្នុង​ខេត្តក្រចេះ ហើយ​កម្លាំង​ត្រូវ​ចុះ​ល្បាត ចាប់ពី​ចំណុច​ក្បាលកោះ​ទ្រង់​ឡើង​ទៅ​ដល់​ព្រំប្រទល់​ខេត្តស្ទឹងត្រែង​»​។

ជាមួយ​គ្នា​នេះ លោក​អភិបាលខេត្ត ក៏​បាន​បញ្ជាក់​ទៅ​កាន់​លោក​មេឃុំ​/​មេ​ប៉ុស្តិ៍​/​អាជ្ញាធរ​ដែនដី និង​សន្តិសុខ​ដែល​រស់​ក្នុង​ដែន​អភិរក្ស​សត្វ​ផ្សោត ដែល​លោក​ស្គាល់ និង​ដឹង​ច្បាស់​ជាង​អាជ្ញាធរ​ខេត្ត ដូច្នេះ​ហើយ សូម​ចុះ​សាវ​ជ្រាវ និង​ណែនាំ​ពន្យល់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទីនោះ ជា​ពិសេស​បង​បងប្អូន​ដែល​មានមុខរ​បរជា​ប្រជា​នេសាទ​សូម​បញ្ឈប់​ជា​បន្ត​នូវ​ការ​នេសាទ​ត្រី ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​ទាំងឡាយ​ណា ដែល​ច្បាប់​ហាម​ឃាត់ ជា​ពិសេស​ឧបករណ៍​ឆក់ ដែល​ជា​ហេតុ​បណ្ដាល​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​សត្វ​ផ្សោត ដែល​កំពុង​រង​នូវ​គំរាមកំហែង ដោយសារ​បងប្អូន​ប្រជា​នេសាទ​នៅ​តែ​ប្រើប្រាស់​ឧបករណ៍​ឆក់​។

លោក​អភិបាលខេត្ត បាន​បញ្ជាក់​ថា «​បើកាលណា​បើ​យើង​ការពារ​អភិរក្ស​សត្វ​ផ្សោត​មិន​បាន​ទេ​នោះ ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ​/​អន្តរជាតិ ដែល​មាន​បំណង​ចូល​មក​លេង​កម្សាន្ត​ទស្សនា​ក្នុង​ខេត្តក្រចេះ នឹង​មានការ​ថយ​ចុះ​ផង​ដែរ ព្រោះថា​ភ្ញៀវ​ទេសចរ​ដែល​មាន​បំណង់​ចូល​មក​កាន់​ខេត្តក្រចេះ​យើង គឺ​ផ្តោត​ទៅ​ធំ​ជាងគេ​នោះ គឺ​ចង់​ទៅ​ទស្សនា​សត្វ​ផ្សោត​ទឹកសាប​ក្នុង​ខេត្តក្រចេះ ដែល​ជា​សត្វ​ដ៏​កម្រ និង​ជិត​ផុត​ពូជ នៅ​ក្នុង​ពិភពលោក​យើង​ផង​ដែរ​។ សម្រាប់​ប្រទេស​កម្ពុជា​យើង គឺ​មាន​តែ​នៅ​ក្នុង​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង​តែ​ប៉ុណ្ណោះ​»​។

សូម​ជម្រាប​ថា អង្គការ​មូលនិធិ​ធម្មជាតិ​សកល ហៅ​កាត់​ថា WWF បាន​ប្រកាស​អាសន្ន​អំពី​ការ​ងាប់​ជា​បន្តបន្ទាប់ នៃ​សត្វ​ផ្សោត​ទន្លេមេគង្គ នៅ​កម្ពុជា ខណៈ​នៅ​ឆ្នាំ​២០២២​នេះ មាន​សត្វ​ផ្សោត​ងាប់​កើនឡើង​រហូត​ដល់​ទៅ​១១​ក្បាល​ទៅ​ហើយ​។ រីឯ​សត្វ​ផ្សោត​ដែល​បាន​ងាប់​ក្នុង​រយៈពេល ៣​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ចំនួន​សរុប ២៩​ក្បាល​» ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ