ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត ម៉ាក សែន​សូ​នី​តា ឮ​ថា កំពុង​ពពោះ​កូន​ទី​២ ហើយ ធ្វើ​ឱ្យ​ចំណង​ស្នេហ៍​កាន់តែ​រឹង​មាំ

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​នាង ម៉ាក សែន​សូ​នី​តា ហៅ តូ​តា បាន​បង្ហាញ​សញ្ញា​ពី​ការ​ពពោះ​កូន​ទី​២​របស់​នាង កាលពី​ពេល​ថ្មី​ៗ​នេះ បន្ទាប់​ចំណង​ស្នេហ៍​រវាង​នាង និង​ស្វាមី​ត្រូវ​បាន​មើលឃើញ​ថា

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង ម៉ាក សែន​សូ​នី​តា ហៅ តូ​តា បាន​បង្ហាញ​សញ្ញា​ពី​ការ​ពពោះ​កូន​ទី​២​របស់​នាង កាលពី​ពេល​ថ្មី​ៗ​នេះ បន្ទាប់​ចំណង​ស្នេហ៍​រវាង​នាង និង​ស្វាមី​ត្រូវ​បាន​មើលឃើញ​ថា កាន់​តែ​រឹង​មាំ ក្រោយ​ពី​ចាប់ដៃ​គ្នា​ជា​ប្តី​ប្រពន្ធ​ប្រមាណ​ជាង​២​ឆ្នាំ​មកនេះ​។

តារា​សម្តែង​រូប​នេះ បាន​បង្ហាញ​ឧបករណ៍​ពី​ការ​ពិនិត្យ​តេស្ត​ទឹកនោម ឃើញ​មាន​សញ្ញា​បញ្ជាក់​ពី​ការ​មាន​ផ្ទៃពោះ​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២២ កន្លង​ទៅ​ថ្មី​ៗ ដោយ​អម​ជាមួយនឹង​រូបភាព​ស្វាមី​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បង្ហាញ​ពី​ការ​សប្បាយ​រីករាយ​ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​មាន​សមាជិក​ថ្មី​នា​ពេល​នេះ​។

ក្រោយ​ពី​បង្ហាញ​នៃ​ការ​ពពោះ​កូន​ទី​២​របស់ ម៉ាក សែន​សូ​នី​តា ហៅ តូ​តា នា​ពេល​នេះ គេ​សង្កេត​ឃើញ​មាន​មិត្តភក្តិ និង​ប្រិ​យ​មិត្ត​គាំទ្រ​ជា​ច្រើន​រូប​បាន​នាំ​គ្នា​ចូល​ទៅ​ធ្វើការ​ខំ​មិន​ពីក្រោម ដោយ​ម្នាក់​ៗ​សម្តែង​នូវ​ការ​អបអរសាទរ​ចំពោះ​រូប​នាង​ដែល​កំពុង​មាន​ដំណឹង​ល្អ​។ ជា​ពិសេស​នោះ​ម្នាក់​ៗ​រំពឹង​ថា កូន​ទី​២​របស់ តូ​តា នា​ពេល​នេះ​នឹង​ជា​កូនស្រី ដែល​អាច​សម​នឹង​បំណងប្រាថ្នា​របស់​នាង និង​ស្វាមី​ដែល​ចង់បាន ខណៈ​ពេល​ដែល​កូន​ដំបូង​របស់​នាង​ជា​កូនប្រុស​ហើយ​នោះ​។

យ៉ាងណា គេ​មិន​ទាន់​ដឹង​ទេ​ថា តូ​តា កំពុង​ពពោះ​កូន​នៅ​ក្នុង​ផ្ទៃ​រយៈពេល​ប៉ុន្មាន​ខែ​នៅឡើយ​ទេ ក្នុង​នោះ​នាង​ត្រឹម​ឆ្លើយ​តប​ទៅ​កាន់​មិត្តភក្តិ និង​ប្រិ​យ​មិត្ត​គាំទ្រ​ត្រឹម​ថ្លែងអំណរគុណ​សម្រាប់​ពាក្យ​ជូនពរ​មក​កាន់​រូប​នាង​ប៉ុណ្ណោះ​។

ជា​ការ​កត់សម្គាល់ បន្ទាប់​ពី​ចាប់ដៃ​សាង​គ្រួសារ​ជាមួយ​ស្វាមី គឺ​លោក ប៉ុ​ល វិ​បូ ហៅ​នី​ត ដែល​ជា​អតីត​​ចាងហ្វាង​ផលិតកម្ម «​អង្គរ​ភី​ក​ឈ័​រ​» និង​ជា​អ្នកជំនួញ​ដ៏​ធំ​មួយ​រូប​នោះ ម៉ាក សែន​សូ​នី​តា ហៅ តូ​តា ហាក់​បណ្តែត​ខ្លួន​ឆ្ងាយ​ពី​អាជីព​សិល្បៈ ពោល​គឺ​មិន​មានការ​សម្តែង​អ្វី​ថ្មី​ៗ​ទៀត​ឡើយ ក្នុង​ពេល​ដែល​នាង​ក៏​កំពុង​ជាប់ដៃ​ជាមួយ​អាជីវកម្ម​ផ្ទាល់ខ្លួន​ផង​នោះ​។

ក្រោយ​ចូល​រោងការ​កាលពី​ឆ្នាំ​២០២០​មក តូ​តា បាន​រស់នៅ​ជាមួយ​ស្វាមី ជាមួយនឹង​ជីវភាព​ហ៊ឺហារ ស៊ី​វិ​ល័យ និង​ទទួល​បានការ​ថ្នាក់ថ្នម​យ៉ាង​ខ្លាំង​ពី​ស្វាមី​ដោយ​ផ្គាប់ចិត្ត និង​បំពេញ​ក្តី​ស្រមៃ​របស់​នាង​ជា​បន្តបន្ទាប់​តាម​រយៈ​សម្ភារៈ​ថ្លៃ​ៗ និង​រថយន្ត​ស៊េរី​ទំនើប​ៗ​ផង​ដែរ​។

ទោះជា​យ៉ាងណា គេ​រំពឹង​ថា តាម​រយៈ​ចំណងដៃ​កូន​ទី​២​របស់ តូ​តា នា​ពេ​នេះ​នឹង​ធ្វើ​ឲ្យ​ចំណង​ស្នេហ៍​ជា​ប្តី​ប្រពន្ធ​រវាង​នាង និង​ស្វាមី កាន់តែ​ស្អិតរ​មួ​ត និង​រឹង​មាំ​ថែម​មួយ​កម្រិត​ទៀត​ជាក់​ជា​មិន​ខាន​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ