ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ទី​21 ​សីហា បាតុភូ​សូរ្យគ្រាសនឹង​មើលឃើញ​នៅ​អា​មេ​រិ​ក

6 ឆ្នាំ មុន

បាតុភូត​ធម្មជាតិ ពិសេស​ជនជាតិ​អា​មេ​រិ​ក​ជាង​២០០​លាន​នាក់ នឹង​បានឃើញ​សូរ្យគ្រាស​ពេញ​ដួង​នៅ​ថ្ងៃ​ទី​២១ សីហា ២០១៧ ។ ដួង​ចន្ទ​នឹង​រំកិល​ឆ្លងកាត់​គន្លង​ព្រះអាទិត្យ និង​ផែនដី ។

បាតុភូត​នោះ​ធ្លាប់​កើត​នៅ​

បាតុភូត​ធម្មជាតិ ពិសេស​ជនជាតិ​អា​មេ​រិ​ក​ជាង​២០០​លាន​នាក់ នឹង​បានឃើញ​សូរ្យគ្រាស​ពេញ​ដួង​នៅ​ថ្ងៃ​ទី​២១ សីហា ២០១៧ ។ ដួង​ចន្ទ​នឹង​រំកិល​ឆ្លងកាត់​គន្លង​ព្រះអាទិត្យ និង​ផែនដី ។

បាតុភូត​នោះ​ធ្លាប់​កើត​នៅ​អា​មេ​រិ​ក​ខាងជើង​កាលពី​ឆ្នាំ​១៩៧៩ ហើយ​លើក​ចុង​ក្រោយ​នេះ​នឹង​កើតឡើង​នៅ​ខែសីហា គឺជា​លើក​ដំបូង​ក្នុង​អំឡុង​៣៨​ឆ្នាំ សំខាន់​គឺ​លាតសន្ធឹង​នៅ​លើ​រដ្ឋ​ជា​ច្រើន​ធ្វើ​ឱ្យ​ពលរដ្ឋ​អាច​មើលឃើញ ព្រោះ​ស្រមោល​របស់​ព្រះ​ចន្ទ​ទំហំ​១១៣​គីឡូម៉ែត្រ នឹង​ឆ្លងកាត់​រដ្ឋ​ចំនួន​១៤​នៅ​អា​មេ​រិ​ក ត្រូវ​នឹង​ម៉ោង​១០ និង​១៥​នាទី​ព្រឹក ចាប់ពី​បរិវេណ​តំបន់ឆ្នេរ​«Lincoln»​រដ្ឋ​អូ​រ៉េ​ហ្គុ​ន​រហូត​ដល់​ក្រុង​ម៉េ​ក​ខេ​ល​លែ​ន​វី​ស រដ្ឋ​សៅ​ឃែ​រ៉ូ​ឡៃ​ណា នៅ​រសៀល​ម៉ោង​២ និង​៤៩​នាទី ។

អ្នក​តារាវិទ្យា​ពី​ស្ថាប័ន​តារា​សា ស្ត្រ​ជាតិ​សហរដ្ឋអាមេរិក​ឱ្យ​ដឹង​ថា​៩៩%​នៃ​សូរ្យគ្រាស​នឹង​មិន​បង្ហាញ​បាតុភូត​ថ្ងៃ​បាំងឆត្រ​របស់​ព្រះអាទិត្យ គឺជា​បាតុភូត​សូរ្យគ្រាស​ពេញ​ដួង ។ នៅ​ពេល​ព្រះ​ចន្ទ​បាំង​ព្រះអាទិត្យ អាច​ឃើញ​ពន្លឺ ព្រាង​ៗ​ពី​រង្វង់​ពន្លឺព្រះអាទិត្យ ហើយ​សីតុណ្ហភាព​ធ្លាក់​ចុះ​ធ្វើ​ឱ្យ​ផ្ទៃមេឃ​មាន​ភាព​អាប់អួ ។

កាលពី​ថ្ងៃ​ទី​២៩ មិថុនា ២០១៧ កើត​មាន​បាតុភូត​ថ្ងៃ​បាំងឆត្រ​អាច​មើលឃើញ​នៅ​កម្ពុជា និង​បណ្តា​ប្រទេស​ជា​ច្រើន​នៅ​អា​ស៊ី ។ ពេល​នោះ​ផ្ទៃមេឃ​មាន​លក្ខណៈ​ម្លប់​ស្រទន់ និង​ត្រជាក់ ៕