ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​ទេ​! អតីត​តារា​សម្តែង ឌី លី​ណា បច្ចុប្បន្ន​យ៉ាង​ណា​ហើយ ក្រោយ​ថ្លែង​ការ​នឹករលឹក​អាជីព​សិល្បៈ​ដែល​ធ្លាប់​តស៊ូ​ជា​ច្រើន​ឆ្នាំ

1 ឆ្នាំ មុន
  • ភ្នំពេញ

អតីត​តារា​សម្តែង​អ្នក​នាង ឌី លី​ណា បាន​ថ្លែង​ការ​នឹករលឹក​ទៅ​ដល់​អាជីព​សិល្បៈ​របស់​នាង​ដែល​ធ្លាប់​តស៊ូ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ បន្ទាប់​ពី​នាង​បាន​សម្រេច​បញ្ឈប់​អាជីព​មួយ​នេះ ក្រោយ​រៀប​ការ​មានគ្រួសារ និង​ចេញ​ទៅ

រាជធានី​ភ្នំពេញ ៖ អតីត​តារា​សម្តែង​អ្នក​នាង ឌី លី​ណា បាន​ថ្លែង​ការ​នឹករលឹក​ទៅ​ដល់​អាជីព​សិល្បៈ​របស់​នាង​ដែល​ធ្លាប់​តស៊ូ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ បន្ទាប់​ពី​នាង​បាន​សម្រេច​បញ្ឈប់​អាជីព​មួយ​នេះ ក្រោយ​រៀប​ការ​មានគ្រួសារ និង​ចេញ​ទៅ​រស់នៅ​លើ​ទឹកដី​អា​មេ​រិ​ក​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ​។

យ៉ាងណា បើ​ទោះបីជា​នាង​បាន​បង្ហាញ​អារម្មណ៍​ពី​ការ​នឹករលឹក​មក​ដល់​អាជីព​សិល្បៈ​ដែល​ធ្លាប់​ហែល​ឆ្លង​ក៏​ដោយ ប៉ុន្តែ​អ្នក​នាង ឌី លី​ណា មិន​មាន​បំណង និង​គោលដៅ​ណាមួយ​វិល​រក​អាជីព​នេះ​ជា​ថ្មី​ឡើង​វិញ​ឡើយ ដោយសារ​តែ​ពេល​នេះ​នាង​មានធុរៈ​ត្រូវ​បាន​មើលថែ​គ្រួសារ​ដែល​មិន​អាច​ឲ្យ​នាង​ទៅ​ណា​បាន​ឡើយ​។

ជាមួយនឹង​រូបភាព នៃ​ការ​សម្តែង​ចាស់​នា​ពេល​កន្លង​មក អ្នក​នាង ឌី លី​ណា បាន​ភ្ជាប់​ជាមួយនឹង​សារ​ដែល​បាន​បង្ហោះ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​ឆ្លើយ​មក ថា​នឹក​ឬ​មិន​នឹក ឆ្លើយ​ក៏​បាន នឹក​បំផុត ព្រោះ​ជា​ក្តី​ស្រ​ម៉ៃ និង​ស្រលាញ់​តាំង​តែ​ពី​តូច​មក ហើយ​សិល្បៈ​ជា MC និង​ជា​តារា​សម្តែង គឺ​ខ្ញុំ​ខំ​កសាង​ដោយ​សមត្ថភាព​ខ្លួនឯង​ផ្ទាល់​»​។

នាង​បញ្ជាក់​ថា «​ជំនាន់​នោះ គ្មាន​ទេ​ភាព​ងាយ​ៗ តស៊ូ​តាំងពី​ចំណុច​០ ទំ​រាំ​បាន​មានឈ្មោះ​ជា​ពិធីករ ឬ MC ម្នាក់ ដែល​ប៉ុស្តិ៍​ទូរទស្សន៍​គេ​ទទួលស្គាល់​ជា​ពិធីករ ឬ MC ប្រចាំ TV ម្នាក់ មិនមែន​អោយ​តែ​យើង​ស្អាត​គឺ​បាន​ទេ គឺ​ត្រូវ​តែ​មាន​ជំនាញ និង​ចំណេះដឹង​ទើបបាន​»​។ នាង​ថា «​តែ​ពេល​នេះ​បាន​ត្រឹមតែ​នឹករលឹក​ទេ ឌី លី​ណា​អើយ ហើយ​ពេល​នេះ​ក៏​បាន​មក​កាន់​ការងារ​១​ដ៏​ជាប់លាប់​១​ហើយ មិន​ប្តូរផ្លាស់​បាន​ទៅ​ណា​ទេ គឺ​នៅ​ជាប់​នឹង TV ប៉ុស្តិ៍​របស់​កូន​ៗ​ហើយ ចង់​មាន​អ្នក​អោយ​ថ្លៃ​ឈ្នួល​ខ្ពស់​កក់​យ៉ាងណា​ក៏​មិន​អាច​ដូរ​ដែរ ព្រោះ​ប៉ុស្តិ៍ TV របស់​កូន​ៗ​អោយ​តម្លៃ គ្មាន​តម្លៃ​ណា​អាច​ប្រៀប​បាន​ឡើយ»​។

ជា​ការ​កត់សម្គាល់ អតីត​តារា​សម្តែង​អ្នក​នាង ឌី លី​ណា គឺជា​តារា​សម្តែង និង​ពិធីករ​មានឈ្មោះ​បោះ​សម្លេង​ម្នាក់​ផង​ដែរ កាលពី​អំឡុង​ឆ្នាំ​២០០០ ប៉ុន្តែ​អ្នក​នាង​បាន​សម្រេច​ផ្អាក​ការងារ​សិល្បៈ ក្រោយ​ពី​នាង​បាន​សម្រេច​ចូល​រោងការ​ជាមួយនឹង​ស្វាមី​ដែល​ជា​អាណិកជន​ខ្មែរ​រស់នៅ​អា​មេ​រិ​ក​កាលពី​អំឡុង​ឆ្នាំ​២០១៦​។ ក្រោយ​មានគ្រួសារ​នោះ អ្នក​នាង​ក៏​បាន​ចេញ​ទៅ​រស់នៅ​ទឹកដី​អា​មេ​រិ​កតាម​ស្វាមី ដែល​រហូត​មក​ទល់​នា​ពេល​នេះ នាង​មានកូន​ចំនួន​៣​នាក់​ហើយ ខណៈ​ពេល​ដែល​នៅ​លើ​ទឹកដី​អា​មេ​រិ​ក អ្នក​នាង​ក៏​មាន​អាជីវកម្ម​ផ្ទាល់ខ្លួន​ផង​ដែរ គឺ​ហាង​លក់​គ្រឿងអលង្ការ និង​ផលិតផល​សម្រស់​តាម​អន​ឡាញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ