រាជធានីភ្នំពេញ ៖ ដោយសារតែអ្នកប្រើប្រាស់ទូរស័ព្ទចល័តរអ៊ូរទាំ និងខឹងសម្បាយ៉ាងខ្លាំងនៅពេលពួកគាត់ ត្រូវបានកាត់ទឹកប្រាក់ខុសពីធម្មតា ដោយពុំមានសារ SMS ជូនដំណឹងជាមុន ឬមិនមានផ្តល់កូដ ឬពត៌មានក្នុងការកាត់ផ្តាច់គម្រោងសេវានៅពេលពួកគាត់មិនពេញចិត្ត ទើបនិយ័តករគមនាគមន៍កម្ពុជា ក្នុងគោលបំណងដើម្បីជៀសវាងនូវបញ្ហានេះបានណែនាំដល់ប្រតិបត្តិករដែលជាអគ្គនាយក ប្រធានក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័តទាំងអស់ ត្រូវមានការឯកភាពពីអ្នកប្រើប្រាស់ជាមុន។
ដូចនេះហើយប្រតិបត្តិករទាំងអស់គឺត្រូវ៖ ទី១-ក្នុងការផ្តល់គម្រោងការខ្ចីលុយជាមុនឬមានការឯកភាពពីអ្នកប្រើប្រាស់ជាមុន។ ទី២៖ ក្នុងការភ្ជាប់សេវានានាដូចជា Call Tune, Missed Call Alert និងកំសាន្តផ្សេងៗ ក្រុមហ៊ុនគួរមានជូនការណែនាំពត៌មានលំអិត ស្តីអំពីការភ្ជាប់សេវា និងការផ្តាច់សេវាឲ្យបានច្បាស់លាស់។ ទី៣៖ ទាំងសេវាដែលមានស្រាប់ និងសេវាដែលដាក់ឲ្យប្រើប្រាស់ថ្មីបន្ថែម ត្រូវផ្សព្វផ្សាយជាសាធារណៈនូវកម្មវិធីភ្ជាប់សេវា និងវិធីផ្តាច់សេវាឲ្យបានច្បាស់លាស់។
យោងលិខិតរបស់និយ័តករទូរគមនាគមន៍កម្ពុជាចុះថ្ងៃទី ២៧ ខែមិថុនាបញ្ជាក់៖ ដូច្នេះអគ្គនាយក ប្រធានក្រុមហ៊ុនសេវាទូរស័ព្ទចល័តទាំងអស់ “ពិនិត្យឡើងិវញនូវរាល់សេវាពាក់ព័ន្ធនឹងការកាត់ទឹកប្រាក់នេះ”ហើយអនុវត្តនូវការណែនាំឲ្យមានប្រសិទ្ធភាពខ្ពស់៕
ចែករំលែកព័តមាននេះ