ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតមែន? ភរិយា​លោកហុង សុខ​ហួរ នឹង​ក្លាយជា​សមាជិក​ព្រឹទ្ធសភា​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ គណបក្ស សម រ​ង្ស៊ី បាន​ស្នើ​ទៅ​ព្រឹទ្ធសភាដាក់​អ្នកស្រី គុណ លំអង បច្ចុប្បន្ន​ជា​ប្រធាន​ចលនា​ស្ត្រី​គណបក្ស​សង្គ្រោះ​​ជាតិ និង​ជា​ភរិយា​របស់​លោក​ហុង សុខ​ហួរ ដែល​កំពុង​ជាប់​ឃុំ​រឿង​ក្លែងបន្លំ​ឯកសារ​ព្រំដែន​នោះ ​ឱ្យ​ទទួល​តំណែង​ជំនួស​ប្ដី​របស់​អ្នកស្រី​ ។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​ព្រឹទ្ធសភា ។

រាជធានី​ភ្នំពេញ ​៖ គណបក្ស សម រ​ង្ស៊ី បាន​ស្នើ​ទៅ​ព្រឹទ្ធសភាដាក់​អ្នកស្រី គុណ លំអង បច្ចុប្បន្ន​ជា​ប្រធាន​ចលនា​ស្ត្រី​គណបក្ស​សង្គ្រោះ​​ជាតិ និង​ជា​ភរិយា​របស់​លោក​ហុង សុខ​ហួរ ដែល​កំពុង​ជាប់​ឃុំ​រឿង​ក្លែងបន្លំ​ឯកសារ​ព្រំដែន​នោះ ​ឱ្យ​ទទួល​តំណែង​ជំនួស​ប្ដី​របស់​អ្នកស្រី​ ។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​ព្រឹទ្ធសភា ។

គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធ​ស​សភា​បាន​កំណត់​យក​ថ្ងៃ​ទី​២៩ ខែមិថុនា​ ដើម្បី​ពិភាក្សា​លើ​សំណើ​​សុំរបស់​គណបក្ស​សម រ​ង្ស៊ី ដាក់​​បេក្ខភាព​សមាជិក​ព្រឹទ្ធសភា ថ្មី​ជំនួស​លោក​ហុង សុខ​ហួរ ដែល​កំពុង​ជាប់ពន្ធ​នាគារ​ព្រៃ​.ស​ ។ ការ​សម្រេច​នេះ ​ធ្វើ​ឡើង​ក្រោយ​​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ​បាន​បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ ព្រឹក​ថ្ងៃ​ទី​២៧ មិថុនា​ នេះ ។

​លោក ម៉​ម ប៊ុ​ន​នាង អ្នក​នាំពា​ក្ស​ព្រឹទ្ធសភា​បាន​បាន​ឲ្យ​ដឹង​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​បានពិនិត្យ និង​កំណត់​យក​ថ្ងៃ​ទី​២៩ មិថុនា ដើម្បី​បើក​កិច្ចប្រជុំ​ពេញអង្គពិនិត្យ និង​ពិភាក្សា​នូវ​នូវ​សេចក្តីព្រាងច្បាប់​ ដែល​រដ្ឋសភា​បាន​បញ្ជូន​មក​ ។ លោក​បន្ត​ថា របៀបវារៈ​ដែល​ត្រូវ​យក​មក​ពិនិត្យ និង​អនុម័ត​ក្នុង​សម័យប្រជុំ​ព្រឹទ្ធសភា លើក​ទី​១០​នោះ​មាន​៣ ៖ ទី​១-​ច្បាប់បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា ទី​២-​ការ​ស្នើ ប្តូរ​បេក្ខភាពរបស់​គណបក្ស​សម​រង្សី ដែល​បាន​លាឈប់​កាលពី​ពេល​កន្លង​ទៅ​។

​គណបក្ស សម រ​ង្ស៊ី បាន​ស្នើ​ដាក់​អ្នកស្រី គុណ លំអង បច្ចុប្បន្ន​ជា​ប្រធាន​ចលនា​ស្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ភរិយា​របស់ លោក ហុង សុខ​ហួរ ដែល​កំពុង​ជាប់​ឃុំ​រឿង​ក្លែងបន្លំ​ឯកសារ​ព្រំដែន​នោះ អោយ​ទទួល​តំណែង​ជំនួស​ប្ដី​របស់​អ្នកស្រី​។ អ្នកនាំពាក្យ​ព្រឹទ្ធសភា​បញ្ជាក់​ថា បេក្ខភាព​ថ្មី​ត្រូវ​ស្វែងរក​សំឡេង​គាំទ្រ​ភាគច្រើន​ដាច់ខាតឬ​៥០​+​១ (​ហាសិប​បូក​មួយ​) ដើម្បី​ទទួល​បាន​សេចក្ដី​ទុកចិត្ត និង​អនុម័ត​ពី​កិច្ចប្រជុំ​របស់​ព្រឹទ្ធសភា​។

​អ្នកនាំពាក្យព្រឹទ្ធសភា​បាន​បញ្ជាក់​ថា ពុំ​មាន​បញ្ហា​ប្រទាំង​ប្រទើស​ណាមួយ​ឡើយ​ ចំពោះ​ដំណើរការ​ស្នើ​សុំ​របស់​គណបក្ស សម រ​ង្ស៊ី នេះ​។ លោក​ថា កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ​មិថុនា បាន​សម្រេច​លើកយក​សំណើ​នេះ​ទៅ​ដាក់​ជា​របៀបវារៈ​នៃ​កិច្ចប្រជុំ​ព្រឹទ្ធសភា​នៅ​ថ្ងៃ ទី​២៩ ខាង​មុខ ​។ មាន​៥០​បូក​មួយ​គាំទ្រ​ ទៅ​លើ​សមាជិកភាព​ទាំង​៦១​រូប​នោះ​ ទើប​បានការ​សម្រេច ​។ បើសិនជា​គាត់​រក​សំឡេង​មិន​បាន​ទេ អាហ្នឹង​គឺ​តាម​ច្បាប់​គឺ​ត្រូវ​ប្ដូរ​សមាសភាព​ទៀត​ទៅ​។

​សូម​ជម្រាប​ថា​លោក ហុង សុខ​ហួរ បាន​លាលែង​ពី​សមាជិក​ព្រឹទ្ធសភា​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៧ គឺ​រយៈពេល​៦​ខែ ក្រោយ​ពេល​ដែល​រូប​លោក​ត្រូវ​ចាប់​ឃុំខ្លួន​នៅ​ពន្ធនាគារ​ ។ លោក​ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនា​គារ​ចំនួន ៧​ឆ្នាំ កាលពី​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ ក្រោម​បទ​ចោទ​ចំនួន ៣​បទល្មើស ទាក់ទង​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម​។

តុលាការក្រុង​ភ្នំពេញ បាន​ចេញ​ដីកា​ឲ្យ​ឃុំខ្លួន​លោក ​កាលពី​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៥ ក្នុង​រយៈពេល​ពីរ​ថ្ងៃ​បន្ទាប់​ពី​សម្តេច​
តេ​ជោ ហ៊ុន សែន​នាយក​រដ្ឋមន្ត្រី បញ្ជា​ឲ្យ​ចាប់ខ្លួន​ទាំង​លោក​នៅ​មាន​អភ័យឯកសិទ្ធិ ដោយ​ចោទប្រកាន់​ថា លោក ហុង សុខ​ហួរ ក្បត់ជាតិ ដែល​ហ៊ាន​លួច​ក្លែង​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-​វៀតណាម ឆ្នាំ​១៩៧៩ ដែល​ថា សន្ធិសញ្ញា​រំលាយ​ព្រំដែន​ប្រទេស​ទាំង​ពីរ​។លោក ហុង សុខ​ហួរ ជា​អតីត​សមាជិក​នៃ​គណៈកម្មការ​ទី​១០ នៃ​ព្រឹទ្ធសភា​។

​ប្រធាន​ស្ដីទី​នៃ​គណបក្ស សម រ​ង្ស៊ី លោក ទាវ វ​ណ្ណុ​ល ត្រូវ​បាន​វិទ្យុ​អាស៊ី​សេរី​ស្រង់​សំដី​ផ្សាយ​ថា ដើម្បី​ទទួល​បាន​សុពលភាព​សមាជិក​ព្រឹទ្ធសភា អ្នកស្រី គុណ លំអង មិន​ចាំបាច់​ទាល់តែ​មាន​សំឡេង ៥០​បូក​មួយ​ឡើយ ប៉ុន្តែ​អ្នកស្រី​នឹង​ត្រូវការ​សំឡេង​នេះ​នៅ​ពេល​ចូលរួម​ជា​សមាជិក​នៃ​គណៈកម្មការ​ទី​១០ របស់​ព្រឹទ្ធសភា​។

លោក​បញ្ជាក់​ថា «​បើ​គាត់​នៅ​ជា​សមាជិក​ព្រឹទ្ធសភា​ធម្មតា គាត់​មិនបាច់​ត្រូវការ​បោះ​ឆ្នោត​៥០​បូក​មួយ​ហ្នឹង​ទេ​។ តែបើ​គាត់​ចង់​ចូល​ទៅ​គណៈកម្មការ​ទី​១០ ដែល​ជា​តំណែង​របស់​ឯកឧត្ដម ហុង សុខ​ហួរ គាត់​ត្រូវ​តែ​មានការ​យល់ព្រម​ពី​សភា​ពេញអង្គ៥០​បូក​មួយ​»។

​បើ​តាម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​បាន​ឲ្យ​ដឹង​ថា​អ្នកស្រី គុណ លំអង មាន​វ័យ​ប្រមាណ​ជាង៥០​ឆ្នាំ អ្នកស្រី​មិន​ខុស​ពី​ស្វាមី​ដែរ គឺ​មាន​សញ្ជាតិ​បារាំង​។ អ្នកស្រី​បាន​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​អោយ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ឈរ​នៅ​លេខ​រៀង​ទី​៧ នៅ​មណ្ឌល​តាកែវ នៅ​ក្នុង​ការ​បោះ​ឆ្នោតជាតិ​អាណត្តិ​ទី​៥ កាលពី​ឆ្នាំ​២០១៣​។

ទាក់ទង​នឹង​ករណី​ស្នើ​ដាក់អ្នកស្រី គុណ លំអង ជំនួស​ស្វា​មីនេះ អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ច​ន្ថា មើល​ឃើញ​ថា ហាក់​ពុំ​មាន​អ្វី​ជា​ក្ដី​បារម្ភ​នោះ​ទេ បើ​ទោះបីជា​ត្រូវការ​សំឡេង​គាំទ្រ ៥០​បូក​មួយ​យ៉ាងណា​ក្ដី​៖ «​មើលទៅ​រាល់​កិច្ចប្រជុំ​ទាំង​អស់​មិន​ដែល​មាន​ករណី​ខ្ទាស់ មិន​អោយ​សមាជិកភាព​ស្នើ​ដោយ​គណបក្ស​សាមី​នោះ​ក្លាយជា​សមាជិក​ព្រឹទ្ធសភា​នោះ​ទេ​។ ប៉ុន្តែ​អ្វី​ដែល​យើង​ពិនិត្យ​មើលទៅ​ដែល​ចោទ​ជា​បញ្ហា​នោះ គឺ​អាច​តំណែង​តួនាទី​ជា​ប្រធាន​គណៈកម្មការ​»​។ ​