ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករត់តាក់ស៊ីម៉ែត្រ២នាក់ ឈប់រថយន្តសាកកណ្ដាប់ដៃគ្នា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នក​បើករថយន្ត​តាក់ស៊ី​ម៉ែត្រ​២​នាក់ ខឹង​រឿង​បើករថយន្ត​ឆាប​កាត់មុខ​ទាំង​រំលោ.ភច្បាប់​ចរាចរណ៍ បើករថយន្ត​ដេញ​តាម​វាយតប់​គ្នា ត្រូវ​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក​ឃាត់ខ្លួន​ទាំង​២​នាក់​យក​ទៅ​សួរនាំ ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ កាលពី​វេលា​ម៉ោង​១២​និង​៤៥​នាទី​រំលង​អ​ធ្រា​ត ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​១៨២​កែង​ផ្លូវ​២៥៣ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក ។

រាជធានី​ភ្នំពេញ ៖ អ្នក​បើករថយន្ត​តាក់ស៊ី​ម៉ែត្រ​២​នាក់ ខឹង​រឿង​បើករថយន្ត​ឆាប​កាត់មុខ​ទាំង​រំលោភច្បាប់​ចរាចរណ៍ បើករថយន្ត​ដេញ​តាម​វាយតប់​គ្នា ត្រូវ​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក​ឃាត់ខ្លួន​ទាំង​២​នាក់​យក​ទៅ​សួរនាំ ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ កាលពី​វេលា​ម៉ោង​១២​និង​៤៥​នាទី​រំលង​អ​ធ្រា​ត ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​១៨២​កែង​ផ្លូវ​២៥៣ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​កើតហេតុ​គេ​ឃើញ​មានរ​ថយ​ន​តាក់ស៊ី​ម៉ែត្រ​២​គ្រឿង​បើក​តាម​បណ្តោយ​ផ្លូវ​១៨២ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច បាន​បើក​មក​ឈប់​ស្តុ​ប​ទន្ទឹម​គ្នា​នៅ​ចំណុច​កើតហេតុ​ខាងលើ ដែល​រថយន្ត​ទី​មួយ ជា​រថយន្ត​តាក់ស៊ី​ម៉ែត្រ​ក្រុមហ៊ុន​តាក់ស៊ី​ម៉ែត្រ​ក្រហម បើកបរ​ដោយ​បុរស​ម្នាក់ និង​នារី​ម្នាក់​ដែល​ជា​ភ្ញៀវ​រួម​ដំណើរ​ពីក្រោយ និង​រថយន្ត​ទី​២ ជា​រថយន្ត​តាក់ស៊ី​ម៉ែត្រ​របស់​ក្រុមហ៊ុន​ឆ​យ​បើកបរ​ដោយ​បុរស​ម្នាក់ មក​ដល់​ចំណុច​កើតហេតុ អ្នក​បើករថយន្ត​ទាំង​ពីរ​នាក់ បាន​ចុះ​ពីលើ​រថយន្ត ហើយ​បាន​វាយ​ប្រតាយប្រតប់​គ្នា​ពេញ​ដងផ្លូវ រួច​ហើយ​បើករថយន្ត​តាក់ស៊ី​ក្រុមហ៊ុន​ឆ​យ បាន​រត់​ចោល​រថយន្ត​ចូល​ទៅ​ក្នុង​មូលដ្ឋាន​កង​រាជ​អាវុធ​ហ្ថ​ត​ខណ្ឌទួលគោក​បាត់​ស្រមោល បន្សល់​តែ​រថយន្ត​នៅ​នឹង​កន្លែង​កើតហេតុ ។ បើ​តាម​សម្តី​អ្នក​បើករថយន្ត​តាក់ស៊ី​ក្រុមហ៊ុន​ឆ​យ បាន​រៀបរាប់​ឲ្យ​ដឹង​ថា​គាត់​មានឈ្មោះ ខណ្ឌ ម៉ា​លែ​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​អ្នក​រត់​តាក់ស៊ី​ក្រុមហ៊ុន​ឆ​យ ស្នាក់​នៅ​ម្តុំ​បូ​រី​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​បើកបរ​រថយន្ត​លើ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង បំណង​ទៅ​យក​ភ្ញៀវ​នៅ​ខារ៉ាអូខេ​អង្គ​រស​ម្រឹត លុះ​មក​ដល់​ស្តុ​ប​ទេព​ផ​ន ភ្លើង​អត្តិ​ភាព​ឲ្យ​បត់​ឆ្វេង គាត់​ក៏​បាន​បត់​ឆ្វេង​ទៅ​ផ្លូវ​១៨២ ស្រាប់តែ​មាន​រថយន្ត​តាក់ស៊ី​ក្រហម បើក​មក​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា ហើយ​បើក​មក​បត់​ឆាប​ពីមុខ​រថយន្ត​របស់​គាត់ ដោយ​បំពាន​ច្បាប់​ចរាចរណ៍ ហើយ​គាត់​ក៏​បើក​ដេញ​តាម​រថយន្ត​នោះ លុះ​មក​ដល់​ចំណុច​កើតហេតុ គាត់​ក៏​បាន​ស្រែ​កថា​ឲ្យ​នាក់​បើករថយន្ត​តាក់ស៊ី​ក្រហម​ថា បង​បើក​ចឹ​ង​ខុស​ហើយ​បង ស្រាប់តែ​នាក់​បើករថយន្ត​រូប​នោះ​ចុះ​មក​អូស​គាត់​ចេញពី​រថយន្ត ហើយ​វាយ​រូប​គាត់ បណ្តាល​ឲ្យ​ហើម​ដៃ​ខាងឆ្វេង រួច​គាត់​ក៏​បាន​វាយ​ទៅ​វិញ បណ្តាល​ឲ្យ​អ្នក​បើករថយន្ត​តាក់ស៊ី​ក្រហម ហើម​ភ្នែក​ខាងឆ្វេង ខណៈ​ពេល​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​ឃាត់​ហើយ​អ្នកបើកបរ​រថយន្ត​តាក់ស៊ី​ក្រហម បាន​ដើរទៅ​បើក​គូថ​រថយន្ត រួច​គាត់​ក៏​បាន​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​មូលដ្ឋាន​កង​រាជ​អាវុធ​ហ្ថ​ត​ខណ្ឌទួលគោក ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍ ។

ចំណែក​បុរស​ដែល​បើករថយន្ត​តាក់ស៊ី​ក្រុមហ៊ុន​ក្រហម បាន​រៀបរាប់​ឲ្យ​ដឹង​ថា គាត់​មានឈ្មោះ សំណាង ឡុ​ង អាយុ​២៥​ឆ្នាំ មុខរបរ​អ្នក​រត់​តាក់ស៊ី​ក្រុមហ៊ុន​ក្រហម ស្នាក់​នៅ​ម្តុំ​បឹង​ត្របែក សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន មុន​ពេល​កើតហេតុ គាត់​បាន​បើករថយន្ត​ខាងលើ​ដឹក​ភ្ញៀវ​ចេញពី​ម្តុំ​វត្ត​ភ្នំ ទៅ​ផ្ទះ​នៅ​មុខ​ផ្សារ​ហេង​លី តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេង​ទុង ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ត្រង់​ចំណុច​កើតហេតុ​គាត់​បាន​បត់​ស្តាំ​ទៅ​ផ្លូវ​១៨២ ហើយ​ស្រាប់តែ​មាន​រថយន្ត​តាក់ស៊ី​ក្រុមហ៊ុន​ឆ​យ បើក​មក​ពីក្រោយ និង​ស៊ី​ផ្លេ​ដាក់​រហូត លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ អ្នក​បើករថយន្ត​តាក់ស៊ី​ក្រុមហ៊ុន​ឆ​យ បាន​ស្រែក​ជេរ​គាត់ ហើយ​គាត់​ក៏​បាន​ស្រែក​ទៅ​វិញ​ថា គាត់​ក៏​ជា​អ្នក​បើករថយន្ត​តាក់ស៊ី​ដែរ ម៉េច​ចាំបាច់​ជេរ កុំ​និយាយ​ឆ្លើយ​ពេក ហើយ​អ្នក​បើករថយន្ត​ក្រុមហ៊ុន​ឆ​យ ខឹង ហើយ​បាន​វាយ​មក​លើ​គាត់​បណ្តាល​ឲ្យ​ហើម​មុខ និង​ទាញ​យក​ទូរស័ព្ទ​ដៃ​របស់​គាត់​បណ្តាល​ឲ្យ​បែក ។

ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​តាក់ស៊ី​ម៉ែត្រ​ទាំង​ពីរ​នាក់ ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ហ្ថ​ត​ខណ្ឌទួលគោក នាំ​យក​ទៅ​សាកសួរ​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា ៕