ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរឆក់២នាក់ ត្រូវបានប្រជាពលរដ្ឋដាក់ម្នាក់១ដៃ១ជើងទ្រម

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ជនជាតិ​បរទេស រួម​និង​សង្សារ​ម្នាក់ បណ្ដើរគ្នា​ចេញ​មក​ពី​ដក​លុយ​ក្នុង​ទូ ATM ត្រូវ​ជនសង្ស័យ​២​នាក់​ឆក់​កាបូប​មិន​បាន​សម្រេច សំណាងល្អ​អាវុធហត្ថ​ប្រទះ​ឃើញ បាន​ដេញ​តាម​ចាប់​បាន​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​ប្រជាពលរដ្ឋ​វាយ​ទ្រម​ខ្លួន កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​២១៤​កែង​ផ្លូវ​ព្រះ​នរោត្តម នៅ​ចំណុច​ជិត​ក្រសួង​អប់រំ ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។

ជនសង្ស័យ​ទី​១​ជា​អ្នក​ឆក់​មានឈ្មោះ ចៅ ចាន់​ថា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជា​អ្នក​រត់​តុ ស្នាក់​នៅ​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ។ ទី​២​មានឈ្មោះ ឈុ​ន រតនៈ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ។ តាម​ប្រភព​ព័ត៌មាន​ពី​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កម្លាំង​របស់​គាត់​បាន​ធ្វើការ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​ការពារ​ជូន​ប្រជាពលរដ្ឋ​ទប់ស្កាត់​បទល្មើស​កុំ​ឲ្យ​កើតឡើង​ដូច​ជា​ឆក់ និង​ប្លន់ ខណៈ​ពេល​ល្បាត​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​ឃើញ​ជនជាតិ​បរទេស​ប្រុស​ម្នាក់ រួម​និង​ស្ត្រី​ខ្មែរ​ម្នាក់ ទើបតែ​ចេញ​មក​ពី​ដក​លុយ​ទូ ATM ហើយ​ក៏​ត្រូវ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក Suzuki Nex ពណ៌​ខ្មៅ​លាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១FX-៧០១៩ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម បាន​ជិះ​ទៅ​ជិត ហើយ​ធ្វើ​សកម្មភាព​ឆក់​កាបូបស្ពាយ​ពី​ស្ត្រី​រង​គ្រោះ ប៉ុន្តែ​ឆក់​អត់​បាន​សម្រេច​នោះ​ទេ ត្រូវ​អាវុធហត្ថ​ខណ្ឌដូនពេញ​ប្រទះ​ឃើញ បាន​ដេញ​ចាប់ពី​ចំណុច​កើតហេតុ​រហូត​ដល់​មុខ​ផ្សារ​អូរ​ឬ​ស្សី ម្តុំ​កន្លែង​ផ្ញើ​ម៉ូតូ ក៏​ចាប់​បាន​ទាំង​២​នាក់ ត្រូវ​ប្រជាពលរដ្ឋ​ចោមរោម​វាយ​មួយ​ដៃ​មួយ​ជើង បណ្តាល​ឲ្យ​រង​របួសធ្ងន់​យ៉ាងដំណំ ចំណែកឯ​ជន​រង​គ្រោះ​វិញ មិន​នៅ​កន្លែង​កើតហេតុ​នោះ​ទេ ។ ជាមួយ​គ្នា​នោះ​ដែរ លោក​មេបញ្ជាការ​អាវុធហត្ថ​ខណ្ឌដូនពេញ បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ពេល​ដែល​មាន​ករណី​ដូច​ខាងលើ​កុំ​ទាន់​ចាក​ចេញពី​កន្លែង​កើតហេតុ​ឲ្យ​សោះ រង​ចាំ​សមត្ថកិច្ច​មក​សិន ជួនកាល​ពេល​ដែល​កម្លាំង​គាត់​ចាប់​បាន​ហើយ ប៉ុន្តែ​អត់​មាន​អ្នក​រង​គ្រោះ​ចេញ​មក​ដាក់​ពាក្យបណ្តឹង​ពិបាក​នឹង​ធ្វើការ​ណាស់ ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ រួម​និង​វត្ថុ​តាង​ម៉ូតូ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕